ឯកសារ

Fields are used to insert information about the current document, for example, file name, template, statistics, user data, date, and time.

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

​​ជ្រើស ​បញ្ចូល - វាល - ផ្សេង​ៗ - ផ្ទាំង ឯកសារ


រូប​តំណាង​ចំណាំ

សម្រាប់​ការ​នាំចូល និង នាំចេញ​ជា HTML នៃ​វាល​កាល​បរិច្ឆេទ និង ពេល​វេលា ទ្រង់ទ្រាយ LibreOffice ពិសេស ត្រូវ​បាន​ប្រើ ។


ប្រភេទ

រាយ​ប្រភេទ​វាល​ដែល​មាន ។ ដើម្បី​បន្ថែម​វាល​មួយ​ទៅ​ឯកសារ​របស់​អ្នក ចុច​ប្រភេទ​វាល​មួយ ចុច​វាល​មួយ​ក្នុង​បញ្ជី ជ្រើស និង ​បន្ទាប់​មក​​ចុច បញ្ចូល ។ វាល​ដូច​ខាង​ក្រោម​ដែល​អាច​មាន ៖

ប្រភេទ

អត្ថន័យ

អ្នក​និពន្ធ

បញ្ចូល​ឈ្មោះ​របស់​អ្នក​ប្រើ​បច្ចុប្បន្ន ។

ជំពូក

បញ្ចូល​លេខ​ជំពូក និង​/​ឬ​ឈ្មោះ​ជំពូក ។

កាល​​បរិច្ឆេទ

បញ្ចូល​កាលបរិច្ឆេទ​បច្ចុប្បន្ន​ ។ អ្នក​អាច​បញ្ចូល​កាលបរិច្ឆេទ​ជា​វាល​ថេរ​មួយ - កាលបរិច្ឆេទ (ថេរ) - ដែល​មិន​ផ្លាស់ប្តូរ ឬ​ជា​វាល​ឋាមវន្ត​មួយ - កាលបរិច្ឆេទ - ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ស្វ័យប្រវត្តិ ។ ដើម្បី​ធ្វើ​ឲ្យ​វាល កាលបរិច្ឆេទ ទាន់សម័យ​ដោយ​ដៃ ចុច F9 ។

ឈ្មោះ​ឯកសារ

បញ្ចូល​ឈ្មោះ​ឯកសារ និង​/​ឬ​ផ្លូវ​ថត​នៃ​ឯកសារ​បច្ចុប្បន្ន ក៏​ដូចជា​ឈ្មោះ​ឯកសារ ដែល​គ្មាន​កន្ទុយ ។

ទំព័រ

បញ្ចូល​លេខ​ទំព័រ​នៃ​ទំព័រ បច្ចុប្បន្ន មុន ឬ​បន្ទាប់ ។

អ្នក​ផ្ញើ

Inserts fields containing user data. You can change the user-data that is displayed by choosing - LibreOffice - User Data.

ស្ថិតិ

បញ្ចូល​ស្ថិតិ​ឯកសារ​ ដូច​ជា​ចំនួន​ពាក្យ និង​ទំព័រ​ ជា​វាល​ ។ ដើម្បី​មើល​ស្ថិតិ​របស់​ឯកសារ​ ជ្រើស​ ឯកសារ​ - ​លក្ខណ​សម្បត្តិ​ បន្ទាប់​មក​ចុច​ផ្ទាំង​ ស្ថិតិ​

ពុម្ព​

បញ្ចូល​ឈ្មោះ​ឯកសារ ផ្លូវ ឬ​ឈ្មោះ​ឯកសារ​ដោយ​គ្មាន​កន្ទុយ​ឯកសារ​របស់​ពុម្ព​បច្ចុប្បន្ន។ អ្នក​ក៏​អាច​បញ្ចូល​ផង​ដែរ​នូវ​ឈ្មោះ​របស់​ទ្រង់ទ្រាយ "ប្រភេទ" និង "រចនាប័ទ្ម" ដែល​បាន​ប្រើ​នៅ​ក្នុង​ពុម្ព​បច្ចុប្បន្ន។

