ទ្រង់ទ្រាយ

បញ្ជាក់​​ប្លង់ និង វិមាត្រ​នៃ​ស្រោម​សំបុត្រ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Insert - Envelope - Format tab


អ្នក​​ទទួល​​សំបុត្រ

កំណត់​ជម្រើស​ទីតាំង និង ទ្រង់ទ្រាយ​អត្ថបទ នៃ​វាល​អ្នក​ទទួល​សំបុត្រ ។

ទីតាំង

កំណត់​ទីតាំង​នៃ​អាសយដ្ឋាន​អ្នក​ទទួល លើ​ស្រោម​សំបុត្រ ។

ពី​ឆ្វេង

បញ្ចូល​ចន្លោះ​សរុប​ ដែល​ត្រូវ​ទុក​​​ចន្លោះ​គែម​ខាង​ឆ្វេង​នៃ​ស្រោម​សំបុត្រ និង វាល​អ្នក​ទទួល ។

ពី​​កំពូល

បញ្ចូល​ចន្លោះ​សរុប​ ដែល​​ត្រូវ​​ទុក​​​ចន្លោះ​គែម​ខាង​លើ នៃ​ស្រោម​សំបុត្រ និង វាល​អ្នក​ទទួល ។

កែ​សម្រួល

ចុច និង​ ​ជ្រើស​រចនាប័ទ្ម​ទ្រង់ទ្រាយ​អត្ថបទ សម្រាប់​វាល​អ្នក​ទទួល​សំបុត្រ ដែល​អ្នក​ចង់​កែសម្រួល ។

តួ​អក្សរ

បើក​ប្រអប់​មួយ​ដែល​អ្នក​អាច​កែសម្រួល​ទ្រង់ទ្រាយ​តួអក្សរ ដែល​ត្រូវ​បាន​ប្រើ​ក្នុង​វាល​អ្នក​ទទួល​សំបុត្រ ។

កថាខណ្ឌ

បើក​ប្រអប់​មួយ ដែល​អ្នក​អាច​កែសម្រួល​ទ្រង់ទ្រាយ​កថាខណ្ឌ ដែលត្រូវ​បាន​ប្រើ​ក្នុង​វាល អ្នក​ទទួល​សំបុត្រ ។

អ្នក​ផ្ញើ

កំណត់​ជម្រើស​ទីតាំង និង ការ​ធ្វើ​ទ្រង់ទ្រាយ​អត្ថបទ នៃ​វាល​អ្នក​ផ្ញើ ។

ទីតាំង

កំណត់​ទីតាំង​នៃ​អាសយដ្ឋាន​អ្នក​ផ្ញើ លើ​ស្រោម​សំបុត្រ ។

ពី​ឆ្វេង

បញ្ចូល​ចន្លោះ​សរុប​ ដែលត្រូវ​​ទុក​ចន្លោះ​គែម​ខាង​ឆ្វេង នៃ​ស្រោម​សំបុត្រ និង វាល​អ្នក​ផ្ញើ ។

ពី​​កំពូល

បញ្ចូល​ចន្លោះ​សរុប​ ដែល​ត្រូវ​ទុក​ទុក​ចន្លោះ​គែម​ខាង​លើ នៃ​ស្រោម​សំបុត្រ និង វាល​អ្នក​ផ្ញើ ។

កែ​សម្រួល

ចុច និង​​ជ្រើស​រចនាប័ទ្ម​ទ្រង់ទ្រាយ​អត្ថបទ សម្រាប់​វាល​អ្នក​ផ្ញើ ដែល​អ្នក​ចង់​កែសម្រួល ។

តួ​អក្សរ

បើក​ប្រអប់​មួយ ដែល​អ្នក​អាច​កែសម្រួល​ទ្រង់ទ្រាយ​តួអក្សរ ដែល​ត្រូវ​បាន​ប្រើ​ក្នុង​វាល​អ្នក​ផ្ញើ ។

កថាខណ្ឌ

បើក​ប្រអប់​មួយ ដែល​អ្នក​អាច​កែសម្រួល​ទ្រង់ទ្រាយ​កថាខណ្ឌ ដែលត្រូវ​បាន​ប្រើ​ក្នុង​វាល ​អ្នក​ផ្ញើ ។

ទំហំ

ជ្រើស​ទ្រង់ទ្រាយ​ទំហំ​ស្រោម​សំបុត្រ ដែល​អ្នក​ចង់​ប្រើ ឬ​បង្កើត​ទំហំ​ផ្ទាល់​ខ្លួន​មួយ ។

ទ្រង់ទ្រាយ

ជ្រើស​ទំហំ​ស្រោម​សំបុត្រ​ដែល​អ្នក​ចង់​បាន ឬ​ជ្រើស "កំណត់​ដោយ​អ្នក​ប្រើ" និង​បន្ទាប់​​មក​បញ្ចូល​ទទឹង និង​កម្ពស់​នៃ​ទំហំ​ផ្ទាល់​ខ្លួន ។

ទទឹង

បញ្ចូល​ទទឹង​ស្រោម​សំបុត្រ ។

កម្ពស់

បញ្ចូល​កម្ពស់​ស្រោម​សំបុត្រ ។

មើលវាល​​ជា​មុន

បង្ហាញ​ការ​មើល​ជា​មុន​នៃ​ជម្រើស​បច្ចុប្បន្ន ។