សេចក្ដីយោង​ឆ្លង

នេះ​ជា​កន្លែង​ដែល​អ្នក​បញ្ចូល​សេចក្តី​យោង ឬ​វាល​ដែល​បាន​យោង​ទៅ​ក្នុង​ឯកសារ​បច្ចុប្បន្ន ។ សេចក្តី​យោង​ជា​វាល​យោង​ក្នុង​ឯកសារ​ដូច​គ្នា ឬ​ក្នុង​ឯកសារ​រង​នៃ​ឯកសារ​មេ​មួយ ។

គុណ​សម្បត្តិ​នៃ​ការ​បញ្ចូល​សេចក្តី​​យោង​ឆ្លង​ជា​វាល គឺ​អ្នក​មិន​បាច់​លៃ​តម្រូវ​សេចក្តី​យោង​ដោយ​ដៃ រៀងរាល់​ពេល​ដែល​អ្នក​ផ្លាស់ប្តូរ​ឯកសារ ។ គ្រាន់​តែ​ធ្វើ​ឲ្យ​វាល​ទាន់​សម័យ​ដោយ​ប្រើ F9 ហើយ​សេចក្តី​យោង​ក្នុង​ឯកសារ នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ផង​ដែរ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស​ផ្ទាំង បញ្ចូល - វាល - ផ្សេងទៀត - សេចក្ដី​យោង​ឆ្លង

ជ្រើស បញ្ចូល - សេចក្ដី​យោង​ខ្វែង


បញ្ចូល​សេចក្តី​​យោង​ឆ្លង

ប្រភេទ

រាយ​ប្រភេទ​វាល​ដែល​មាន ។ ដើម្បី​បន្ថែម​វាល​ទៅ​ឯកសារ​របស់​អ្នក ចុច​ប្រភេទ​វាល ចុច​វាល​មួយ​ក្នុង​បញ្ជី​ជ្រើស និង​​បន្ទាប់​មក​​ចុច បញ្ចូល ។ មាន​បញ្ជី​ដូច​ខាងក្រោម ៖

ប្រភេទ

អត្ថន័យ

កំណត់​​សេចក្តី​​​​យោង

កំណត់​គោលដៅ សម្រាប់​វាល​ដែល​បាន​​យោង ។ នៅ​ត្រង់ ឈ្មោះ បញ្ចូល​ឈ្មោះ​សម្រាប់​សេចក្តី​យោង ។ នៅ​ពេល​បញ្ចូល​សេចក្តី​យោង ឈ្មោះ​នឹង​លេចឡើង​ជា​អត្តសញ្ញាណកម្ម ក្នុង​ប្រអប់​បញ្ជី​ ជម្រើស ។

ក្នុង​ឯកសារ HTML វាល​យោង​ដែល​បាន​បញ្ចូល​តាម​វិធី​នេះ នឹង​ត្រូវ​បាន​មិន​អើពើ ។ សម្រាប់​គោលដៅ​ក្នុង​ឯកសារ HTML អ្នក​ត្រូវ​តែ បញ្ចូល​កន្លែង​ចំណាំ ។

បញ្ចូល​សេចក្តី​យោង

ការ​បញ្ចូល​សេចក្តី​យោង​ទៅ​ទីតាំង​ផ្សេង​ទៀត​ក្នុង​ឯកសារ ។ ទីតាំង​អត្ថបទ​ដែល​​ទាក់ទង​​ត្រូវ​តែ​កំណត់​ដំបូង​ជាមួយ "កំណត់​សេចក្តី​យោង" ។ ម្យ៉ាង​វិញ​ទៀត បញ្ចូល​សេចក្តី​យោង​ដោយ​ជ្រើស​ឈ្មោះ​វាល​នៅ​ក្រោម ជម្រើស គឺ​មិន​អាច​ធ្វើ​បាន​ទេ ។

ក្នុង​ឯកសារ​មេ អ្នក​ក៏​អាច​យោង​ពី​សេចក្តី​យោង​មួយ​ទៅ​មួយ​ទៀត ។ ចំណាំ​ថា ឈ្មោះ​សេចក្តី​យោង​នឹង​មិន​លេចឡើង​ក្នុង​វាល​ជម្រើស និង តម្រូវ​ឲ្យ​បញ្ចូល "ដោយ​ដៃ" ។

