បញ្ចូល​ធាតុ​លិបិក្រម

សម្គាល់​អត្ថបទ​ដែល​បាន​ជ្រើស​ជា​ធាតុ​តារាង ឬ​តារាង​មាតិកា ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Insert - Table of Contents and Index - Index Entry

បើក​របារ​ឧបករណ៍ បញ្ចូល ចុច

រូបតំណាង

ធាតុ​​


To edit an index entry, place the cursor in front of the index field, and then choose Edit - Reference - Index Entry...

អ្នក​អាច​ទុក​ប្រអប់ បញ្ចូល​ធាតុ​លិបិក្រម នៅ​បើក ខណៈ​ពេល​អ្នក​ជ្រើស និង បញ្ចូល​ធាតុ ។

ជម្រើស

លិបិក្រម

ជ្រើស​លិបិក្រម​ដែល​អ្នក​ចង់​បន្ថែម​ធាតុ​ទៅកាន់។

ធាតុ​​

បង្ហាញ​អត្ថបទ​ដែល​ត្រូវ​បាន​ជ្រើស​ក្នុង​ឯកសារ ។ ប្រសិន​បើ​អ្នក​ចង់ អ្នក​អាច​បញ្ចូល​ពាក្យ​ខុស​គ្នា​សម្រាប់​ធាតុ​លិបិក្រម ។ អត្ថបទ​ដែល​បាន​ជ្រើស​ក្នុង​ឯកសារ​មិន​ត្រូវ​បាន​ផ្លាស់ប្តូរ​ទេ ។

ពាក្យ​គន្លឹះ​ទី១

សម្គាល់​ជម្រើស​ធាតុ​រង​បច្ចុប្បន្ន​នៃ​ពាក្យ​ដែល​អ្នក​បញ្ចូល​នៅ​ទី​នេះ ។ ឧទាហរណ៍ ប្រសិន​បើ​អ្នក​ជ្រើស "cold" រួច​បញ្ចូល "weather" ជា​ពាក្យ​គន្លឹះ​ទី​មួយ ធាតុ​លិបិក្រម​គឺ "weather, cold" ។

ពាក្យ​គន្លឹះ​ទី២

សម្គាល់​ជម្រើស​ធាតុ​រង​បច្ចុប្បន្ន​នៃ​ពាក្យ​គន្លឹះ​ទី​មួយ ។ ឧទាហរណ៍ ប្រសិន​បើ​អ្នក​ជ្រើស "cold" និង​ បញ្ចូល "weather" ជា​ពាក្យ​គន្លឹះ​ទី​មួយ ហើយ "winter" ជា​ពាក្យ​គន្លឹះ​ទី​ពីរ ធាតុ​លិបិក្រម​គឺ "weather, winter, cold" ។

​អាន​​តាម​សូរសព្ទ

បញ្ចូល​ការ​អាន​សូរសព្ទ​សម្រាប់​ធាតុ​ដែល​ត្រូវ​គ្នា ។ ឧទាហរណ៍ ប្រសិន​បើ​ពាក្យ​ កាន់​ជី​ភាសា​ជប៉ុន​ មាន​សូរសព្ទ​ច្រើន​ជាង​មួយ បញ្ចូល​សូរសព្ទ​ត្រឹមត្រូវ​ជា​ពាក្យ ​កាតាកាណា​ ។ នោះ​ពាក្យ​ កាន់​ជី​ ត្រូវ​បាន​តម្រៀប​ទៅ​តាម​ធាតុ​ការ​អាន​សូរសព្ទ ។ ជម្រើស​នេះ​​អាច​ប្រើ​បាន​​តែក្នុង​ករណី​ដែល​ ​ការ​គាំទ្រ​ភាសា​អាស៊ី​ ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រើ​បាន ។

