អត្ថបទ​ស្វ័យ​ប្រវត្តិ

បង្កើត កែ​សម្រួល ឬ​បញ្ចូល​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ។ អ្នក​អាច​ទុក​អត្ថបទ​មាន​ទ្រង់ទ្រាយ អត្ថបទ​ដែល​មាន​ក្រាហ្វិក តារាង និង វាល​ជា​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ។ ដើម្បី​បញ្ចូល​អត្ថបទ​ស្វ័យ​ប្រវត្តិ​​រហ័ស វាយ​ផ្លូវ​កាត់​សម្រាប់​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ក្នុង​ឯកសារ​របស់​អ្នក ហើយ​បន្ទាប់​មក​ចុច F3 ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

អ្នក​ក៏​អាច​ចុច​ព្រួញ​នៅ​ជាប់​រូបតំណាង អត្ថបទ​ស្វ័យប្រវត្តិ លើ​របារ បញ្ចូល ហើយ​បន្ទាប់​មក​ជ្រើស​អត្ថបទ​ស្វ័យប្រវត្តិ ដែល​អ្នក​ចង់​បញ្ចូល ។


​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស កែសម្រួល - អត្ថបទ​ស្វ័យ​ប្រវត្តិ

+F3

លើ​របារ​ឧបករណ៍ បញ្ចូល ចុច

រូបតំណាង

អត្ថបទ​ស្វ័យ​ប្រវត្តិ


​ការ​ប្រើ​អត្ថបទ​ស្វ័យ​ប្រវត្តិ

អត្ថបទ​ស្វ័យ​ប្រវត្តិ

ប្រអប់ អត្ថបទ​ស្វ័យ​ប្រវត្តិ រាយ​នូវ​ប្រភេទ និង ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ។

បង្ហាញ​អ្នក​រំលឹក​ឈ្មោះ​ជា​ការ​ផ្តល់​យោបល់ ​​ខណៈ​ពេល​វាយ​បញ្ចូល

បង្ហាញ​ការ​ផ្តល់​យោបល់​ជា​​ព័ត៌មាន​ជំនួយ​​ សម្រាប់​បំពេញ​ពាក្យ​មួយ បន្ទាប់​ពី​អ្នក​វាយ​តួ​អក្សរ​បី​តួ​ដំបូង​នៃ​ពាក្យ​មួយ​ដែល​ផ្គូផ្គង​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ។ ដើម្បី​ទទួល​យក​ការ​ផ្តល់​យោបល់ ចុច បញ្ចូល​(Enter) ។ ប្រសិន​បើ​មាន​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ច្រើន​ជាង​មួយ​ដែល​ផ្គូផ្គង​អក្សរ​ដែល​អ្នក​វាយ ចុច បញ្ជា​(Ctrl)+ថេប​(Tab) ដើម្បី​រំកិល​ទៅ​មុខ​កាត់​ធាតុ ។ ឧទាហរណ៍ ដើម្បី​បញ្ចូល​អត្ថបទ​អត់​ចេះ​សោះ វាយ "Dum" ហើយ​បន្ទាប់​មក​ចុច បញ្ចូល​(Enter) ។

To display the list in reverse order, press +Shift+Tab.

ឈ្មោះ

រាយ​ឈ្មោះ​នៃ​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ដែល​បាន​ជ្រើស​បច្ចុប្បន្ន ។ ប្រសិន​បើ​អ្នក​បាន​ជ្រើស​អត្ថបទ​ក្នុង​ឯកសារ វាយ​បញ្ចូល​ឈ្មោះ​នៃ​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ថ្មី ចុច​ប៊ូតុង អត្ថបទ​ស្វ័យ​ប្រវត្តិ និង បន្ទាប់​​មកជ្រើស ថ្មី ។

ផ្លូវ​កាត់

បង្ហាញ​ផ្លូវ​កាត់ សម្រាប់​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ដែល​បាន​ជ្រើស ។ ប្រសិន​បើ​អ្នក​កំពុង​បង្កើត​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ​​ថ្មី​មួយ វាយ​បញ្ចូល​ផ្លូវ​កាត់​ដែល​អ្នក​ចង់​ប្រើ សម្រាប់​ធាតុ ។

ប្រអប់​បញ្ជី

រាយ​ប្រភេទ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ។ ដើម្បី​មើល​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ក្នុង​ប្រភេទ​មួយ ចុច​ទ្វេដង​លើ​ប្រភេទ​មួយ ឬ​ចុច​សញ្ញា​បូក (+) នៅ​មុខ​ប្រភេទ ។ ដើម្បី​បញ្ចូល​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ទៅ​ក្នុង​ឯកសារ​បច្ចុប្បន្ន ជ្រើស​ធាតុ​ក្នុង​បញ្ជី និង ​បន្ទាប់​មក​​ចុច បញ្ចូល ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

អ្នក​អាច​អូស និង ទម្លាក់​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ពី​ប្រភេទ​មួយ​ទៅ​មួយ ។


