កែ​សម្រួល​និមិត្ត​សញ្ញា

ប្រើ​ប្រអប់​នេះ​ដើម្បី​បន្ថែម​និមិត្ត​សញ្ញា​ទៅ​សំណុំ​និមិត្ត​សញ្ញា ដើម្បី​កែ​សម្រួល​សំណុំ​និមិត្ត​សញ្ញា ឬ​ដើម្បី​កែប្រែ​ការ​កំណត់​និមិត្ត​សញ្ញា ។ អ្នក​ក៏​អាច​កំណត់​សំណុំ​និមិត្ត​សញ្ញា​ថ្មី ផ្តល់​ឈ្មោះ​ទៅ​និមិត្ត​សញ្ញា ឬ​ដើម្បី​កែប្រែ​សំណុំ​និមិត្ត​សញ្ញា​ដែល​មាន​ស្រាប់ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Tools - Symbols - Edit


Edit Symbols

និមិត្ត​សញ្ញា​ចាស់

ជ្រើស​ឈ្មោះ​និមិត្ត​សញ្ញា​បច្ចុប្បន្ន ។ និមិត្ត​សញ្ញា (ឈ្មោះ​និមិត្ត​សញ្ញា) និង សំណុំ​ដែល​និមិត្ត​សញ្ញា​ជា​របស់ ត្រូវ​បាន​បង្ហាញ​ក្នុង​ស្លាប​ព្រិល​មើល​មុន​ខាង​ឆ្វេង​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ប្រអប់ ។

សំណុំ​និមិត្ត​សញ្ញា​ចាស់

ប្រអប់​បញ្ជី​នេះ​មាន​ឈ្មោះ​សំណុំ​និមិត្ត​សញ្ញា​បច្ចុប្បន្ន ។ ប្រសិន​បើ​អ្នក​ចង់ អ្នក​ក៏​អាច​ជ្រើស​សំណុំ​និមិត្ត​សញ្ញា​ផ្សេង​ទៀត ។

និមិត្ត​សញ្ញា

រាយ​ឈ្មោះ​សម្រាប់​និមិត្ត​សញ្ញា​ក្នុង​សំណុំ​និមិត្ត​សញ្ញា​បច្ចុប្បន្ន ។ ជ្រើស​ឈ្មោះ​មួយ​ពី​បញ្ជី ឬ​វាយ​ឈ្មោះ​មួយ​សម្រាប់​និមិត្ត​សញ្ញា​ដែល​ទើប​បន្ថែម​ថ្មី ។

ការ​បន្ថែម​និមិត្ត​សញ្ញា​ថ្មី​មួយ

ដើម្បី​បន្ថែម​និមិត្ត​សញ្ញា​មួយ​ទៅ​សំណុំ​និមិត្ត​សញ្ញា​មួយ ជ្រើស​ពុម្ព​អក្សរ​មួយ​ក្នុង​ប្រអប់​ ពុម្ព​អក្សរ ហើយ​បន្ទាប់​មក​ចុច​និមិត្ត​សញ្ញា​មួយ​ក្នុង​ផ្ទាំង​និមិត្ត​សញ្ញា ។ ក្នុង​ប្រអប់ និមិត្ត​សញ្ញា វាយ​ឈ្មោះ​មួយ​សម្រាប់​និមិត្ត​សញ្ញា​ ។ ក្នុង​ប្រអប់​បញ្ជី សំណុំ​និមិត្ត​សញ្ញា ជ្រើស​សំណុំ​និមិត្ត​សញ្ញា​មួយ ឬ​វាយ​ឈ្មោះ​ថ្មី​ដើម្បី​បង្កើត​សំណុំ​និមិត្ត​សញ្ញា​ថ្មី​មួយ ។ ស្លាបព្រិល​មើល​ជា​មុន​នៅ​ខាង​ស្ដាំ បង្ហាញ​និមិត្ត​សញ្ញា​ដែល​អ្នក​បាន​ជ្រើស ។ ចុច បន្ថែម ហើយ​បន្ទាប់​មក​ចុច យល់​ព្រម ។

