លិបិក្រម
ជម្រើសដូចខាងក្រោម មានតែនៅពេលអ្នកជ្រើស លិបិក្រមរូបភាពលម្អ ជាប្រភេទ លិបិក្រម ។
បង្កើតពី
បញ្ជាក់ព័ត៌មានដែលនឹងត្រូវផ្សំ ដើម្បីបង្កើតលិបិក្រមមួយ ។
ចំណងជើង
បង្កើតធាតុលិបិក្រមពីចំណងជើងវត្ថុ ។ ដើម្បីបន្ថែមចំណងជើងទៅវត្ថុមួយ ជ្រើសវត្ថុ និងបន្ទាប់មកជ្រើស បញ្ចូល - ចំណងជើង ។
ប្រភេទ
ជ្រើសប្រភេទចំណងជើងដែលអ្នកចង់ប្រើ សម្រាប់ធាតុលិបិក្រម ។
បង្ហាញ
ជ្រើសផ្នែកចំណងជើង ដែលអ្នកចង់ប្រើសម្រាប់ធាតុលិបិក្រម ។ តារាងខាងក្រោមរាយជម្រើសចំណងជើង ដែលអាចត្រូវបានជ្រើស ដោយផ្អែកលើអត្ថបទចំណងជើង "រូបភាពលម្អ២៤ ៖ ព្រះអាទិត្យ" ដែល "រូបភាពលម្អ២៤" ត្រូវបានបង្កើតដោយស្វ័យប្រវត្តិ និង "ព្រះអាទិត្យ" ត្រូវបានបន្ថែមដោយអ្នកប្រើ ។
ជម្រើសក្នុងប្រអប់បញ្ជីបង្ហាញ |
ធាតុក្នុងលិបិក្រម |
អត្ថបទយោង |
រូបភាពលម្អ២៤ ៖ ព្រះអាទិត្យ |
ប្រភេទ និង លេខ |
រូបភាពលម្អ២៤ |
ចំណងជើង |
ព្រះអាទិត្យ |
ប្រសិនបើអ្នកជ្រើស "អត្ថបទចំណងជើង" ការដាក់វណ្ណយុត្ត និង ដកឃ្លានៅដើមចំណងជើង នឹងមិនបង្ហាញក្នុងធាតុលិបិក្រមទេ ។
ឈ្មោះវត្ថុ
បង្កើតធាតុលិបិក្រមពីឈ្មោះវត្ថុ ។ ឧទាហរណ៍ អ្នកអាចមើលឈ្មោះវត្ថុក្នុងកម្មវិធីរុករក និង ផ្លាស់ប្តូរពួកវាក្នុងម៉ឺនុយបរិបទ ។