កែសម្រួល​វាល

បើក​ប្រអប់​មួយ ដែល​អ្នក​អាច​កែសម្រួល​លក្ខណសម្បត្តិ​របស់​វាល​មួយ ។ ចុច​ពី​មុខ​វាល​មួយ ហើយ​បន្ទាប់​មក​ជ្រើស​ពាក្យបញ្ជា​នេះ ។ ក្នុង​ប្រអប់ អ្នក​អាច​ប្រើ​ប៊ូតុង​ព្រួញ ដើម្បី​ផ្លាស់ទី​ទៅ​វាល​មុន ឬ​វាល​បន្ទាប់ ។

អ្នក​ក៏​អាច​ចុចវាល​ទ្វេដង ក្នុង​ឯកសារ​របស់​អ្នក ដើម្បី​បើក​វាល​សម្រាប់​កែសម្រូល ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស​ កែសម្រួល​ - វាល


រូប​តំណាង​ព័ត៌មាន​ជំនួយ

To change the view between field names and field contents in your document, choose View - Field Names.


រូប​តំណាង​ចំណាំ

ប្រសិន​បើ​អ្នក​ជ្រើស​តំណ DDE ក្នុង​ឯកសារ​របស់​អ្នក មក​បន្ទាប់ ជ្រើស កែសម្រួល - វាល ប្រអប់ កែសម្រួល​តំណ បើក​ឡើង ។


រូប​តំណាង​ចំណាំ

ប្រសិន​បើ​អ្នក​ចុច​ពី​មុខ​វាល​ប្រភេទ "អ្នក​ផ្ញើ" និង បន្ទាប់មក​ជ្រើស កែសម្រួល - វាល ប្រអប់ ទិន្នន័យ​អ្នក​ប្រើ បើក​ឡើង ។


ប្រភេទ

រាយ​ប្រភេទ​វាល ដែល​អ្នក​កំពុង​កែសម្រួល ។

រូប​តំណាង​ចំណាំ

ធាតុ​ប្រអប់​ដូច​ខាង​ក្រោម អាច​មើល​ឃើញ​តែ​នៅ​ពេល ប្រភេទ​វាល​ដែល​ទាក់ទង​​ត្រូវ​បាន​ជ្រើស ។


ជ្រើស

រាយ​ជម្រើស​វាល ឧទាហរណ៍ "ថេរ" ។ ប្រសិន​បើ​អ្នក​ចង់ អ្នក​អាច​ចុច​ជម្រើស​ផ្សេង​ទៀត សម្រាប់​ប្រភេទវាល​ដែល​បាន​ជ្រើស ។

ទ្រង់ទ្រាយ

ជ្រើស​ទ្រង់ទ្រាយ​សម្រាប់​មាតិកា​វាល ។ សម្រាប់ កាលបរិច្ឆេទ ពេលវេលា និង វាល​កំណត់​ដោយ​អ្នក​ប្រើ អ្នក​ក៏​អាច​ចុច "ទ្រង់ទ្រាយ​បន្ថែម" ក្នុង​បញ្ជី និង បន្ទាប់​​​មក​ជ្រើស​ទ្រង់ទ្រាយ​ផ្សេង​គ្នា​មួយ ។ ទ្រង់ទ្រាយ​ដែល​មាន គឺ​អាស្រ័យ​លើ​ប្រភេទ​វាល​ដែល​អ្នក​កំពុង​កែសម្រួល ។

អុហ្វសិត

បង្ហាញ​អុហ្វសិត​សម្រាប់​ប្រភេទ​វាល​ដែល​បាន​ជ្រើស ឧទាហរណ៍ "ទំព័រ​បន្ទាប់" "លេខ​ទំព័រ" ឬ "ទំព័រ​មុន" ។ អ្នក​អាច​បញ្ចូល​តម្លៃ​អុហ្វសិត​ថ្មី ដែល​នឹង​ត្រូវ​បាន​បន្ថែម​ទៅ​លេខ​ទំព័រ​ដែល​បង្ហាញ ។

រូប​តំណាង​ព្រមាន

ប្រសិន​បើ​អ្នក​ចង់​ផ្លាស់ប្ដូរ​លេខ​ទំព័រ​ពិត និង​លេខ​ដែល​មិន​បាន​បង្ហាញ គឺ​សូម​កុំប្រើ​តម្លៃ អុហ្វសិត ។ ដើម្បី​ផ្លាស់​ប្ដូរ​លេខ​ទំព័រ សូម​អាន​មគ្គុទ្ទេសក៍ លេខ​ទំព័រ ។


កម្រិត

ផ្លាស់ប្តូរ​តម្លៃ​ដែល​បាន​កំណត់ និង កម្រិត​គ្រោង​សម្រាប់​ប្រភេទ​វាល "ជំពូក" ។

ឈ្មោះ

បង្ហាញ​ឈ្មោះ​នៃ​អថេរវាល ។ ប្រសិន​បើ​អ្នក​ចង់ អ្នក​អាច​បញ្ចូល​ឈ្មោះ​ថ្មី ។

តម្លៃ

បង្ហាញ​តម្លៃ​បច្ចុប្បន្ន​នៃ​អថេរ​វាល ។ ប្រសិន​បើ​អ្នក​ចង់ អ្នក​អាច​បញ្ចូល​តម្លៃ​ថ្មី​ ។

មាតិកា​ថេរ

បញ្ចូល​វាល​ជា​មាតិកា​ឋិតិវន្ត ដូច្នេះ​វាល​មិន​អាច​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព ។