បញ្ចូល

បញ្ចូល​អត្ថបទ​ស្វ័យ​ប្រវត្តិ ទៅ​ក្នុង​ឯកសារ​បច្ចុប្បន្ន ។

រូប​តំណាង​ចំណាំ

ប្រសិន​បើ​អ្នក​បញ្ចូល​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ដែល​មិន​ទាន់​រៀបចំ​ទៅ​ក្នុង​កថាខណ្ឌ​មួយ ធាតុ​ត្រូវ​បាន​ធ្វើ​ទ្រង់ទ្រាយ​ជាមួយ​រចនាប័ទ្ម​កថាខណ្ឌ​បច្ចុប្បន្ន ។


បិទ

បិទ​ប្រអប់ និង​រក្សា​ទុក​រាល់​ការ​ផ្លាស់ប្តូរ ។

អត្ថបទ​ស្វ័យ​ប្រវត្តិ

ចុច​ដើម្បី​បង្ហាញ​ពាក្យ​បញ្ជា​អត្ថបទ​ស្វ័យ​ប្រវត្តិ​ បន្ថែម​ទៀត ឧទាហរណ៍ ដើម្បី​បង្កើត​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ​​ថ្មី​មួយ​ពី​ជម្រើស​អត្ថបទ ក្នុង​ឯកសារ​បច្ចុប្បន្ន ។

ថ្មី

បង្កើត​ធាតុ​អត្ថបទ​ស្វ័យប្រវត្តិ​ថ្មី​មួយ​ពី​ជម្រើស ដែល​អ្នក​បាន​ធ្វើ​ក្នុង​ឯកសារ​បច្ចុប្បន្ន ។ ធាតុ​ត្រូវ​បាន​បន្ថែម​ទៅ​ប្រភេទ​អត្ថបទ​ស្វ័យប្រវត្តិ​ ដែល​បាន​ជ្រើស​បច្ចុប្បន្ន ។ ដំបូង​អ្នក​ត្រូវ​តែ​បញ្ចូល​ឈ្មោះ​មួយ មុន​នឹង​អ្នក​ឃើញ​ពាក្យ​បញ្ជា​នេះ ។

ថ្មី (តែ​អត្ថបទ)

បង្កើត​ធាតុ​អត្ថបទ​ស្វ័យប្រវត្តិ​ថ្មី​តែ​ចេញពី​អត្ថបទ​នៅ​ក្នុង​ជម្រើស​ដែល​អ្នក​បាន​ធ្វើ​នៅ​ក្នុង​ឯកសារ​បច្ចុប្បន្ន​ប៉ុណ្ណោះ។ ក្រាហ្វិក តារាង និង​វត្ថុ​ផ្សេងទៀត​មិន​ត្រូវ​បាន​រួម​បញ្ចូល​ទេ។ ជា​ដំបូង​អ្នក​ត្រូវតែ​បញ្ចូល​ឈ្មោះ ទើប​អ្នក​អាច​ឃើញ​ពាក្យ​បញ្ជា​នេះ។

ចម្លង

ចម្លង​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ដែល​បាន​ជ្រើស ទៅ​ក្តារ​តម្បៀត​ខ្ទាស់ ។

ជំនួស​

ជំនួស​មាតិកា​នៃ​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ដែល​បាន​ជ្រើស ដោយ​ជម្រើស​ដែល​បាន​ធ្វើ​ក្នុង​ឯកសារ​បច្ចុប្បន្ន ។

ប្តូរ​​ឈ្មោះ

បើក​ប្រអប់ ប្ដូរ​ឈ្មោះ​អត្ថបទ​ស្វ័យប្រវត្តិ ដែល​អ្នក​អាច​ប្ដូរ​ឈ្មោះ​របស់​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ ដែល​បាន​ជ្រើស ។

លុប

លុប​ធាតុ​ដែល​បាន​ជ្រើស ឬ​ធាតុ​បន្ទាប់​ពី​ការ​អះអាង ។

កែ​សម្រួល

បើក​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ដែល​បាន​ជ្រើស​សម្រាប់​កែសម្រួល​ក្នុង​ឯកសារ​ផ្សេង​គ្នា ។ ធ្វើ​ការ​ផ្លាស់ប្តូរ​ដែល​អ្នក​ចង់ ជ្រើស ឯកសារ - រក្សាទុក​អត្ថបទ​ស្វ័យ​ប្រវត្តិ និង បន្ទាប់​​មក​ជ្រើស ឯកសារ - បិទ ។

ម៉ាក្រូ

បើក​ប្រអប់ ផ្ដល់​តម្លៃ​ម៉ាក្រូ ដែល​អ្នក​អាច​ភ្ជាប់​ម៉ាក្រូ​មួយ​ទៅ​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ ដែល​បាន​ជ្រើស ។