ក្នុង​ឯកសារ HTML វាល​សេចក្តី​យោង​ដែល​បាន​បញ្ចូល​តាម​វិធី​នេះ នឹង​ត្រូវ​បាន​មិន​អើពើ ។ សម្រាប់​វាល​សេចក្តី​យោង​ក្នុង​ឯកសារ HTML អ្នក​ត្រូវ​តែ បញ្ចូល​តំណខ្ពស់​​មួយ ។

ក្បាល

ប្រអប់​ជម្រើស​បង្ហាញ​បញ្ជី​ក្បាលទាំងអស់​តាម​លំដាប់​រូបរាង​របស់​គេ​នៅ​ក្នុង​ឯកសារ ។

កថាខណ្ឌ​ដែល​បាន​ដាក់លេខ​រៀង

ប្រអប់​ជម្រើស​បង្ហាញ​បញ្ជី​នៃ​ក្បាល​​ដែល​បាន​ដាក់លេខ និង​កថាខណ្ឌ​ដែលបាន​ដាក់លេខរៀង​ទាំងអស់​តាម​លំដាប់​រូបរាង​របស់​ពួកគេ​នៅ​ក្នុង​ឯកសារ ។

ចំណាំ

បន្ទាប់​ពី​បញ្ចូល​កន្លែង​ចំណាំ​មួយ​ ក្នុង​ឯកសារ​ដោយ​ប្រើ បញ្ចូល - ​កន្លែង​ចំណាំ ធាតុ​កន្លែង​ចំណាំ​នៅ​លើ​ផ្ទាំង សេចក្តី​យោង នឹង​ក្លាយ​ជា​អាច​ប្រើ​បាន ។ ​កន្លែង​ចំណាំ​ត្រូវ​បាន​ប្រើ​ដើម្បី​សម្គាល់​វគ្គ​អត្ថបទ​ពិត​ប្រាកដ​ក្នុង​ឯកសារ​មួយ ។ ក្នុង​ឯកសារ​អត្ថបទ​មួយ អ្នក​អាច​ប្រើ​កន្លែង​ចំណាំ ឧទាហរណ៍ ដើម្បី​លោត​ពី​សម្រង់​​មួយ​ក្នុង​ឯកសារ​ទៅ​វគ្គ​មួយ​ទៀត ។

ក្នុង​ឯកសារ HTML មួយ កន្លែង​ចំណាំ​ទាំងនេះ​ក្លាយ​ជា​យុថ្កា <A name> ដែល​កំណត់​គោលដៅ​នៃ​តំណខ្ពស់​ ។

លេខ​យោង

បើ​ឯកសារ​របស់​អ្នក​មាន​លេខយោង អ្នក​អាច​ជ្រើស​ធាតុ លេខយោង ។ សេចក្ដី​យោង​ទៅ​លេខយោង​ផ្ដល់​នូវ​លេខរៀង​លេខយោង ។

(វត្ថុ​ដែល​បាន​បញ្ចូល​មាន​ចំណងជើង)

អ្នក​អាច​កំណត់​សេចក្ដី​យោង​ទៅ​វត្ថុ​ដែល​បាន​អនុវត្ត​ចំណងជើង ។ ឧទាហរណ៍ បញ្ចូល​រូបភាព ចុច​កណ្ដុរ​ស្ដាំ​លើ​រូបភាព ហើយ​ជ្រើស​ចំណងជើង ។ ឥឡូវ​វត្ថុ​បង្ហាញ​ជា​​"​ការ​លម្អ​"​ជា​លេខរៀង​នៅ​ក្នុង​បញ្ជី ។


រូប​តំណាង​ព័ត៌មាន​ជំនួយ

សេចក្តី​យោង​គឺ​ជា​វាល ។ ដើម្បី​យក​សេចក្តី​យោង​មួយ​ចេញ លុប​វាល ។ ប្រសិន​បើ​អ្នក​កំណត់​អត្ថបទ​វែង​ជា​សេចក្តី​យោង ហើយ​អ្នក​មិន​ចង់​បញ្ចូល​វា​ឡើង​វិញ​បន្ទាប់​ពី​លុប​សេចក្តី​យោង ជ្រើស​អត្ថបទ និង​ ចម្លង​វា​ទៅ​ក្តារ​តម្បៀត​ខ្ទាស់ ។ បន្ទាប់​មក​អ្នក​អាច​បញ្ចូល​វា​ឡើង​វិញ​ជា "អត្ថបទ​គ្មាន​ទ្រង់ទ្រាយ​" នៅ​ទីតាំង​ដដែល ​ដោយ​ប្រើ​ពាក្យ​បញ្ជា កែ​សម្រួល - បិទ​ភ្ជាប់​ពិសេស ។ អត្ថបទ​នៅ​តែ​ដដែល​ខណៈ​ពេល​សេចក្តី​យោង​ត្រូវ​បាន​លុប ។


ជម្រើស

Lists the available fields for the field type selected in the Type list. To insert a field, click the field, select a format in the "Insert reference to" list, and then click Insert.

