ការ​រុករក

បើ​អ្នក​ចុច​រូបតំណាង​នេះ​ក្នុង កម្មវិធី​រុករក ឬ​ក្នុង​ផ្នែក​ខាង​ក្រោម​ស្តាំ​នៃ​បង្អួច​​ឯកសារ របារ​ឧបករណ៍​មួយ​នឹង​លេចឡើង ដែល​អាច​ឲ្យ​អ្នក​ជ្រើស​ក្នុង​ចំណោម​គោលដៅ​មាន​ស្រាប់​នៅ​ក្នុង​ឯកសារ​មួយ ។ បន្ទាប់​មក​អ្នក​អាច​ប្រើ​រូបតំណាង​ព្រួញ​ឡើងលើ និង ចុះក្រោម​ដើម្បី​កំណត់​ទីតាំង​ទស្សន៍​ទ្រនិច​អត្ថបទ​ក្នុង​ឯកសារ​លើ​គោលដៅ​មុន ឬ​បន្ទាប់ ។

ចុច​ប៊ូតុង​ឡើង​លើ ដើម្បី​រមូរ​ទៅ​ទំព័រ ឬ​វត្ថុ​មុន ។

ចុច​ប៊ូតុង​ចុះ​ក្រោម ដើម្បី​រមូរ​ទៅ​ទំព័រ ឬ​វត្ថុ​បន្ទាប់ ។

តាម​លំនាំដើម ដ៏​រាប​ណា​​អ្នក​មិន​ជ្រើស​វត្ថុ​ផ្សេង​​ណា​មួយ ប៊ូតុង​ព្រួញ​លោត​ទៅ​ទំព័រ​មុន ឬ​បន្ទាប់​ក្នុង​ឯកសារ ។ ប៊ូតុង​ព្រួញ​មាន​ពណ៌​ខ្មៅ​ប្រសិន​បើ​អ្នក​កំពុង​រុករក​ទំព័រ និង មាន​ពណ៌​ខៀវ​ប្រសិន​បើ​អ្នក​លោត​ទៅ​វត្ថុ​ផ្សេង​ទៀត ។

ធាតុ​ត្រូវគ្នា​ច្រើន​ទៅ​នឹង​ធាតុ​នៅ​ក្នុង​ប្រអប់​ជម្រើស កម្មវិធី​រុករក ។ អ្នក​ក៏​អាច​ជ្រើស​ទិសដៅ​លោត​ផ្សេង​ទៀត ។ ឧទាហរណ៍​មួយ​គឺ​អ្នក​រំលឹក ដែល​អ្នក​អាច​កំណត់​ជាមួយ​រូប​តំណាង កំណត់​អ្នក​រំលឹក ក្នុង​កម្មវិធី​រុករក ។ នៅ​លើ​របារ​ឧបករណ៍ រុករក អ្នក​អាច​ជ្រើស​វត្ថុ​មួយ​ក្នុង​ចំណោម​ជម្រើស​ដូច​តទៅ​នេះ ៖ តារាង, ស៊ុម​អត្ថបទ, ក្រាហ្វិក, វត្ថុ OLE, ទំព័រ, ក្បាល, អ្នក​រំលឹក, វត្ថុ​គំនូរ, វាល​វត្ថុ​បញ្ជា, ភាគ, កន្លែង​ចំណាំ, ជម្រើស, លេខយោង, ចំណាំ, ធាតុ​លិបិក្រម, រូបមន្ត​តារាង, រូបមន្ត​តារាង​ដែល​មាន​កំហុស ។

សម្រាប់​រូបមន្ត​តារាង អ្នក​អាច​ទាំង​លោត​ទៅ​រូបមន្ត​តារាង​ទាំងអស់ផង​ដែរ​ ដែល​ស្ថិត​នៅ​ក្នុង​ឯកសារ​របស់​អ្នក ឬ​លោត​ទៅ​តែ​រូបមន្ត​ដែល​មិន​ត្រឹមត្រូវមួយ​ ។ សម្រាប់​រូបមន្ត​មិន​ត្រឹមត្រូវ អ្នក​លោត​ទៅ​តែ​រូបមន្ត​ដែល​បង្ហាញ​លទ្ធផល​ជា​កំហុស ។ កម្មវិធី​រំលង​រូបមន្ត​​ដែល​​លទ្ធផលមាន​​កំហុស (ទាំងនោះ​យោង​ទៅ​រូបមន្ត​មិន​ត្រឹមត្រូវ) ។