ធាតុ​សំខាន់

សម្គាល់​អត្ថបទ​ធាតុ​មេ​ដែល​បាន​ជ្រើស​ក្នុង​លិបិក្រម​តាម​លំដាប់​អក្សរ​ក្រម ។ LibreOffice បង្ហាញ​លេខ​ទំព័រ​នៃ​ធាតុ​មេ​ក្នុង​ទ្រង់ទ្រាយ​ខុស​គ្នា​ពី​ធាតុ​ផ្សេង​ទៀត​ក្នុង​លិបិក្រម ។

កម្រិត

ធាតុ​ដែល​ប្រើ​ទ្រង់ទ្រាយ​កថាខណ្ឌ "ក្បាល X" (X = 1-10) អាច​ត្រូវ​បន្ថែម​ដោយ​ស្វ័យប្រវត្តិ​ទៅកាន់​តារាង​មាតិកា។ កម្រិត​ធាតុ​នៅ​ក្នុង​លិបិក្រម​គឺ​ត្រូវ​ទៅ​នឹង​កម្រិត​គ្រោង​នៃ​រចនាប័ទ្ម​ក្បាល។

រូប​តំណាង​ចំណាំ

ជម្រើស​នេះ​មាន សម្រាប់​តែ​តារាង​មាតិកា និង ធាតុ​លិបិក្រម​កំណត់​ដោយ​អ្នក​ប្រើ ។


អនុវត្ត​ទៅ​​រាល់​អត្ថបទ​ស្រដៀង​គ្នា​ ។

សម្គាល់​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​សភាព​ផ្សេង​ទៀត​ទាំងអស់ ​នៃ​អត្ថបទ​ដែល​បាន​ជ្រើស​ក្នុង​ឯកសារ ។ អត្ថបទ​ក្នុង​បឋម​កថា បាត​កថា ស៊ុម និង ចំណង​ជើង​មិន​ត្រូវ​បាន​រួម​បញ្ចូល​ទេ ។

អ្នក​មិន​អាច​ប្រើ​អនុគមន៍​សម្រាប់ ធាតុ ដែល​អ្នក​បាន​បញ្ចូល​ដោយ​ដៃ ក្នុង​ប្រអប់​នេះ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

ដើម្បី​រួម​បញ្ចូល​សភាព​ទាំងអស់​នៃសម្រង់​អត្ថបទ​មួយ​លិបិក្រម​មួយ ជ្រើស​អត្ថបទ ជ្រើស កែ​សម្រួល - រក & ជំនួស ​និង ​​ចុច រក​ទាំងអស់ ។ បន្ទាប់​មក​ជ្រើស បញ្ចូល - លិបិក្រម និង តារាង - ធាតុ និង​​ចុច បញ្ចូល ។


ករណី​ដំណូច

Distinguishes between uppercase and lowercase characters.

តែ​ពាក្យ​ទាំងមូល

Searches for whole words or cells that are identical to the search text.

បញ្ចូល

សញ្ញា​សម្គាល់​ធាតុ​លិបិក្រម​នៅ​ក្នុង​អត្ថបទ​របស់​អ្នក។

បិទ

បិទ​ប្រអប់។

លិបិក្រម​ថ្មី​​កំណត់​ដោយ​អ្នក​ប្រើ​

បើក​ប្រអប់ បង្កើត​លិបិក្រម​ថ្មី ដែល​កំណត់​ដោយ​អ្នក​ប្រើ ដែល​អ្នក​អាច​បង្កើត​លិបិក្រម​ផ្ទាល់​ខ្លួន​មួយ ។

ឈ្មោះ

បញ្ចូល​ឈ្មោះ​មួយ សម្រាប់​លិបិក្រម​ថ្មី​ដែល​កំណត់​ដោយ​អ្នក​ប្រើ ។ លិបិក្រម​ថ្មី​ត្រូវ​បាន​បន្ថែម​ទៅ​បញ្ជី​នៃ​លិបិក្រម និង តារាង​ដែល​មាន ។

ការ​ប្រើ តារាង​មាតិកា និង លិបិក្រម