កែសម្រួលភាគ
ផ្លាស់ប្តូរលក្ខណៈសម្បត្តិនៃភាគដែលបានកំណត់ក្នុងឯកសាររបស់អ្នក ។ ដើម្បីបញ្ចូលភាគមួយ គឺត្រូវជ្រើសអត្ថបទ ឬចុចក្នុងឯកសាររបស់អ្នក ហើយបន្ទាប់មកជ្រើស បញ្ចូល - ភាគ ។
ប្រអប់ កែសម្រួលភាគ គឺស្រដៀងគ្នាទៅនឹង បញ្ចូល - ភាគ ព្រមទាំងផ្តល់នូវជម្រើសបន្ថែមដូចខាងក្រោម ៖
ភាគ
វាយបញ្ចូលឈ្មោះភាគដែលអ្នកចង់កែសម្រួល ឬចុចឈ្មោះមួយក្នុងបញ្ជី ភាគ ។ ប្រសិនបើទស្សន៍ទ្រនិច កំពុងស្ថិតនៅក្នុងភាគមួយ ឈ្មោះភាគត្រូវបានបង្ហាញលើផ្នែកខាងស្តាំនៃរបារស្ថានភាព នៅក្រោមបង្អួចឯកសារ ។
ស្ថានភាពការពារមិនឲ្យសរសេរចូលនៃភាគបច្ចុប្បន្នមួយ ត្រូវបានបញ្ជាក់ដោយសញ្ញាមេសោ នៅពីមុខឈ្មោះភាគក្នុងបញ្ជី ។ សោបើកគឺមិនត្រូវបានការពារ និង សោបិទគឺត្រូវបានការពារ ។ ដូចគ្នានេះដែរ ភាគដែលអាចមើលឃើញ ត្រូវបានបញ្ជាក់ដោយសញ្ញាវ៉ែនតា ។
ជម្រើស
បើកប្រអប់ ជម្រើស ដែលអ្នកអាចកែសម្រួលឥរិយាបទ ប្លង់ជួរឈរ ផ្ទៃខាងក្រោយ លេខយោង និង លេខយោងចុងនៃភាគដែលបានជ្រើស ។ ប្រសិនបើភាគត្រូវបានការពារដោយពាក្យសម្ងាត់ ដំបូងអ្នកត្រូវតែបញ្ចូលពាក្យសម្ងាត់ ។
យកចេញ
យកភាគដែលបានជ្រើសចេញពីឯកសារ រួចបញ្ចូលមាតិកាភាគទៅក្នុងឯកសារ ។