ពេល​វេលា

បញ្ចូល​ពេលវេលា​បច្ចុប្បន្ន ។ អ្នក​អាច​បញ្ចូល​ពេលវេលា​ជា​វាល​ថេរ​មួយ - ពេលវេលា (ថេរ) - ដែល​មិន​ផ្លាស់ប្តូរ ឬ​ជា​វាល​ឋាមវន្ត​មួយ - ពេលវេលា - ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ស្វ័យប្រវត្តិ ។ ដើម្បី​ធ្វើ​ឲ្យ​វាល ពេលវេលា ទាន់សម័យ​ដោយ​ដៃ ចុច F9 ។


រូប​តំណាង​ចំណាំ

វាល​ដូច​ខាង​ក្រោម អាច​ត្រូវ​បាន​បញ្ចូល​តែ​ប្រសិន​បើ ប្រភេទ​វាល​ដែល​ទាក់ទង ត្រូវ​បាន​ជ្រើស​ក្នុង​បញ្ជី ប្រភេទ  ។


ជ្រើស

រាយ​វាល​ដែល​មាន សម្រាប់​ប្រភេទ​វាល​ដែល​បាន​ជ្រើស ក្នុង​បញ្ជី ប្រភេទ  ។ ដើម្បី​បញ្ចូល​វាល​មួយ ចុច​វាល ហើយ​បន្ទាប់​មក​​ចុច បញ្ចូល

រូប​តំណាង​ព័ត៌មាន​ជំនួយ

To quickly insert a field from the list, hold down and double-click the field.


វាល

អនុគមន៍

ទំព័រ​មុន

បញ្ចូល​លេខ​ទំព័រ នៃ​ទំព័រ​មុន ក្នុង​ឯកសារ ។

ទំព័រ​បន្ទាប់

បញ្ចូល​លេខ​ទំព័រ​នៃ​ទំព័រ​បន្ទាប់​ក្នុង​ឯកសារ ។

លេខ​ទំព័រ

បញ្ចូល​លេខ​ទំព័រ​បច្ចុប្បន្ន ។


ក្នុង ទ្រង់ទ្រាយ ចុច​ទ្រង់ទ្រាយ​លេខរៀង​Šែល​អ្នក​ចង់​ប្រើ ។

ប្រសិន​បើ​អ្នក​ចង់ អ្នក​អាច​បញ្ចូល អុហ្វសិត សម្រាប់​បង្ហាញ​លេខ​ទំព័រ ។ ជាមួយ​តម្លៃ អុហ្វសិត នៃ 1 វាល​នឹង​បង្ហាញ​លេខ​ច្រើន​ជាង​លេខ​ទំព័រ​បច្ចុប្បន្ន​ចំនួន​មួយ ប៉ុន្តែ​ប្រសិន​បើ​មាន​ទំព័រ​ដែល​មាន​លេខ​នោះ​ប៉ុណ្ណោះ ។ នៅ​ទំព័រ​ចុង​ក្រោយ​នៃ​ឯកសារ វាល​ដូច​គ្នា​នឹង​ទទេ ។

អុហ្វសិត

បញ្ចូល​តម្លៃ​អុហ្វសិត​ដែល​អ្នក​ចង់​អនុវត្ត​ទៅ​វាល​លេខ​ទំព័រ ឧទាហរណ៍ "+1" ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

ប្រសិន​បើ​អ្នក​ចង់​ផ្លាស់ប្ដូរ​លេខ​ទំព័រ​ពិត និង​លេខ​ដែល​មិន​បាន​បង្ហាញ គឺ​សូម​កុំប្រើ​តម្លៃ អុហ្វសិត ។ ដើម្បី​ផ្លាស់​ប្ដូរ​លេខ​ទំព័រ សូម​អាន​មគ្គុទ្ទេសក៍ លេខ​ទំព័រ ។


