បញ្ចូល​កន្លែង​ចំណាំ

បញ្ចូល​ចំណាំ​នៅ​ត្រង់​ទីតាំង​ទស្សន៍ទ្រនិច ។ អ្នក​អាច​ប្រើ​កម្មវិធី​រុករក​ដើម្បី​ចំណាំ​ទីតាំង​នេះ​នៅពេល​ក្រោយបាន ។ នៅ​ក្នុង​ឯកសារ HTML ចំណាំ​គឺ​ត្រូវបាន​បម្លែង​ទៅ​ជា​យុថ្កា​​ដែល​អ្នក​អាច​ទៅកាន់​វា​ផ្ទាល់​បានតាម​តំណ​ខ្ពស់ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស បញ្ចូល - កន្លែង​ចំណាំ

បើក​របារ​ឧបករណ៍ បញ្ចូល ចុច

Icon

កន្លែង​ចំណាំ


ដើម្បី​លោត​ទៅ​កន្លែង​ចំណាំ​ជាក់លាក់​មួយ ចុច F5 ដើម្បី​បើក កម្មវិធី​រុករក ចុច​សញ្ញា​បូក (+) នៅ​ជាប់​ធាតុ ​កន្លែង​ចំណាំ ហើយ​បន្ទាប់​មក​ចុច​ទ្វេដង​លើ​កន្លែង​ចំណាំ ។

ចំណាំ

បញ្ចូល​ឈ្មោះ​កន្លែង​ចំណាំ ដែល​អ្នក​ចង់​បង្កើត ។ បញ្ជី​ខាង​ក្រោម មាន​កន្លែង​ចំណាំ​ទាំងអស់​ក្នុង​ឯកសារ​បច្ចុប្បន្ន ។ ដើម្បី​លុប​កន្លែង​ចំណាំ​មួយ ជ្រើស​វា​ក្នុង​បញ្ជី ហើយ​បន្ទាប់​មក​ចុច លុប ។

អ្នក​មិន​អាច​ប្រើ​តួអក្សរ​ដូច​ត​ទៅ​នេះ​ក្នុង​ឈ្មោះ​កន្លែង​ចំណាំ ៖ / \\ @ : * ? " ; , . #

លុប

ដើម្បី​លុប​កន្លែង​ចំណាំ​មួយ ជ្រើស​កន្លែង​ចំណាំ​ពី​ប្រអប់ បញ្ចូល​កន្លែង​ចំណាំ និង ចុច​ប៊ូតុង លុប ។ គ្មាន​ប្រអប់​អះអាង នឹង​បង្ហាញ​ទេ ។