លិបិក្រម

ជម្រើស​ដូច​ខាង​ក្រោម​អាច​ប្រើ​បាន​​តែ​នៅ​ពេល​អ្នក​ជ្រើស លិបិក្រម​តារាង ជា​ប្រភេទ លិបិក្រម

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Insert - Table of Contents and Index - Table of Contents, Index or Bibliography - Type tab (when Index of Tables is the selected type)


ប្រភេទ និង ចំណងជើង

បញ្ជាក់​​ប្រភេទ និង ចំណងជើង​នៃ​លិបិក្រម ។

ប្រភេទ

ជ្រើស​ប្រភេទ​លិបិក្រម ដែល​អ្នក​ចង់​បញ្ចូល ។ ជម្រើស​មាន​លើ​ផ្ទាំង​នេះ អាស្រ័យ​លើ​ប្រភេទ​លិបិក្រម​ដែល​អ្នក​ជ្រើស ។ បើ​ទស្សន៍​ទ្រនិច​ស្ថិត​ក្នុង​លិបិក្រម​មួយ នៅ​ពេល​អ្នក​ជ្រើស បញ្ចូល - លិបិក្រម និង តារាង - លិបិក្រម និង តារាង នោះ​អ្នក​អាច​កែសម្រួល​លិបិក្រម​នោះ​បាន ។

ចំណងជើង

បញ្ចូល​ចំណងជើង​មួយ សម្រាប់​លិបិក្រម​ដែល​បាន​ជ្រើស ។

ការពារ​ពី​ការ​ផ្លាស់ប្តូរ​ដោយ​ដៃ

ការពារ​មិន​ឲ្យ​ផ្លាស់​ប្តូរ​មាតិកា​របស់​លិបិក្រម​ ។ ការ​ផ្លាស់​ប្តូរ​ដោយ​ដៃ​ដែល​អ្នក​បាន​ធ្វើ​ចំពោះ​លិបិក្រម​នឹង​ត្រូវ​បាត់បង់​​នៅ​ពេល​ដែល​លិបិក្រម​ត្រូវ​បាន​ធ្វើ​ឲ្យ​ស្រស់​ ។ បើ​សិន​អ្នក​ចង់​ឲ្យ​ទស្សន៍​ទ្រនិច​រមូរកាត់​ផ្ទៃ​ដែល​បាន​ការពារ​ ជ្រើស​ - LibreOffice Writer - ជំនួយ​ទ្រង់​ទ្រាយ​ បន្ទាប់​មក​ជ្រើស ទស្សន៍​ទ្រនិច​ក្នុង​ផ្ទៃ​ដែល​បាន​ការពារ​ - បើក

បង្កើត​លិបិក្រម សម្រាប់

ជ្រើស​ថា​តើ​បង្កើត​លិបិក្រម សម្រាប់​ឯកសារ ឬ​សម្រាប់​ជំពូក​បច្ចុប្បន្ន ។

បង្កើត​ពី

បញ្ជាក់​​ព័ត៌មាន​ដែល​នឹង​ត្រូវ​ផ្សំ ដើម្បី​បង្កើត​លិបិក្រម​មួយ ។

ចំណងជើង

បង្កើត​ធាតុ​លិបិក្រម​ពី​ចំណងជើង​វត្ថុ ។ ដើម្បី​បន្ថែម​ចំណងជើង​ទៅ​វត្ថុ​មួយ ជ្រើស​វត្ថុ និង​បន្ទាប់​​មក​ជ្រើស បញ្ចូល - ចំណងជើង ។

ប្រភេទ

ជ្រើស​ប្រភេទ​ចំណងជើង​ដែល​អ្នក​ចង់​ប្រើ សម្រាប់​ធាតុ​លិបិក្រម ។

បង្ហាញ

ជ្រើស​ផ្នែក​ចំណង​ជើង ដែល​អ្នក​ចង់​ប្រើ​សម្រាប់​ធាតុ​លិបិក្រម ។ តារាង​ខាង​ក្រោម​រាយ​ជម្រើស​ចំណង​ជើង​ ដែល​អាច​ត្រូវ​បាន​ជ្រើស ដោយ​ផ្អែក​លើ​អត្ថបទ​ចំណង​ជើង "រូបភាព​លម្អ២៤ ៖ ព្រះ​អាទិត្យ" ដែល "រូបភាព​លម្អ២៤" ត្រូវ​បាន​បង្កើត​ដោយ​ស្វ័យ​ប្រវត្តិ និង "ព្រះ​អាទិត្យ" ត្រូវ​បាន​បន្ថែម​ដោយ​អ្នក​ប្រើ ។

ជម្រើស​ក្នុង​ប្រអប់​បញ្ជី​បង្ហាញ

ធាតុ​ក្នុង​លិបិក្រម

អត្ថបទ​យោង

រូបភាព​លម្អ២៤ ៖ ព្រះ​អាទិត្យ

ប្រភេទ និង លេខ

រូបភាព​លម្អ២៤

ចំណង​ជើង

ព្រះ​អាទិត្យ


ប្រសិន​បើ​អ្នក​ជ្រើស "អត្ថបទ​ចំណង​ជើង" ការ​ដាក់​វណ្ណយុត្ត និង ដក​ឃ្លា​នៅ​ដើម​​ចំណង​ជើង នឹង​មិន​បង្ហាញ​ក្នុង​ធាតុ​លិបិក្រម​ទេ ។

ឈ្មោះ​វត្ថុ

បង្កើត​ធាតុ​លិបិក្រម​ពី​ឈ្មោះ​វត្ថុ ។ ឧទាហរណ៍ អ្នក​អាច​មើល​ឈ្មោះ​វត្ថុ​ក្នុង​​កម្មវិធី​រុករក និង ផ្លាស់ប្តូរ​ពួកវា​ក្នុង​ម៉ឺនុយ​បរិបទ ។