ធ្វើការ​ជាមួយ​របារ​ឧបករណ៍​រុករក

បើក​របារ​ឧបករណ៍ រុករក ដោយ​ចុច​លើ​រូបតំណាង​របស់​វា​ក្នុង​របារ​រមូរ​បញ្ឈរ ។ អ្នក​អាច​បំបែក​របារ​ឧបករណ៍​ចេញ​ពី​កន្លែង​របស់​វា ដោយ​អូស ហើយ​រៀបចំ​វា​លើ​អេក្រង់ ។

ចុច​រូប​តំណាង សម្រាប់​ប្រភេទ​វត្ថុ​ដែល​អ្នក​ចង់​រកមើល ។ បន្ទាប់​មក​ចុច​ប៊ូតុង​ព្រួញ​មួយ​ក្នុង​ចំណោម​ប៊ូតុង "វត្ថុ​មុន" ឬ​"វត្ថុ​បន្ទាប់" ។ ឈ្មោះ​នៃ​ប៊ូតុង​ទាំងនេះ បញ្ជាក់​ពី​ប្រភេទ​វត្ថុ​ដែល​អ្នក​បាន​ជ្រើស ។ ទស្សន៍​ទ្រនិច​អត្ថបទ ត្រូវ​បាន​ដាក់​លើ​វត្ថុ​ណា​មួយ​ដែល​អ្នក​បាន​ជ្រើស ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

អ្នក​អាច​កំណត់​រចនាសម្ព័ន្ធ​ LibreOffice ​ដោយ​យោង​ទៅ​តាម​ចំណូល​ចិត្តជាក់​លាក់​របស់​អ្នក ​​សម្រាប់​ការរុករក​នៅ​ក្នុង​ឯកសារ​ ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន​ សូម​ជ្រើស​ ​ឧបករណ៍​ - ​ប្តូរ​តាម​បំណង​ ។ តារាង​ផ្សេង​ៗ​សម្រាប់សម្រួល​ ម៉ឺនុយ​ ការបញ្ចូល​តាម​ក្តារ​ចុច​ ​ឬ​របារ​ឧបករណ៍​មាន​មុខងារ​ផ្សេង​ៗ​សម្រាប់​ការរុក​រក​នៅ​ក្នុង​ឯកសារ​ក្រោម​ផ្ទៃ​ "រុក​រក​" ។តាម​មធ្យោបាយ​នេះ​ អ្នក​អាច​លោត​ទៅ​កាន់​ស្លាក​លិបិក្រម​នៅ​ក្នុង​ឯកសារ​ជា​មួយ​នឹង​មុខ​ងារ​ "​ទៅ​កាន់​ស្លាក​លិបិក្រម​មុន​/បន្ទាប់​" ។


ស្វែងរក​ម្តង​ទៀត

ជាមួយ​រូបតំណាង ស្វែងរក​ម្តងទៀត លើ​របារ​ឧបករណ៍ រុករក អ្នក​អាច​ធ្វើ​ម្តង​ទៀត​នូវ​ការ​ស្វែងរក​មួយ ដែល​អ្នក​បាន​ចាប់ផ្តើម​ជាមួយ​ប្រអប់ ស្វែងរក និង ជំនួស ។ ដើម្បី​ធ្វើ​ដូច្នេះ សូម​ចុច​រូបតំណាង ។ ឥឡូវ​នេះ ប៊ូតុង​ព្រួញ​ពណ៌​ខៀវ​លើ​របារ​រមូរ​បញ្ឈរ ដើរ​តួនាទី​ជា បន្ត​ស្វែងរក​ទៅ​មុខ និង បន្ត​ស្វែងរក​ថយក្រោយ ។ ឥឡូវ បើ​អ្នក​ចុច​ផ្ទៃ​ខាង​ក្រៅ​នៃ​ព្រួញ​មួយ​ក្នុង​ចំណោម​ទាំងអស់ ការ​ស្វែងរក​នឹង​ត្រូវ​បាន​បន្ត​ស្វែងរក​ពាក្យ ដែល​បាន​បញ្ចូល​ក្នុង​ប្រអប់ ស្វែងរក និង ជំនួស ។