ទ្រង់ទ្រាយ

ចុច​ទ្រង់ទ្រាយ​ដែល​អ្នក​ចង់​អនុវត្ត​ទៅ​វាល​ដែល​បាន​ជ្រើស ឬ​ចុច "ទ្រង់ទ្រាយ​បន្ថែម" ដើម្បី​កំណត់​ទ្រង់ទ្រាយ​ផ្ទាល់​ខ្លួន​មួយ ។

នៅ​ពេល​អ្នក​ចុច "ទ្រង់ទ្រាយ​បន្ថែម" ប្រអប់ ទ្រង់ទ្រាយ​លេខ បើក​ឡើង ដែល​អ្នក​អាច​កំណត់​ទ្រង់ទ្រាយ​ផ្ទាល់​ខ្លួន​មួយ ។

If you choose "Chapter number without separator" for a chapter field, the separators that are specified for chapter number in Tools - Chapter numbering are not displayed.

ប្រសិន​បើ​អ្នក​ជ្រើស​លេខ​ជំពូក​ជា ទ្រង់ទ្រាយ សម្រាប់​វាល​សេចក្តី​​យោង មាន​តែ​លេខ​ក្បាល​ជំពូក​ដែល​មាន​វត្ថុ​ដែល​បាន​យោង ត្រូវ​បាន​បង្ហាញ​ក្នុង​វាល ។ ប្រសិន​បើ​រចនាប័ទ្ម​កថាខណ្ឌ សម្រាប់​ក្បាល​ជំពូក​មិន​ត្រូវ​បាន​បង់​លេខ​រៀង វាល​ត្រូវ​បាន​ទុក​ឲ្យ​នៅ​ទទេ ។

ទ្រង់ទ្រាយ​ជួរ​លេខ​ដូច​ខាង​ក្រោម គឺ​សម្រាប់​កថាខណ្ឌ​ដែល​បាន​ធ្វើ​ទ្រង់ទ្រាយ​ជាមួយ​បញ្ជី ដែល​មាន​លេខ​រៀង ឬ​ចំណុច ៖

ប្រភេទ និង​ លេខ

ទ្រង់ទ្រាយ​មាន​អ្វីៗ​គ្រប់​យ៉ាង​នៅ​ចន្លោះ​ដើម​កថា​ខណ្ឌ និង នៅ​ផ្ទាល់​បន្ទាប់​ពី​វាល​ជួរ​លេខ

​អត្ថបទ​ចំណងជើង

ទ្រង់ទ្រាយ​មាន​អត្ថបទ បន្ត​ដោយ​វាល​ជួរ​លេខ រហូត​ដល់​ចុង​កថា​ខណ្ឌ

លេខ

ទ្រង់ទ្រាយ​មាន​តែ​លេខសេចក្តី​​យោង ។


មាតិកា​ថេរ

បញ្ចូល​វាល​ជា​មាតិកា​ឋិតិវន្ត ដូច្នេះ​វាល​មិន​អាច​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព ។

កម្រិត

ជ្រើស​កម្រិត​ក្បាល​ជំពូក ដែល​អ្នក​ចង់​រួម​បញ្ចូល​ក្នុង​វាល​ដែល​បាន​ជ្រើស ។

អុហ្វសិត​គិត​ជា​ថ្ងៃ​/​នាទី

បញ្ចូល​អុហ្វសិត ដែល​អ្នក​ចង់​អនុវត្ត​ទៅ​វាល​កាល​បរិច្ឆេទ ឬ​ពេល​វេលា ។

តម្លៃ

បញ្ចូល​មាតិកា​ដែល​អ្នក​ចង់​បន្ថែម​ទៅ​វាល​ដែល​កំណត់​ដោយ​អ្នក​ប្រើ ។