បញ្ចូល​អត្ថបទ

តើ​ត្រូវ​បញ្ចូល​ខ្សែ​អក្សរ​អត្ថបទ​ផ្ទាល់ ដែល​មិន​ត្រូវ​បាន​បកប្រែ​ដូច​ម្ដេច?

ខ្សែ​អក្សរ​អត្ថបទ​ខ្លះ​ត្រូវ​បាន​បកប្រែ​ជាប្រមាណ​វិធី​ដោយ​ស្វ័យ​ប្រវត្តិ ។ ពេល​ខ្លះ​នេះ​មិន​មែន​ជា​អ្វី​ដែល​អ្នក​ត្រូវការ​ទេ ។ បើ​អ្នក​ចង់​សរសេរ W* (តួ​អក្សរ​​ដែល​មាន​សញ្ញា​ផ្កាយ​តូច​លើ) សញ្ញា​ផ្កាយ​នឹង​ត្រូវ​បាន​បកប្រែ​ជា​សញ្ញា​ប្រមាណ​វិធី​គុណ ។ ភ្ជាប់​អត្ថបទ​ផ្ទាល់​ក្នុង​សញ្ញា​សម្រង់​ទ្វេរ ឬ​បន្ថែម​កន្លែង​ដាក់ ។

ឧទាហរណ៍ ៖

រូបមន្ត MathType ដែល​បាន​នាំ​ចូល​មាន​ខ្សែ​អក្សរ​ដូច​ខាងក្រោម

W rSup { size 8{*} }

ប្រសិន​បើ​អ្នក​រៀបចំ​ឲ្យ Math បម្លែង​រូបមន្ត MathType ដែល​បាននាំចូល (នៅ​ក្នុង - ផ្ទុក/រក្សាទុក - Microsoft Office) អ្នក​នឹង​ឃើញ​រូបមន្ត ដែលមាន​កន្លែង​ដាក់​ជំនួស​ឲ្យ * ។

ផ្លាស់ប្ដូរ {*} ទៅ​ជា {} * {} ដូច​ក្នុង​រូបមន្ត​ខាង​ក្រោម ៖

W rSup { size 8{} * {} }

អ្នក​អាច​ប្រើ W^"*" ផង​ដែរ​ដើម្បី​បញ្ចូល​តួ​អក្សរ​ជា​អត្ថបទ​ផ្ទាល់ ។

រូបមន្ត​ខ្លះ​ចាប់ផ្ដើម​ជាមួយ​សញ្ញា = ។ ប្រើ "=" ដើម្បី​បញ្ចូល​តួ​អក្សរ​នោះ​ជា​អត្ថបទ​ផ្ទាល់ ។