លិបិក្រម

ជម្រើស​ដូច​ខាង​ក្រោមអាច​ប្រើ​បាន ​​តែ​នៅ​ពេល​អ្នក​ជ្រើស លិបិក្រម​តាម​លំដាប់​អក្សរក្រម ជា​ប្រភេទ លិបិក្រម ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Insert - Table of Contents and Index - Table of Contents, Index or Bibliography - Type tab (when Alphabetical Index is the selected type)


ប្រភេទ និង ចំណងជើង

បញ្ជាក់​​ប្រភេទ និង ចំណងជើង​នៃ​លិបិក្រម ។

ប្រភេទ

ជ្រើស​ប្រភេទ​លិបិក្រម ដែល​អ្នក​ចង់​បញ្ចូល ។ ជម្រើស​មាន​លើ​ផ្ទាំង​នេះ អាស្រ័យ​លើ​ប្រភេទ​លិបិក្រម​ដែល​អ្នក​ជ្រើស ។ បើ​ទស្សន៍​ទ្រនិច​ស្ថិត​ក្នុង​លិបិក្រម​មួយ នៅ​ពេល​អ្នក​ជ្រើស បញ្ចូល - លិបិក្រម និង តារាង - លិបិក្រម និង តារាង នោះ​អ្នក​អាច​កែសម្រួល​លិបិក្រម​នោះ​បាន ។

ចំណងជើង

បញ្ចូល​ចំណងជើង​មួយ សម្រាប់​លិបិក្រម​ដែល​បាន​ជ្រើស ។

ការពារ​ពី​ការ​ផ្លាស់ប្តូរ​ដោយ​ដៃ

ការពារ​មិន​ឲ្យ​ផ្លាស់​ប្តូរ​មាតិកា​របស់​លិបិក្រម​ ។ ការ​ផ្លាស់​ប្តូរ​ដោយ​ដៃ​ដែល​អ្នក​បាន​ធ្វើ​ចំពោះ​លិបិក្រម​នឹង​ត្រូវ​បាត់បង់​​នៅ​ពេល​ដែល​លិបិក្រម​ត្រូវ​បាន​ធ្វើ​ឲ្យ​ស្រស់​ ។ បើ​សិន​អ្នក​ចង់​ឲ្យ​ទស្សន៍​ទ្រនិច​រមូរកាត់​ផ្ទៃ​ដែល​បាន​ការពារ​ ជ្រើស​ - LibreOffice Writer - ជំនួយ​ទ្រង់​ទ្រាយ​ បន្ទាប់​មក​ជ្រើស ទស្សន៍​ទ្រនិច​ក្នុង​ផ្ទៃ​ដែល​បាន​ការពារ​ - បើក

បង្កើត​លិបិក្រម សម្រាប់

ជ្រើស​ថា​តើ​បង្កើត​លិបិក្រម សម្រាប់​ឯកសារ ឬ​សម្រាប់​ជំពូក​បច្ចុប្បន្ន ។

ជម្រើស

ផ្សំ​ធាតុ​ដូច​គ្នា​

ជំនួស​ធាតុ​លិបិក្រម​ដែល​ដូច​គ្នា​​​ជាមួយ​ធាតុ​តែ​មួយ ដែល​រាយ​លេខ​ទំព័រ​ដែល​ធាតុ​កើត​មាន​ក្នុង​ឯកសារ ។ ឧទាហរណ៍ ធាតុ "ទិដ្ឋភាព១០ ទិដ្ឋភាព៤៣" ត្រូវ​បាន​ផ្សំ​ជា "ទិដ្ឋភាព១០៤៣" ។

ផ្សំ​ធាតុ​ដូច​គ្នា​​​ដោយ p ឬ pp

ជំនួស​ធាតុ​លិបិក្រម​ដែល​ដូច​គ្នា​ ដែល​កើត​មាន​លើ​ទំព័រ​ដូច​គ្នា ឬ​ទំព័រ​ត​គ្នា ជាមួយ​ធាតុ​តែ​មួយ​ដែល​រាយ​លេខ​ទំព័រ​ជាមួយ "p" ឬ "pp" ដែល​ធាតុ​កើត​មាន​ដំបូង ។ ឧទាហរណ៍ ធាតុ "ទិដ្ឋភាព១០ ទិដ្ឋភាព១១ ទិដ្ឋភាព១២" ត្រូវ​បាន​ផ្សំ​ជា "ទិដ្ឋភាព១០pp" និង "ទិដ្ឋភាព១០ ទិដ្ឋភាព១១" ជា "ទិដ្ឋភាព១០p) ។

ផ្សំ​ជាមួយ -

ជំនួស​ធាតុ​លិបិក្រម​ដែល​ដូច​គ្នា​​​ដែល​កើត​មាន​លើ​ទំព័រ​ត​គ្នា ជាមួយ​ធាតុ​តែ​មួយ និង ជួរ​ទំព័រ​ដែល​ធាតុ​កើត​មាន ។ ឧទាហរណ៍ ធាតុ "ទិដ្ឋភាព១០ ទិដ្ឋភាព១១ ទិដ្ឋភាព១២" ត្រូវ​បាន​ផ្សំ​ជា "ទិដ្ឋភាព១០-១២" ។

