មូលដ្ឋានទិន្នន័យ
You can insert fields from any database, for example, address fields, into your document.
ប្រភេទវាល |
អត្ថន័យ |
កំណត់ត្រាណាមួយ |
បញ្ចូលមាតិកានៃវាលមូលដ្ឋានទិន្នន័យដែលអ្នកបញ្ជាក់ក្នុងប្រអប់ ចំនួនកំណត់ត្រា ជាវាលសំបុត្រសំណុំបែបបទប្រសិនបើ លក្ខខណ្ឌ ដែលអ្នកបញ្ចូលត្រូវបានជួប ។ មានតែកំណត់ត្រាដែលបានជ្រើសដោយជម្រើសច្រើនក្នុងទិដ្ឋភាពប្រភពទិន្នន័យប៉ុណ្ណោះ ត្រូវបានគិត ។ អ្នកអាចប្រើវាលនេះ ដើម្បីបញ្ចូលកំណត់ត្រាជាច្រើនទៅក្នុងឯកសារមួយ ។ តាមធម្មតាបញ្ចូលវាល កំណត់ត្រា ពីមុខវាលសំបុត្រសំណុំបែបបទ ដែលប្រើកំណត់ត្រាពិតប្រាកដមួយ ។ |
ឈ្មោះមូលដ្ឋានទិន្នន័យ |
បញ្ចូលឈ្មោះនៃតារាងមូលដ្ឋានទិន្នន័យ ដែលបានជ្រើសក្នុងប្រអប់ ជម្រើសមូលដ្ឋានទិន្នន័យ ។ វាល "ឈ្មោះមូលដ្ឋានទិន្នន័យ" គឺជាវាលសាកល ដូច្នេះប្រសិនបើអ្នកបញ្ចូលឈ្មោះមូលដ្ឋានទិន្នន័យផ្សេងទៀត ក្នុងឯកសាររបស់អ្នក មាតិកានៃវាល "ឈ្មោះមូលដ្ឋានទិន្នន័យ" ដែលបានបញ្ចូលពីមុនទាំងអស់ ត្រូវបានធ្វើបច្ចុប្បន្នភាព ។ |
វាលសំបុត្រសំណុំបែបបទ |
បញ្ចូលឈ្មោះវាលមូលដ្ឋានទិន្នន័យជាកន្លែងដាក់ ដូច្នេះអ្នកអាចបង្កើតឯកសារសំបុត្រសំណុំបែបបទ ។ មាតិកាវាលត្រូវបានបញ្ចូលដោយស្វ័យប្រវត្តិ នៅពេលអ្នកបោះពុម្ពសំបុត្រសំណុំបែបបទ ។ |
កំណត់ត្រាបន្ទាប់ |
បញ្ចូលមាតិកានៃវាលសំបុត្រសំណុំបែបបទបន្ទាប់ ក្នុងឯកសាររបស់អ្នក ប្រសិនបើលក្ខខណ្ឌដែលអ្នកកំណត់ត្រូវបានជួប ។ កំណត់ត្រាដែលអ្នកចង់រួមបញ្ចូល ត្រូវតែជ្រើសក្នុងទិដ្ឋភាពប្រភពទិន្នន័យ ។ អ្នកអាចប្រើវាល "កំណត់ត្រាបន្ទាប់" ដើម្បីបញ្ចូលមាតិកានៃកំណត់ត្រាជាប់គ្នា រវាងវាលសំបុត្រសំណុំបែបបទ ក្នុងឯកសារមួយ ។ |
លេខកំណត់ត្រា |
បញ្ចូលចំនួននៃកំណត់ត្រាមូលដ្ឋានទិន្នន័យដែលបានជ្រើស ។ |
ជម្រើសមូលដ្ឋានទិន្នន័យ