ការ​កែប្រែ​ឈ្មោះ​និមិត្ត​សញ្ញា​មួយ

ដើម្បី​ប្តូរ​ឈ្មោះ​និមិត្ត​សញ្ញា​មួយ ជ្រើសឈ្មោះ​ចាស់​​ក្នុង​ប្រអប់​បញ្ជី និមិត្ត​សញ្ញា​ចាស់ ។ បន្ទាប់​មក​បញ្ចូល​ឈ្មោះ​ថ្មី​ក្នុង​ប្រអប់ និមិត្ត​សញ្ញា ។ ពិនិត្យ​មើល​ថា​តើ​តួ​អក្សរ​ដែល​ចង់​បាន​មាន​ក្នុង​បង្អួច​មើល​មុន​ឬ​ទេ មុន​នឹង​ចុច​ប៊ូតុង​ កែប្រែ ។ ចុច យល់​ព្រម

សំណុំ​និមិត្ត​សញ្ញា

ប្រអប់​បញ្ជីសំណុំ​និមិត្ត​សញ្ញា មាន​ឈ្មោះ​របស់​សំណុំនិមិត្តសញ្ញា​ដែលមាន​ស្រាប់ ។ អ្នក​អាច​កែប្រែ​សំណុំ​និមិត្តសញ្ញា ឬ​បង្កើត​សំណុំ​និមិត្ត​សញ្ញា​ថ្មី​មួយ ។

ការ​បង្កើត​សំណុំ​និមិត្ត​សញ្ញា​ថ្មី​មួយ

ដើម្បី​បង្កើត​សំណុំ​និមិត្ត​សញ្ញា​ថ្មី​មួយ វាយ​ឈ្មោះ​មួយ​សម្រាប់​វា​ក្នុង​ប្រអប់​បញ្ជី សំណុំ​និមិត្ត​សញ្ញា ហើយ​បន្ថែម​យ៉ាង​ហោច​ណាស់​និមិត្ត​សញ្ញា​មួយ ។ ចុច យល់​ព្រម ដើម្បី​បិទ​ប្រអប់ ។ ឥឡូវ​នេះ​មាន​សំណុំ​និមិត្ត​សញ្ញា​ថ្មី​នៅ​ក្រោម​ឈ្មោះ​ថ្មី ។

ពុម្ព​អក្សរ

បង្ហាញ​ឈ្មោះ​ពុម្ព​អក្សរ​បច្ចុប្បន្ន​ និង អាច​ឲ្យ​អ្នក​ជ្រើស​ពុម្ព​អក្សរ​ផ្សេង​មួយ ។

សំណុំ​រង

ប្រសិន​បើ​អ្នក​បាន​ជ្រើស​តួ​អក្សរ​មិន​មែន​និមិត្ត​សញ្ញា​ក្នុង​ប្រអប់​បញ្ជី ពុម្ព​អក្សរ អ្នក​អាច​ជ្រើស​សំណុំ​រង "យូនីកូដ" ដើម្បី​ដាក់​និមិត្ត​សញ្ញា​ថ្មី ឬ​ដែល​បាន​កែ​សម្រួល​របស់​អ្នក ។​ នៅ​ពេល​សំណុំ​រង​មួយ​ត្រូវ​បាន​ជ្រើស និមិត្ត​សញ្ញា​ទាំងអស់​ដែល​ជា​របស់​សំណុំ​រង​នេះ​នៃ​សំណុំ​និមិត្ត​សញ្ញា​បច្ចុប្បន្ន ត្រូវ​បាន​បង្ហាញ​ក្នុង​បញ្ជី​និមិត្ត​សញ្ញា​ខាង​លើ ។

Style

លក្ខណៈ​អក្សរ​បច្ចុប្បន្ន​ត្រូវ​បាន​បង្ហាញ ។ អ្នក​អាច​ប្តូរ​លក្ខណៈ​អក្សរ​ដោយ​ជ្រើស​លក្ខណៈ​មួយ​ពី​ប្រអប់​បញ្ជី ។