អ្នក​ក៏​អាច​ប្រើ​ម៉ាក្រូ ដែល​ត្រូវ​បាន​តភ្ជាប់​ទៅ​ធាតុ​អត្ថបទ​ស្វ័យប្រវត្តិ​ខ្លះ​ដែល​បាន​ផ្តល់ ដែល​អ្នក​បង្កើត ។ ធាតុ​អត្ថបទ​ស្វ័យប្រវត្តិ ត្រូវតែ​បង្កើត​ជាមួយ​ជម្រើស "តែ​អត្ថបទ" ។ ឧទាហរណ៍ បញ្ចូល​ខ្សែអក្សរ <field:company> ក្នុង​ធាតុ​អត្ថបទ​ស្វ័យប្រវត្តិ​មួយ ហើយ LibreOffice នឹង​ជំនួស​ខ្សែ​អក្សរ​ជាមួយ​មាតិកា​របស់​វាល​មូលដ្ឋាន​ទិន្នន័យ​ដែល​ត្រូវគ្នា ។

នាំ​ចូល

បើក​ប្រអប់​មួយ​ដែល​អ្នក​អាច​ជ្រើស​ឯកសារ ឬ​ពុម្ព MS 97/2000/XP Word ដែល​មាន​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ ដែល​អ្នក​ចង់​នាំចូល ។

ប្រភេទ​

បន្ថែម ប្តូរ​ឈ្មោះ ឬ​លុប​ប្រភេទ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ។

កែសម្រួល​​​ប្រភេទ

បន្ថែម ប្តូរ​ឈ្មោះ ឬ​លុប​ប្រភេទ​​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ។

ប្រភេទ

បង្ហាញ​ឈ្មោះ​ប្រភេទ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ដែល​បាន​ជ្រើស ។ ដើម្បី​ផ្លាស់ប្តូរ​ឈ្មោះ​ប្រភេទ វាយ​បញ្ចូល​ឈ្មោះ​ថ្មី​មួយ និង​ បន្ទាប់​មក​​ចុច ប្តូរ​ឈ្មោះ ។ ដើម្បី​បង្កើត​ប្រភេទ​ថ្មី​មួយ វាយ​បញ្ចូល​ឈ្មោះ​មួយ រួច​បន្ទាប់​ចុច ថ្មី ។

ផ្លូវ

​បង្ហាញ​ផ្លូវ​បច្ចុប្បន្ន​ទៅ​ថត ដែល​ឯកសារ​ប្រភេទ​​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ដែល​បាន​ជ្រើស​ត្រូវ​បាន​ទុក ។ ប្រសិន​បើ​អ្នក​កំពុង​បង្កើត​ប្រភេទ "អត្ថបទ​ស្វ័យ​ប្រវត្តិ" ជ្រើស​កន្លែង​ដែល​អ្នក​ចង់​ទុក​ឯកសារ​ប្រភេទ ។

ថ្មី

បង្កើត​ប្រភេទ​អត្ថបទ​ស្វ័យ​ប្រវត្តិ​​មួយ ដោយ​ប្រើ​ឈ្មោះ​ដែល​អ្នក​បាន​បញ្ចូល​ក្នុង​ប្រអប់ ឈ្មោះ ។

ប្តូរ​​ឈ្មោះ

ផ្លាស់ប្តូរ​ឈ្មោះ​នៃ​ប្រភេទ​អត្ថបទ​ស្វ័យ​ប្រវត្តិ ដែល​បាន​ជ្រើស ទៅ​ជា​ឈ្មោះ​ដែល​អ្នក​បញ្ចូល​ក្នុង​ប្រអប់ ឈ្មោះ  ។

បញ្ជី​ជម្រើស

រាយ​ប្រភេទ​អត្ថបទ​ស្វ័យ​ប្រវត្តិ ដែល​មាន​ស្រាប់ និង ផ្លូវ​ដែល​ឆ្លើយឆ្លង ។

លុប

លុប​ធាតុ​ដែល​បាន​ជ្រើស ឬ​ធាតុ​ដោយ​មិន​ត្រូវ​ការ ​ការ​អះអាង ។

ផ្លូវ

បើកប្រអប់ កែសម្រួល​ផ្លូវ ដែល​អ្នក​អាច​ជ្រើស​ថត​ដើម្បី​ទុក​អត្ថបទ​ដោយ​ស្វ័យ​ប្រវត្តិ ។

ដើម្បី​បន្ថែម​ផ្លូវ​ថ្មី​មួយ​ទៅ​ថត "អត្ថបទស្វ័យប្រវត្តិ" សូម​ចុច​ប៊ូតុង ផ្លូវ នៅ​ក្នុង​ប្រអប់ អត្ថបទស្វ័យប្រវត្តិ  ។

រក្សាទុក​តំណ​ដែល​​ទាក់ទង​ទៅ

ប្រើ​តំបន់​នេះ​ដើម្បី​កំណត់​វិធី​ដែល LibreOffice បញ្ចូល​តំណ​ទៅ​ថត​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ។

ប្រព័ន្ធ​ឯកសារ

តំណ​ទៅ​វចនានុក្រម​អត្ថបទ​ស្វ័យ​ប្រវត្តិ​ នៅ​លើ​កុំព្យូទ័រ​របស់​អ្នក គឺ​ទាក់ទង​គ្នា ។

អ៊ីនធឺណិត

តំណ​ទៅ​ឯកសារ​លើ​អ៊ីនធឺណិត ​គឺ​ទាក់ទង​គ្នា ។