រូប​តំណាង​ព័ត៌មាន​ជំនួយ

To quickly insert a field from the list, hold down and double-click the field.


នៅ​ក្នុង​បញ្ជី បញ្ចូល​សេចក្ដីយោង​ទៅ ចុច​ទ្រង់ទ្រាយ​ដែល​អ្នក​ចង់​ប្រើ ។

បញ្ចូល​សេចក្តី​យោង​ទៅ

ជ្រើស​ទ្រង់ទ្រាយ​ដែល​អ្នក​ចង់​ប្រើ សម្រាប់​វាល​សេចក្តី​យោង​ដែល​បាន​ជ្រើស ។ មាន​ទ្រង់ទ្រាយ​ដូច​ខាង​ក្រោម ៖

ទ្រង់ទ្រាយ

អត្ថន័យ

ទំព័រ

បញ្ចូល​លេខ​ទំព័រ​ ដែល​មាន​គោលដៅ​សេចក្តី​យោង ។

សេចក្តី​​​យោង

បញ្ចូល​អត្ថបទ​គោលដៅ​សេចក្ដី​យោង​ពេញលេញ ។ សម្រាប់​លេខយោង លេខរៀង​លេខយោង​នឹង​ត្រូវ​បាន​បញ្ចូល ។

​លើ​​​​/​​​​​​​​ក្រោម

បញ្ចូល "ពី​លើ" ឬ​"ពី​ក្រោម" អាស្រ័យ​លើ​ទីតាំង​នៃ​គោលដៅ​​សេចក្តី​យោង ដែល​ទាក់ទង​ទៅ​នឹង​ទីតាំង​នៃ​វាល​​សេចក្តី​យោង ។

ដូច​រចនាប័ទ្ម​ទំព័រ

បញ្ចូល​លេខ​ទំព័រ​ដែល​មាន​គោលដៅ​​សេចក្តី​យោង ដោយ​ប្រើ​ទ្រង់ទ្រាយ​ដែល​បាន​បញ្ជាក់​​ក្នុង​រចនាប័ទ្ម​ទំព័រ ។

លេខ

បញ្ចូល​ចំនួន​ក្បាល ឬ​កថាខណ្ឌ​ដែលបាន​ដាក់លេខរៀង ដោយ​រួមបញ្ចូល​កម្រិត​ខ្ពស់​ដោយ​អាស្រ័យលើ​បរិបទ ។ ព័ត៌មាន​បន្ថែម សូម​មើល​ចំណាំ​នៅ​ក្រោម​តារាង​នេះ ។

លេខ (គ្មាន​បរិបទ)

បញ្ចូល​ចំនួន​ក្បាល ឬ​កថាខណ្ឌ​ដែលបាន​ដាក់លេខរៀង ។

លេខ (បរិបទ​ពេញលេញ)

បញ្ចូល​ចំនួន​ក្បាល ឬ​កថាខណ្ឌ​ដែលបាន​ដាក់លេខរៀង ដោយ​រួមបញ្ចូល​កម្រិត​ខ្ពស់​ទាំងអស់ ។

ជំពូក

បញ្ចូល​លេខ​ជំពូក ដែល​មាន​គោលដៅ​សេចក្តី​យោង ។

ប្រភេទ និង លេខ

បញ្ចូល​ប្រភេទ (ប្រភេទ​ចំណងជើង) និង​ចំនួន​គោលដៅ​សេចក្ដី​យោង ។ ជម្រើស​នេះ​មាន​តែ​នៅពេល​ដែល​គោលដៅ​សេចក្ដី​យោង​ជា​វត្ថុ​ដែល​មាន​ចំណងជើង​ប៉ុណ្ណោះ ។

​អត្ថបទ​ចំណងជើង

បញ្ចូល​ស្លាក​ចំណង​ជើង នៃ​គោលដៅ​សេចក្តី​​យោង ។ ជម្រើស​នេះ​មាន​តែ​នៅ​ពេល​គោលដៅ​សេចក្ដី​យោង​ជា​វត្ថុ​ដែល​មាន​ចំណង​ជើង​ប៉ុណ្ណោះ ។

