កែសម្រួល​​​​​​ធាតុ​លិបិក្រម

កែសម្រួល​ធាតុ​លិបិក្រម​ដែល​បាន​ជ្រើស ។ ចុច​ពី​មុខ ឬ​ក្នុង​ធាតុ​លិបិក្រម មក​បន្ទាប់​មក ជ្រើស​ពាក្យ​បញ្ជា​នេះ ។

To insert an index entry, select a word in the document, and then choose Insert - Table of Contents and Index - Index Entry.

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Edit - Reference - Index Entry...

បើក​ម៉ឺនុយ​បរិបទ - ជ្រើស ​ធាតុ​លិបិក្រម​


ជម្រើស

កែសម្រួល​ធាតុ​លិបិក្រម​ដែល​បាន​ជ្រើស ។

លិបិក្រម

បង្ហាញ​ប្រភេទ​លិបិក្រម ដែល​ធាតុ​ដែល​បាន​ជ្រើស ជាកម្មសិទ្ធិ ។ អ្នក​មិន​អាច​ប្តូរ​ប្រភេទ​លិបិក្រម​នៃ​ធាតុ​លិបិក្រម​មួយ ក្នុង​ប្រអប់​នេះ ។ ជា​ជំនួស អ្នក​ត្រូវ​លុប​ធាតុ​លិបិក្រម​ពី​ឯកសារ ហើយ​បន្ទាប់​មក​បញ្ចូល​វា​ម្តង​ទៀត​ក្នុង​ប្រភេទ​លិបិក្រម​ខុស​គ្នា ។

ធាតុ​​

កែ​សម្រួល​ធាតុ​លិបិក្រម ប្រសិន​បើ​ចាំបាច់ ។ នៅ​ពេល​អ្នក​កែប្រែ​ធាតុ​លិបិក្រម អត្ថបទ​ថ្មី​លេច​ឡើង​តែ​ក្នុង​លិបិក្រម និង មិន​លេច​ឡើង​ក្នុង​យុថ្កា​ធាតុ​លិបិក្រម​ក្នុង​ឯកសារ ។ ឧទាហរណ៍ អ្នក​អាច​បញ្ចូល​លិបិក្រម​មួយ​ជាមួយ​មតិយោបល់ ដូចជា "មូលដ្ឋាន សូម​មើល ទូទៅ" ។

ពាក្យ​គន្លឹះ​ទី១

ដើម្បី​បង្កើត​លិបិក្រម​កម្រិត​ច្រើន វាយ​បញ្ចូល​ឈ្មោះ​នៃ​ធាតុ​លិបិក្រម​កម្រិត​ទី​មួយ ឬ​ជ្រើស​ឈ្មោះ​មួយ​ពី​បញ្ជី ។ ធាតុ​លិបិក្រម​បច្ចុប្បន្ន ត្រូវ​បាន​បន្ថែម​ពី​ក្រោម​ឈ្មោះ​នេះ ។

ពាក្យ​គន្លឹះ​ទី២

វាយ​បញ្ចូល​ឈ្មោះ​នៃ​ធាតុ​លិបិក្រម​កម្រិត​ទីពីរ ឬ​ជ្រើស​ឈ្មោះ​មួយ​ពី​បញ្ជី ។ ធាតុ​លិបិក្រម​បច្ចុប្បន្ន ត្រូវ​បាន​បន្ថែម​ពី​ក្រោម​ឈ្មោះ​នេះ ។

កម្រិត

ប្ដូរ​កម្រិត​គ្រោង​តារាង​នៃ​ធាតុ​មាតិកា។

​អាន​​តាម​សូរសព្ទ

បញ្ចូល​ការ​អាន​សូរសព្ទ​សម្រាប់​ធាតុ​ដែល​ត្រូវ​គ្នា ។ ឧទាហរណ៍ ប្រសិន​បើ​ពាក្យ​ កាន់​ជី​ភាសា​ជប៉ុន​ មាន​សូរសព្ទ​ច្រើន​ជាង​មួយ បញ្ចូល​សូរសព្ទ​ត្រឹមត្រូវ​ជា​ពាក្យ ​កាតាកាណា​ ។ នោះ​ពាក្យ​ កាន់​ជី​ ត្រូវ​បាន​តម្រៀប​ទៅ​តាម​ធាតុ​ការ​អាន​សូរសព្ទ ។ ជម្រើស​នេះ​​អាច​ប្រើ​បាន​​តែក្នុង​ករណី​ដែល​ ​ការ​គាំទ្រ​ភាសា​អាស៊ី​ ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រើ​បាន ។

លុប

លុប​ធាតុ​ដែល​បាន​ជ្រើស​ពី​លិបិក្រម ។ អត្ថបទ​ធាតុ​ក្នុង​ឯកសារ មិន​ត្រូវ​បាន​លុប​ទេ ។

ចុង​ព្រួញ​ទៅ​ឆ្វេង

ទៅកាន់​ធាតុ​លិបិក្រម​ដំបូង​នៃ​ប្រភេទ​ដូចគ្នា​នៅ​ក្នុង​ឯកសារ។

Icon

ចុង​ព្រួញ​ទៅ​ឆ្វេង

ចុង​ព្រួញ​ទៅ​ស្តាំ

ទៅកាន់​ធាតុ​លិបិក្រម​ចុងក្រោយ​នៃ​ប្រភេទ​ដូចគ្នា​នៅ​ក្នុង​ឯកសារ។

Icon

ចុង​ព្រួញ​ទៅ​ស្តាំ

ព្រួញ​ទៅ​ឆ្វេង

ទៅកាន់​ធាតុ​លិបិក្រម​មុន​នៃ​ប្រភេទ​ដូចគ្នា​នៅ​ក្នុង​ឯកសារ។

Icon

ព្រួញ​ឆ្វេង

ព្រួញ​ទៅ​ស្តាំ

ទៅកាន់​ធាតុ​លិបិក្រម​បន្ទាប់​នៃ​ប្រភេទ​ដូចគ្នា​នៅ​ក្នុង​ឯកសារ។

Icon

ព្រួញ​​ស្តាំ

រូប​តំណាង​ព័ត៌មាន​ជំនួយ

អ្នក​អាច​លោត​យ៉ាង​លឿន​ទៅ​ធាតុ​លិបិក្រម ដោយ​ប្រើ របារ​រុករក ។