ស្រោម​សំបុត្រ

បញ្ចូល​អាសយដ្ឋាន ប្រគល់​ឲ្យ និង ​ត្រឡប់ សម្រាប់​ស្រោម​សំបុត្រ​ ។ អ្នក​ក៏​អាច​បញ្ចូល​វាល​អាសយដ្ឋាន​ពី​មូលដ្ឋាន​ទិន្នន័យ​មួយ ឧទាហរណ៍ ពី​មូលដ្ឋាន​ទិន្នន័យ​អាសយដ្ឋាន ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Insert - Envelope - Envelope tab


អ្នក​​ទទួល​​សំបុត្រ

បញ្ចូល​អាសយដ្ឋាន​បញ្ជូន ។ អ្នក​ក៏​អាច​ចុច​ក្នុង​ប្រអប់​នេះ និង ​ជ្រើស​មូលដ្ឋាន​ទិន្នន័យ តារាង និង​វាល​មួយ ហើយ​បន្ទាប់​មក​ចុច​ប៊ូតុង​ព្រួញ ដើម្បី​បញ្ចូល​វាល​ក្នុង​អាសយដ្ឋាន ។ ប្រសិន​បើ​អ្នក​ចង់ អ្នក​អាច​អនុវត្ត​ទ្រង់ទ្រាយ ដូច​ជា​ដិត និង​គូស​បន្ទាត់​ក្រោម​ទៅ​អត្ថបទ​អាសយដ្ឋាន ។

អ្នក​ផ្ញើ

រួមបញ្ចូល​អាសយដ្ឋាន​ត្រឡប់​នៅ​លើ​ស្រោមសំបុត្រ។ ធីក​ប្រអប់ អ្នក​ផ្ញើ រួច​បញ្ចូល​អាសយដ្ឋាន​ត្រឡប់។ LibreOffice និង​បញ្ចូល​ព័ត៌មាន​អ្នកប្រើ​របស់​អ្នក​នៅ​ក្នុង​ប្រអប់ អ្នក​ផ្ញើ ប៉ុន្តែ​អ្នក​ក៏​អាច​បញ្ចូល​ទិន្នន័យ​ដែល​អ្នក​ចង់​បញ្ចូល​បាន​ផង​ដែរ។

មូលដ្ឋាន​​ទិន្នន័យ

ជ្រើស​មូលដ្ឋាន​ទិន្នន័យ ដែល​មាន​ទិន្នន័យ​អាសយដ្ឋាន ដែល​អ្នក​ចង់​បញ្ចូល ។

តារាង

ជ្រើស​តារាង​មូលដ្ឋាន​ទិន្នន័យ ដែល​មាន​ទិន្នន័យ​អាសយដ្ឋាន ដែល​អ្នក​ចង់​បញ្ចូល ។

វាលមូលដ្ឋាន​ទិន្នន័យ

ជ្រើស​វាល​មូលដ្ឋាន​ទិន្នន័យ ដែល​មាន​ទិន្នន័យ​អាសយដ្ឋាន ដែល​អ្នក​ចង់​បញ្ចូល ហើយ​បន្ទាប់​មក​ចុច​ប៊ូតុង​ព្រួញ​ទៅ​ឆ្វេង ។ ទិន្នន័យ​ត្រូវ​បាន​បន្ថែម​ទៅ​ប្រអប់​អាសយដ្ឋាន ដែល​មាន​ទស្សន៍​ទ្រនិច ។

មើលវាល​​ជា​មុន

បង្ហាញ​ការ​មើល​ជា​មុន​នៃ​ជម្រើស​បច្ចុប្បន្ន ។