ការ​តម្រឹម​ផ្នែក​រូបមន្ត​ដោយ​ដៃ

តើ​អ្នក​អាច​តម្រឹម​តួ​អក្សរ​ក្នុង​​ LibreOffice Math បាន​លឿន​ និង ងាយ​ស្រួល​ដោយ​របៀប​ណា ?

ដើម្បី​ប្រតិបត្តិ អ្នក​ត្រូវ​តែ​កំណត់​នូវ​ក្រុម​ និង ខ្សែ​តួ​អក្សរ​ទទេ ។ ពួក​វា​មិន​ទាមទារ​ដក​ឃ្លា ប៉ុន្តែ​ទទួល​យក​ព័ត៌មាន​ដែល​ជួយ​ក្នុង​ប្រតិបត្តិការ​តម្រឹម ។

ដើម្បី​បង្កើត​ក្រុម​ទទេ បញ្ចូល​រ៉ាត់ {} ក្នុង​បង្អួច​ពាក្យ​បញ្ជា ។ ក្នុង​ឧទាហរណ៍​ខាង​ក្រោម គោលបំណង​គឺ​ត្រូវ​ចុះបន្ទាត់ ដូច្នេះ​សញ្ញា​បូក​ស្ថិត​នៅ​ក្រោយ​សញ្ញា​មួយ​ទៀត ទោះបី​ជា​ជួរ​ខាង​លើ​មាន​តួអក្សរ​តិច​ជាង​ក៏​ដោយ ។

a+a+a+{} newline {}{}{}{}{}a+a+a+a

ខ្សែ​តួ​អក្សរ​ទទេ​ជា​មធ្យោបាយ​សាមញ្ញ​ ដើម្បី​ធានា​ថា​​ អត្ថបទ និង រូបមន្ត ​​ត្រូវ​បាន​តម្រឹម​ឆ្វេង ។ ពួក​វា​ត្រូវ​បាន​កំណត់​ដោយ​ប្រើ​សញ្ញា​ក្បៀស​បញ្ច្រាស​ពីរ​ "" ។ ត្រូវ​​ប្រាកដ​ថា អ្នក​មិន​ប្រើ​សញ្ញា​ក្បៀស​បញ្ច្រាស​​មុទ្ទវិទ្យា​ផ្សេង ។ ឧទាហរណ៍ ៖

"ឧទាហរណ៍​ផ្សេងៗ ។" newline a+b newline ""c-d

ការ​បញ្ចូល​ផ្នែក​រូបមន្ត​ចូល​គ្នា​ក្នុង​តង្កៀប