និមិត្ត​សញ្ញា​ផ្សេង​ទៀត

បើក​ប្រអប់ និមិត្ត​សញ្ញា ដែល​អ្នក​អាច​ជ្រើស​និមិត្ត​សញ្ញា​មួយ​ដើម្បី​បញ្ចូល​ក្នុង​រូបមន្ត ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Tools - Symbols

លើ​របារ "ឧបករណ៍" ចុច

រូបតំណាង

Symbols


Catalog Dialog

សំណុំ​និមិត្ត​សញ្ញា

គ្រប់​និមិត្ត​សញ្ញា​ទាំងអស់​ត្រូវ​បាន​រៀប​ចំ​ទៅ​ក្នុង​សំណុំ​និមិត្ត​សញ្ញា ។ ជ្រើស​សំណុំ​​និមិត្ត​សញ្ញា​ដែល​ចង់​បាន​ពី​ប្រអប់​បញ្ជី ។ ក្រុម​និមិត្ត​សញ្ញា​ដែល​ត្រូវ​គ្នា​លេច​ឡើង​ក្នុង​​វាល​​ខាង​ក្រោម ។

នៅ​ពេល​និមិត្ត​សញ្ញា​មួយ​ត្រូវ​បាន​ជ្រើស ឈ្មោះ​ពាក្យ​បញ្ជា​របស់​វា​លេច​ឡើង​ក្រោម​បញ្ជី​និមិត្ត​សញ្ញា ហើយ​កំណែ​ពង្រីក​លេច​ឡើង​ក្នុង​ប្រអប់​ខាង​ស្តាំ ។ ចំណាំ​ថា ត្រូវ​តែ​វាយ​ឈ្មោះ​ក្នុង​បង្អួច ពាក្យ​បញ្ជា ឲ្យ​ត្រឹមត្រូវ​ដូច​ដែល​បង្ហាញ​នៅ​ទី​នេះ (ប្រកាន់​តួ​អក្សរ​តូច​ធំ) ។

ដើម្បី​បញ្ចូល​និមិត្ត​សញ្ញា​មួយ ជ្រើស​វា​ពី​បញ្ជី ហើយ​ចុច បញ្ជូល ។ ឈ្មោះ​ពាក្យ​បញ្ជា​ដែល​ត្រូវ​គ្នា​លេច​ឡើង​ក្នុង​បង្អួច​ ពាក្យ​បញ្ជា

កែ​សម្រួល

ចុច​ទីនេះ​ដើម្បី​បើក​ប្រអប់ កែ​សម្រួល​និមិត្ត​សញ្ញា ។

អនុវត្ត

អនុវត្ត​តម្លៃ​ដែល​បាន​កែប្រែ ឬ​ដែល​បាន​ជ្រើស​ដោយ​មិន​បិទ​ប្រអប់ ។