បន្ថែម

ចុច​ប៊ូតុង​នេះ​ដើម្បី​បន្ថែម​និមិត្ត​សញ្ញា​ដែល​បាន​បង្ហាញ​ក្នុង​បង្អួច​មើល​មុន​ខាង​ស្តាំ​ទៅ​កាន់​សំណុំ​និមិត្ត​សញ្ញា ។ វា​នឹង​ត្រូវ​បាន​រក្សា​ទុក​ក្រោម​ឈ្មោះ​ដែល​បាន​បង្ហាញ​ក្នុង​ប្រអប់​បញ្ជី និមិត្ត​សញ្ញា ។ អ្នក​ត្រូវ​តែ​បញ្ជក់​លម្អិត​ឈ្មោះ​មួយ​​ក្រោម និមិត្ត​សញ្ញា ឬ​សំណុំ​និមិត្ត​សញ្ញា ដើម្បី​អាច​ប្រើ​ប៊ូតុង​នេះ ។ មិន​អាច​ប្រើ​ឈ្មោះ​ច្រើន​ជាង​ម្តង ។

កែប្រែ

ចុច​ប៊ូតុង​នេះ​​ដើម្បី​ជំនួស​ឈ្មោះ​​និមិត្ត​សញ្ញា​ដែល​បង្ហាញ​ក្នុង​បង្អួច​មើល​មុន​ខាង​ឆ្វេង (ឈ្មោះ​ចាស់​ត្រូវ​បាន​បង្ហាញ​ក្នុង​ប្រអប់​បញ្ជី និមិត្ត​សញ្ញា​ចាស់) ដោយ​ឈ្មោះ​ថ្មី​ដែល​អ្នក​បាន​វាយ​បញ្ចូល​ក្នុង​ប្រអប់​បញ្ជី និមិត្ត​សញ្ញា ។

ការ​ផ្លាស់ទី​និមិត្ត​សញ្ញា​មួយ​ទៅ​សំណុំ​និមិត្ត​សញ្ញា​ផ្សេង​ទៀត

រូប​តំណាង​ព័ត៌មាន​ជំនួយ

ជា​ឧទាហរណ៍ ដើម្បី​ផ្ទេរ អាល់ហ្វា ធំ​ពី​សំណុំ "ភាសា​ក្រិក" ទៅ​សំណុំ "ពិសេស" ជ្រើស​សំណុំ​ចាស់ (ភាសា​ក្រិក) ហើយ​បន្ទាប់​មក​និមិត្ត​សញ្ញា អាល់ហ្វា ដោយ​ប្រើ​ប្រអប់​បញ្ជី​ខាង​លើ​​ពីរ ។ និមិត្ត​សញ្ញា​លេច​ឡើង​ក្នុង​បង្អួច​មើល​មុន​ខាង​ឆ្វេង ។ ក្នុង​ប្រអប់​បញ្ជី សំណុំ​និមិត្ត​សញ្ញា ជ្រើស "ពិសេស" ។ ចុច កែប្រែ ហើយ​បន្ទាប់​មក យល់​ព្រម ។ ឥឡូវ​នេះ​និមិត្ត​សញ្ញា អាល់ហ្វា មាន​តែ​នៅ​ក្នុង​សំណុំ​និមិត្ត​សញ្ញា "ពិសេស" ប៉ុណ្ណោះ ។


លុប

ចុច​ដើម្បី​យក​និមិត្ត​សញ្ញា​ដែល​បង្ហាញ​ក្នុង​បង្អួច​មើល​មុន​ខាង​ឆ្វេង​ចេញពី​សំណុំ​និមិត្ត​សញ្ញា​បច្ចុប្បន្ន​ ។ វា​នឹង​មិន​មាន​​សំណួរ​មាន​សុវត្តិ​ភាព​ទេ ។​ ការ​លុប​និមិត្ត​សញ្ញា​ដែល​នៅ​សល់​ចុង​ក្រោយ​ពី​សំណុំ​និមិត្ត​សញ្ញា​ ក៏​លុប​សំណុំ​និមិត្ត​សញ្ញ​នោះ​ផង​ដែរ ។

រូប​តំណាង​ចំណាំ

អ្នក​ក៏​អាច​ចុច បោះបង់ គ្រប់​ពេល​ទាំងអស់​ដើម្បី​បិទ​ប្រអប់​ដោយ​ពុំ​ចាំបាច់​រក្សា​ទុក​ការ​ផ្លាស់ប្តូរ​ណា​មួយ ។