លក្ខខណ្ឌ

បង្ហាញ​លក្ខខណ្ឌ​ដែល​ត្រូវ​តែជួប សម្រាប់​វាល​ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​សកម្ម ។ ប្រសិន​បើ​អ្នក​ចង់ អ្នក​អាច​បញ្ចូល លក្ខខណ្ឌ ថ្មី ។

បន្ទាប់មក ផ្សេងៗទៀត

ផ្លាស់ប្តូរ​មាតិកា​វាល ដែល​ត្រូវ​បាន​បង្ហាញ អាស្រ័យ​លើ​ថា​តើ លក្ខខណ្ឌ​វាល​ត្រូវ​បាន​ជួប ឬ​ទេ ។

ម៉ាក្រូ

បើក កម្មវិធី​ជ្រើស​ម៉ាក្រូ ដែល​អ្នក​អាច​ជ្រើស​ម៉ាក្រូ ដែល​នឹង​រត់​នៅ​ពេល​អ្នក​ចុច​វាល​ដែល​បាន​ជ្រើស​ក្នុង​ឯកសារ ។ ប៊ូតុង​នេះ​មាន​សម្រាប់​តែ​វាល​អនុគមន៍ "ប្រតិបត្តិ​ម៉ាក្រួ" ប៉ុណ្ណោះ ។

សេចក្តី​​​យោង

បញ្ចូល ឬ​កែប្រែ​អត្ថបទ​យោង សម្រាប់​វាល​ដែល​បាន​ជ្រើស ។

ឈ្មោះ​​ម៉ាក្រូ

បង្ហាញ​ឈ្មោះ​នៃ​ម៉ាក្រូ​ដែល​បាន​ផ្តល់​តម្លៃ ទៅ​វាល​ដែល​បាន​ជ្រើស ។

កន្លែង​ដាក់

បង្ហាញ​អត្ថបទ​កន្លែង​ដាក់ នៃ​វាល​ដែល​បាន​ជ្រើស ។

បញ្ចូល​​​អត្ថបទ

បង្ហាញ​អត្ថបទ​ដែល​ត្រូវ​បាន​ភ្ជាប់​ទៅ​លក្ខខណ្ឌ​មួយ ។

រូបមន្ត

បង្ហាញ​រូបមន្ត​នៃ​វាល​រូបមន្ត​មួយ ។

មើល​មិន​ឃើញ

លាក់​មាតិកា​វាល​ក្នុង​ឯកសារ ។ វាល​ត្រូវ​បាន​បញ្ចូល​ជា​សញ្ញា​ពណ៌​ប្រផេះ​ស្តើង​ក្នុង​ឯកសារ ។ ជម្រើស​នេះ​មានសម្រាប់​តែ​ប្រភេទ​វាល "កំណត់​អថេរ" និង "វាល​អ្នក​ប្រើ" ។

អនុវត្ត

បន្ថែម​វាល​កំណត់​ដោយ​អ្នក​ប្រើ​ទៅ​បញ្ជី ជម្រើស ។

រូប​តំណាង

អនុវត្ត

លុប

យក​វាល​ដែល​កំណត់​ដោយ​អ្នក​ប្រើ ចេញ​ពី​បញ្ជី​ជម្រើស ។ អ្នក​អាច​យក​ចេញ​តែ​វាល​ដែល​មិន​ត្រូវ​បាន​ប្រើ ក្នុង​ឯកសារ​បច្ចុប្បន្ន ។ ដើម្បី​យក​វាល​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ឯកសារ​បច្ចុប្បន្ន​ចេញ​ពី​បញ្ជី ដំបូង​លុបវត្ថុ​​ទាំងអស់​នៃ​វាល​ក្នុង​ឯកសារ ហើយ​បន្ទាប់​មក​យក​វា​ចេញ​ពី​បញ្ជី ។

រូបតំណាង

លុប

ជម្រើស​មូលដ្ឋាន​ទិន្នន័យ

ជ្រើស​មូលដ្ឋាន​ទិន្នន័យ​ដែល​បាន​ចុះឈ្មោះ ដែល​អ្នក​ចង់​បញ្ចូល​វាលដែល​បាន​ជ្រើស ។ អ្នក​ក៏​អាច​ផ្លាស់ប្តូរ​តារាង ឬ​សំណួរ​ដែល​វាល​យោង​ទៅ ។

លេខ​កំណត់​ត្រា

បង្ហាញ​ចំនួន​កំណត់ត្រា​មូលដ្ឋាន​ទិន្នន័យ ដែល​ត្រូវ​បាន​បញ្ចូល​នៅ​ពេល​ លក្ខខណ្ឌ​ដែល​បាន​បញ្ជាក់​​សម្រាប់​ប្រភេទវាល "កំណត់ត្រា​ណា​មួយ" ត្រូវ​បាន​ជួប ។

ព្រួញ​ឆ្វេង

លោត​ទៅ​វាល​មុន ដែល​មាន​ប្រភេទ​ដូច​គ្នា​ក្នុង​ឯកសារ ។ ប៊ូតុង​នេះ​សកម្ម​តែ​នៅ​ពេល ឯកសារ​មួយ​មានវាល​ប្រភេទ​ដូច​គ្នា ច្រើន​ជាង​មួយ ។

Icon

វាល​មុន

ព្រួញ​​ស្តាំ

លោត​ទៅ​វាល​បន្ទាប់ ដែល​មាន​ប្រភេទ​ដូច​គ្នា​ក្នុង​ឯកសារ ។ ប៊ូតុង​នេះ​សកម្ម​តែ​នៅ​ពេល ឯកសារ​មួយ​មានវាល​ប្រភេទ​ដូច​គ្នា ច្រើន​ជាង​មួយ ។

Icon

វាល​បន្ទាប់

អំពី​វាល