ប្រកាន់​តួ​អក្សរ​តូច​ធំ

ធ្វើ​ឲ្យ​ឃើញ​ខុសគ្នា​រវាង​អក្សរធំ និង អក្សរតូច​ក្នុង​ធាតុ​លិបិក្រម​ដែល​ដូច​គ្នា ។ សម្រាប់​ភាសា​អាស៊ី ដំណោះស្រាយ​ពិសេស​នឹង​អនុវត្ត ។ បើ​អ្នក​ចង់​ឲ្យ​ការ​កើត​មាន​ឡើង​ដំបូង​នៃ​ធាតុ​ក្នុង​ឯកសារ កំណត់​លក្ខណៈ​របស់​ធាតុ ជ្រើស ផ្សំ​ធាតុ​ដូចគ្នា ។

រូប​តំណាង​ចំណាំ

ដើម្បី​ប្រើ​ការ​តម្រៀប​ច្រើន​កម្រិត ចំពោះ​ភាសា​អាស៊ី ជ្រើស ប្រកាន់​តួអក្សរ​តូចធំ ។ ក្នុង​ការ​តម្រៀប​ច្រើន​កម្រិត លក្ខណៈ និង វណ្ណយុត្តិ​នៃ​ធាតុ​ត្រូវ​បាន​មិន​អើពើ ហើយ​មាន​តែ​ទម្រង់​ដើម​នៃ​ធាតុ​ប៉ុណ្ណោះ ត្រូវ​បាន​ប្រៀបធៀប ។ បើ​ទម្រង់​ដូចគ្នា នោះ​វណ្ណយុត្តិ​នៃ​ទម្រង់​ត្រូវ​បាន​ប្រៀបធៀប ។ បើ​ទម្រង់​នៅ​តែ​ដូចគ្នា នោះ​លក្ខណៈ​នៃ​ទម្រង់​ក៏ដូចជា​ទទឹង​តួអក្សរ និង ភាព​ខុសគ្នា​ក្នុង​ភាសា​កាណា​ជប៉ុន ត្រូវ​បាន​ប្រៀបធៀប ។


ធ្វើ​ឲ្យ​​ធាតុ​ជា​អក្សរ​ពុម្ព ដោយ​ស្វ័យប្រវត្តិ

សរសេរ​អក្សរ​ទី​មួយ​នៃ​ធាតុ​លិបិក្រម​ជា​អក្សរពុម្ព​ដោយ​ស្វ័យ​ប្រវត្តិ ។

ពាក្យ​គន្លឹះ​ជា​ធាតុ​បំបែក

បញ្ចូល​ពាក្យ​គន្លឹះ​លិបិក្រម​ជា​ធាតុ​លិបិក្រម​ដាច់​ដោយ​ឡែក ។ ពាក្យ​គន្លឹះ​មួយ​ត្រូវ​បាន​បញ្ចូល​ជា​ធាតុ​លិបិក្រម​កម្រិត​កំពូល និង ធាតុ​ដែល​បាន​ផ្តល់​តម្លៃ​ទៅ​ពាក្យ​គន្លឹះ​ជា​​ធាតុ​រង​ដូចគ្នា ។

ដើម្បី​កំណត់​កូនសោ​លិបិក្រម ជ្រើសប្រអប់បញ្ចូលធាតុ​លិបិក្រម ។

ឯកសារ​មាលីសព្ទ

សម្គាល់​ធាតុ​លិបិក្រម​ដោយ​ស្វ័យប្រវត្តិ ដោយ​ប្រើ​ឯកសារ​មាលីសព្ទ - ដែល​ជា​បញ្ជី​ពាក្យ ដែល​ត្រូវ​រួមបញ្ចូល​នៅ​ក្នុង​លិបិក្រម​មួយ ។

ឯកសារ

ជ្រើស បង្កើត ឬ​កែសម្រួល​ឯកសារ​មាលីសព្ទ​មួយ ។

តម្រៀប

កំណត់​ជម្រើស សម្រាប់​ការ​តម្រៀប​ធាតុ​លិបិក្រម ។

ភាសា

ជ្រើស​ក្បួន​ភាសា​ដើម្បី​ប្រើ សម្រាប់​ការ​តម្រៀប​ធាតុ​លិបិក្រម ។

ប្រភេទ​ពាក្យ​គន្លឹះ

ជ្រើស​លេខ​នៅ​ពេល​អ្នក​ចង់​តម្រៀប​លេខ​តាម​តម្លៃ ដូច​ជា​ក្នុង១,២,១២ ។ ជ្រើស​អក្សរ​ក្រម​លេខ នៅ​ពេល​អ្នក​ចង់​តម្រៀប​លេខ​តាម​លេខ​តួ​អក្សរ ដូច​ជា​ក្នុង១,១២,២ ។