ទ្រង់ទ្រាយ

ម៉ឺនុយ​នេះ​មាន​ពាក្យ​បញ្ជា​ដែល​ត្រូវ​ការ ដើម្បី​ធ្វើ​ទ្រង់ទ្រាយ​រូបមន្ត ។

ពុម្ព​អក្សរ

កំណត់​ពុម្ព​អក្សរ​ដែល​អាច​ត្រូវ​បាន​អនុវត្ត​ទៅ​ធាតុ​រូបមន្ត ។

ទំហំ​ពុម្ព​អក្សរ

ប្រើ​ប្រអប់​នេះ​ដើម្បី​បញ្ជាក់​​ទំហំ​ពុម្ព​អក្សរ​សម្រាប់​រូបមន្ត​របស់​អ្នក ។ ជ្រើស​ទំហំ​មូលដ្ឋាន​មួយ ហើយ​ធាតុ​រូបមន្ត​​ទាំងអស់​នឹង​ត្រូវ​បាន​ធ្វើ​មាត្រដ្ឋាន​តាម​មូលដ្ឋាន​នេះ ។

គម្លាត

ប្រើ​ប្រអប់​នេះ​ដើម្បី​កំណត់​គម្លាត​រវាង​ធាតុ​រូបមន្ត ។ គម្លាត​ត្រូវ​បាន​បញ្ជាក់​ជា​ភាគរយ ដោយ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ទំហំ​បន្ទាត់​គោល​ដែល​បាន​កំណត់​នៅ​ក្រោម ទ្រង់ទ្រាយ - ទំហំ​ពុម្ពអក្សរ ។

តម្រឹម

អ្នក​អាច​កំណត់​ការ​តម្រឹម​នៃ​រូបមន្ត​ច្រើន​បន្ទាត់ ក៏​ដូចជា​រូបមន្ត​ដែល​មាន​ធាតុ​ច្រើន​ក្នុង​មួយ​បន្ទាត់ ។ បង្កើត​រូបមន្ត​ច្រើន​បន្ទាត់​ដោយ​បញ្ចូល​ពាក្យ​បញ្ជា NEWLINE ក្នុង​បង្អួច ពាក្យ​បញ្ជា ។

របៀប​អត្ថបទ

បើក ឬ​បិទ​របៀប​អត្ថបទ ។ ក្នុង​របៀប​អត្ថបទ រូបមន្ត​ត្រូវ​បាន​បង្ហាញ​ជា​កម្ពស់​ដូច​គ្នា​ទៅ​នឹង​បន្ទាត់​អត្ថបទ ។