លក្ខណៈពិសេសរបស់ LibreOffice Math
ផ្នែកនេះមានទិដ្ឋភាពទូទៅនៃមុខងារ និង សមត្ថភាពសំខាន់ខ្លះដែល LibreOffice Math ផ្តល់ឲ្យ ។
LibreOffice Math ផ្តល់នូវសញ្ញាប្រមាណវិធី អនុគមន៍ និង អ្នកជំនួយការធ្វើទ្រង់ទ្រាយ ជាច្រើន ដើម្បីជួយអ្នកក្នុងការបង្កើតរូបមន្ត ។ ទាំងនេះត្រូវបានរាយក្នុងបង្អួចជម្រើស ដែលអ្នកអាចចុចលើធាតុដែលត្រូវការតាមរយៈកណ្តុរដើម្បីបញ្ចូលវត្ថុទៅកាន់ការងាររបស់អ្នក ។ មានបញ្ជី សេចក្តីយោង និង គំរូ ជាច្រើនដែលត្រូវបានផ្ទុកក្នុងជំនួយ ។
ការបង្កើតរូបមន្ត
ពេលប្រើជាមួយគំនូសតាង និង រូបភាព រូបមន្តត្រូវបានបង្កើតជាវត្ថុក្នុងឯកសារមួយ ។ ការបញ្ចូលរូបមន្តទៅក្នុងឯកសារ នឹងចាប់ផ្តើម LibreOffice Math ដោយស្វ័យប្រវត្តិ ។ អ្នកអាចបង្កើត កែសម្រួល និង ធ្វើទ្រង់ទ្រាយរូបមន្តដោយប្រើជម្រើសដ៏ទូលំទូលាយរបស់និមិត្តសញ្ញា និង អនុគមន៍ដែលបានកំណត់ជាមុន ។
ការវាយរូបមន្តដោយផ្ទាល់
បើអ្នកថ្នឹកនឹងភាសា LibreOffice Math អ្នកអាចវាយរូបមន្តដោយផ្ទាល់ទៅក្នុងឯកសារ ។ ឧទាហរណ៍ វាយរូបមន្តនេះទៅក្នុងឯកសារអត្ថបទ ៖ "a sup 2 + b sup 2 = c sup 2" ។ ជ្រើសអត្ថបទនេះ រួចជ្រើស បញ្ចូល - វត្ថុ - រូបមន្ត ។ អត្ថបទនឹងត្រូវបានបម្លែងទៅជារូបមន្តដែលមានទ្រង់ទ្រាយ ។
រូបមន្តមិនអាចត្រូវបានគណនាក្នុង LibreOffice Math ព្រោះវាជាកម្មវិធីនិពន្ធ (សម្រាប់សរសេរ និង បង្ហាញរូបមន្ត) និង មិនមែនជាកម្មវិធីគណនា ។ ប្រើសៀវភៅបញ្ជី ដើម្បីគណនារូបមន្ត ឬ សម្រាប់ការគណនាសាមញ្ញ ប្រើអនុគមន៍គណនារបស់ឯកសារអត្ថបទ ។
ការបង្កើតរូបមន្តក្នុងបង្អួចពាក្យបញ្ជា
ប្រើបង្អួចពាក្យបញ្ជា LibreOffice Math ដើម្បីបញ្ចូល និង កែសម្រួលរូបមន្ត ។ នៅពេលអ្នកបញ្ចូលធាតុក្នុងបង្អួចពាក្យបញ្ជា អ្នកនឹងឃើញលទ្ធផលក្នុងឯកសារ ។ ដើម្បីការពារទិដ្ឋភាព នៅពេលបង្កើតរូបមន្តវែង និង ស្មុគ្រស្មាញ ប្រើទស្សន៍ទ្រនិចរូបមន្ត លើរបារឧបករណ៍ ។ នៅពេលមុខងារនេះត្រូវបានធ្វើឲ្យសកម្ម ទីតាំងទស្សន៍ទ្រនិចនៅក្នុងបង្អួចពាក្យបញ្ជា ក៏ត្រូវបានបង្ហាញផងដែរក្នុងបង្អួចអត្ថបទ ។
និមិត្តសញ្ញាផ្ទាល់ខ្លួន
អ្នកអាចបង្កើតនិមិត្តសញ្ញាផ្ទាល់ខ្លួនរបស់អ្នក និង នាំចូលតួអក្សរពីពុម្ពអក្សរដទៃ ។ អ្នកអាចបន្ថែមនិមិត្តសញ្ញាថ្មីទៅកាតាឡុកមូលដ្ឋាននៃនិមិត្តិសញ្ញារបស់ LibreOffice Math ឬ បង្កើតកាតាឡុកពិសេសផ្ទាល់ខ្លួនរបស់អ្នក ។ តួអក្សរពិសេសជាច្រើនទៀតក៏អាចរកបានផងដែរ ។
រូបមន្តក្នុងបរិបទ
To make working with formulas easier, use the context menus, which can be called up with a right mouse click. This applies especially to the Commands window. This context menu contains all the commands that are found in the Elements pane, and also operators, and so on, which can be inserted into your formula by mouse-click without having to key them into the Commands window.