លិបិក្រម

The following options are available when you select Table of Contents as the index type.

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Insert - Table of Contents and Index - Table of Contents, Index or Bibliography - Type tab (when Table of Contents is the selected type)


ប្រភេទ និង ចំណងជើង

បញ្ជាក់​​ប្រភេទ និង ចំណងជើង​នៃ​លិបិក្រម ។

ប្រភេទ

ជ្រើស​ប្រភេទ​លិបិក្រម ដែល​អ្នក​ចង់​បញ្ចូល ។ ជម្រើស​មាន​លើ​ផ្ទាំង​នេះ អាស្រ័យ​លើ​ប្រភេទ​លិបិក្រម​ដែល​អ្នក​ជ្រើស ។ បើ​ទស្សន៍​ទ្រនិច​ស្ថិត​ក្នុង​លិបិក្រម​មួយ នៅ​ពេល​អ្នក​ជ្រើស បញ្ចូល - លិបិក្រម និង តារាង - លិបិក្រម និង តារាង នោះ​អ្នក​អាច​កែសម្រួល​លិបិក្រម​នោះ​បាន ។

ចំណងជើង

បញ្ចូល​ចំណងជើង​មួយ សម្រាប់​លិបិក្រម​ដែល​បាន​ជ្រើស ។

ការពារ​ពី​ការ​ផ្លាស់ប្តូរ​ដោយ​ដៃ

ការពារ​មិន​ឲ្យ​ផ្លាស់​ប្តូរ​មាតិកា​របស់​លិបិក្រម​ ។ ការ​ផ្លាស់​ប្តូរ​ដោយ​ដៃ​ដែល​អ្នក​បាន​ធ្វើ​ចំពោះ​លិបិក្រម​នឹង​ត្រូវ​បាត់បង់​​នៅ​ពេល​ដែល​លិបិក្រម​ត្រូវ​បាន​ធ្វើ​ឲ្យ​ស្រស់​ ។ បើ​សិន​អ្នក​ចង់​ឲ្យ​ទស្សន៍​ទ្រនិច​រមូរកាត់​ផ្ទៃ​ដែល​បាន​ការពារ​ ជ្រើស​ - LibreOffice Writer - ជំនួយ​ទ្រង់​ទ្រាយ​ បន្ទាប់​មក​ជ្រើស ទស្សន៍​ទ្រនិច​ក្នុង​ផ្ទៃ​ដែល​បាន​ការពារ​ - បើក

បង្កើត​លិបិក្រម សម្រាប់

ជ្រើស​ថា​តើ​បង្កើត​លិបិក្រម សម្រាប់​ឯកសារ ឬ​សម្រាប់​ជំពូក​បច្ចុប្បន្ន ។

កម្រិត​ការ​វាយ​តម្លៃ

បញ្ចូល​លេខ​កម្រិត​ក្បាល ដើម្បី​រួមបញ្ចូល​ក្នុង​លិបិក្រម ។

បង្កើត​ពី

ប្រើ​កន្លែង​នេះ ដើម្បី​បញ្ជាក់​​ព័ត៌មាន​មួយ​ណា ​ដែល​ត្រូវ​រួម​បញ្ចូល​ក្នុង​លិបិក្រម​មួយ ។

គ្រោង

បង្កើត​លិបិក្រម​ដោយ​ប្រើ​កម្រិត​គ្រោង ដូច្នេះ​កថាខណ្ឌ​ដែល​បាន​ធ្វើ​ទ្រង់ទ្រាយ​ជាមួយ​រចនាប័ទ្ម​ក្បាល ​ដែល​បាន​កំណត់​​ជា​មុន​មួយ​ក្នុង​ចំណោម​ទាំងអស់ (ក្បាល ១-១០) ត្រូវ​បាន​បន្ថែម​ទៅ​លិបិក្រម ។

អ្នក​អាច​ផ្ដល់​កម្រិត​គ្រោង​ក្នុង​ទំព័រ​ផ្ទាំង គ្រោង & លេខរៀង នៃ​ប្រអប់ ទ្រង់ទ្រាយ - កថាខណ្ឌ ។

រចនាប័ទ្ម​បន្ថែម

រួមបញ្ចូល​រចនាប័ទ្ម​កថាខណ្ឌ ដែល​អ្នក​បញ្ជាក់​​ក្នុង​ប្រអប់ ផ្ដល់​តម្លៃ​រចនាប័ទ្ម ជា​ធាតុ​លិបិក្រម​មួយ ។ ដើម្បី​ជ្រើស​រចនាប័ទ្ម​កថាខណ្ឌ ដែល​អ្នក​ចង់​រួមបញ្ចូល​ក្នុង​លិបិក្រម ចុច​ប៊ូតុង ផ្ដល់​តម្លៃ​រចនាប័ទ្ម (...) ដែល​ស្ថិត​នៅ​ខាង​ស្ដាំ​នៃ​ប្រអប់​នេះ ។

ផ្តល់​តម្លៃ​រចនាប័ទ្ម

បើក​ប្រអប់ ផ្ដល់​តម្លៃ​រចនាប័ទ្ម ដែល​អ្នក​អាច​ជ្រើស​រចនាប័ទ្ម​កថាខណ្ឌ ដើម្បី​រួមបញ្ចូល​ក្នុង​លិបិក្រម ។

សញ្ញា​សម្គាល់​លិបិក្រម

រួម​បញ្ចូល​ធាតុ​លិបិក្រម​ដែល​អ្នក​បាន​បញ្ចូល ដោយ​ជ្រើស បញ្ចូល - លិបិក្រម និង តារាង - ធាតុ ក្នុង​លិបិក្រម ។