លេខ​រៀង

បញ្ចូល​លេខ​ចំណងជើង​របស់​គោលដៅ​សេចក្ដី​យោង ។ ចំណង​ជើង​នេះ​គឺ​មាន​តែ​នៅពេល​ដែល​គោលដៅ​សេចក្ដី​យោង​ជា​វត្ថុ​ដែល​មាន​ចំណងជើង​ប៉ុណ្ណោះ ។


រូប​តំណាង​ចំណាំ

ទ្រង់ទ្រាយ​"លេខ" បញ្ចូល​ចំនួន​ក្បាល និង​កថាខណ្ឌ​ដែល​បាន​ដាក់​លេខរៀង ។ បើ​ចាំបាច់ កម្រិត​ខ្ពស់ ត្រូវបាន​រួមបញ្ចូល​ដោយ​អាស្រ័យលើ​បរិបទ ។


រូប​តំណាង​ចំណាំ

ឧទាហរណ៍ នៅពេល​ដែល​អ្នក​ស្ថិត​ក្នុង​ជំពូក ១ ជំពូក​រង ២ ផ្នែក​រង ៥ នោះ​វា​នឹង​ដាក់​លេខរៀង ១.២.៥ ។ នៅពេល​ដែល​អ្នក​បញ្ចូល​សេចក្ដី​យោង​ទៅ​អត្ថបទ​នៅ​ក្នុង​ផ្នែករង​មុន "១.២.៤" នៅ​ទីនេះ ហើយ​អ្នក​អនុវត្ត​ទ្រង់ទ្រាយ​"លេខ" នោះ​សេចក្ដី​យោង​នឹង​ត្រូវបាន​បង្ហាញ​ជា "៤" ។ ប្រសិន​បើ​ក្នុង​ឧទាហរណ៍​នេះ លេខរៀង​ត្រូវបាន​កំណត់​ឲ្យបង្ហាញ​កម្រិត​រង​ច្រើន នោះ​សេចក្ដី​យោង​ដូចគ្នា​នឹង​ត្រូវបង្ហាញ​ជា "២.៤" ឬ "១.២.៤" ដោយ​អាស្រ័យលើ​ការ​កំណត់ ។ ប្រសិន​បើ​អ្នក​ប្រើ​ទ្រង់ទ្រាយ​"លេខ (បរិបទ​ពេញលេញ)" អ្នក​នឹង​ឃើញ "១.២.៤" រហូត ទោះបី​ជា​បាន​ធ្វើ​ទ្រង់ទ្រាយ​កថាខណ្ឌ​ដែល​បាន​ដាក់លេខរៀង​ហើយ​ក៏ដោយ ។


ឈ្មោះ

វាយ​ឈ្មោះ​វាល​ដែល​កំណត់​ដោយ​អ្នក​ប្រើ ដែល​អ្នក​ចង់​បង្កើត ។ ដើម្បី​កំណត់​គោលដៅ ចុច "កំណត់​សេចក្តី​យោង" ក្នុង​បញ្ជី ប្រភេទ, វាយ​ឈ្មោះ​ក្នុង​ប្រអប់​នេះ ហើយ​បន្ទាប់​មក​ចុច បញ្ចូល ។ ដើម្បី​យោង​គោលដៅ​ថ្មី ចុច​ឈ្មោះ​គោលដៅ​ក្នុង​បញ្ជី ជម្រើស ។

ក្នុង​ឯកសារ​មេ គោលដៅ​ដែល​ស្ថិត​ក្នុង​ឯកសារ​រង​ខុស​គ្នា ​មិន​ត្រូវ​បាន​បង្ហាញ​ក្នុង​បញ្ជី ជម្រើស ។ ប្រសិន​បើ​អ្នក​ចង់​បញ្ចូល​សេចក្តី​យោង​ទៅ​គោលដៅ អ្នក​ត្រូវ​តែ​បញ្ចូល​ផ្លូវ និង ឈ្មោះ​ក្នុង​ប្រអប់ ឈ្មោះ  ។

តម្លៃ

បញ្ចូល​មាតិកា​ដែល​អ្នក​ចង់​បន្ថែម​ទៅ​វាល​ដែល​កំណត់​ដោយ​អ្នក​ប្រើ ។

ប្រសិន​បើ​អ្នក​ជ្រើស​អត្ថបទ​ក្នុង​ឯកសារ ហើយ​បន្ទាប់​មក​​បញ្ចូល​សេចក្តី​យោង​មួយ អត្ថបទ​ដែល​បាន​ជ្រើស​ក្លាយ​ជា​មាតិកា​នៃ​វាល​ដែល​អ្នក​បញ្ចូល ។