ជ្រើសតារាងមូលដ្ឋានទិន្នន័យ ឬសំណួរមូលដ្ឋានទិន្នន័យ ដែលអ្នកចង់ឲ្យវាលយោងទៅកាន់ ។ អ្នកអាចរួមបញ្ចូលវាលពីមូលដ្ឋានទិន្នន័យ ឬសំណួរច្រើនជាងមួយក្នុងឯកសារមួយ ។
ប្រសិនបើអ្នកចង់ អ្នកអាចផ្តល់តម្លៃលក្ខខណ្ឌដែលត្រូវតែជួប មុនពេលបញ្ចូលមាតិកានៃវាល "កំណត់ត្រាណាមួយ" និង "កំណត់ត្រាបន្ទាប់" ។ លក្ខខណ្ឌលំនាំដើមគឺ "ពិត" ដូច្នេះលក្ខខណ្ឌតែងតែពិត ប្រសិនបើអ្នកមិនប្តូរអត្ថបទលក្ខខណ្ឌ ។
លេខកំណត់ត្រា
បញ្ចូលចំនួនកំណត់ត្រាដែលអ្នកចង់បញ្ចូល នៅពេលលក្ខខណ្ឌដែលអ្នកបញ្ជាក់ត្រូវបានជួប ។ ចំនួនកំណត់ត្រាត្រូវគ្នាទៅនឹងជម្រើសបច្ចុប្បន្នក្នុងទិដ្ឋភាពប្រភពទិន្នន័យ ។ ឧទាហរណ៍ ប្រសិនបើអ្នកជ្រើសកំណត់ត្រា៥ ចុងក្រោយក្នុងមូលដ្ឋានទិន្នន័យដែលមាន១០ កំណត់ត្រា នោះលេខកំណត់ត្រាទីមួយនឹងជា១ មិនមែន៦ ទេ ។
ប្រសិនបើអ្នកយោងទៅវាលក្នុងមូលដ្ឋានទិន្នន័យខុសគ្នា (ឬក្នុងតារាងឬសំណួរខុសគ្នាក្នុងមូលដ្ឋានទិន្នន័យដូចគ្នា) LibreOffice កំណត់ចំនួនកំណត់ត្រាទាក់ទងទៅនឹងជម្រើសបច្ចុប្បន្ន ។
ទ្រង់ទ្រាយ
Select the format of the field that you want to insert. This option is available for numerical, boolean, date and time fields.
ពីមូលដ្ឋានទិន្នន័យ
ប្រើទ្រង់ទ្រាយដែលបានកំណត់ នៅក្នុងមូលដ្ឋានទិន្នន័យដែលបានជ្រើស ។
រកមើល
បើកប្រអប់បើកឯកសារ ដែលអ្នកអាចជ្រើសឯកសារមូលដ្ឋានទិន្នន័យមួយ (*.odb) ។ ឯកសារដែលបានជ្រើស ត្រូវបានបន្ថែមទៅបញ្ជី ជម្រើសមូលដ្ឋានទិន្នន័យ ។
កំណត់ដោយអ្នកប្រើ
អនុវត្តទ្រង់ទ្រាយដែលអ្នកជ្រើសក្នុង បញ្ជីនៃទ្រង់ទ្រាយកំណត់ដោយអ្នកប្រើ ។
បញ្ជីនៃទ្រង់ទ្រាយកំណត់ដោយអ្នកប្រើ
Lists the available user-defined formats.
ការបោះពុម្ព សំបុត្រសំណុំបែបបទមួយ
នៅពេលអ្នកបោះពុម្ពឯកសារមួយ ដែលមានវាលមូលដ្ឋានទិន្នន័យ ប្រអប់មួយនឹងសួរអ្នក បើអ្នកចង់បោះពុម្ពសំបុត្របែបបទមួយ ។ ប្រអប់ សំបុត្រសំណុំបែបបទ នឹងបើក ដែលអ្នកអាចជ្រើសកំណត់ត្រាមូលដ្ឋានទិន្នន័យ ដើម្បីបោះពុម្ព ។