គម្លាត

ប្រើ​ប្រអប់​នេះ​ដើម្បី​កំណត់​គម្លាត​រវាង​ធាតុ​រូបមន្ត ។ គម្លាត​ត្រូវ​បាន​បញ្ជាក់​ជា​ភាគរយ ដោយ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ទំហំ​បន្ទាត់​គោល​ដែល​បាន​កំណត់​នៅ​ក្រោម ទ្រង់ទ្រាយ - ទំហំ​ពុម្ពអក្សរ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ទ្រង់ទ្រាយ - គម្លាត


Spacing Dialog

ប្រើ​ប៊ូតុង ប្រភេទ ដើម្បី​កំណត់​ធាតុ​រូបមន្ត​ដែល​អ្នក​ចង់​បញ្ជាក់​​គម្លាត ។ រូបរាង​ប្រអប់​អាស្រ័យ​លើ​ប្រភេទ​ដែល​បាន​ជ្រើស ។ បង្អួច​មើល​ជា​មុន​បង្ហាញ​អ្នក​តើ​គម្លាត​ណា​មួយ​ដែល​ត្រូវ​បាន​កែប្រែ​តាម​រយៈ​ប្រអប់​រៀង​ៗ​ខ្លួន ។

ប្រភេទ

ប៊ូតុង​នេះ​​អនុញ្ញាត​ឲ្យ​អ្នក​ជ្រើស​ប្រភេទ​ដែល​អ្នក​ចង់​ផ្លាស់ប្តូរ​គម្លាត ។

គម្លាត

កំណត់​គម្លាត​រវាង​អថេរ និង​ សញ្ញា​ប្រមាណ​វិធី រវាង​បន្ទាត់ និង រវាង​សញ្ញា​ឫស និង រ៉ា​ឌីកាល់ ។

គម្លាត

កំណត់​គម្លាត​រវាង​អថេរ និង សញ្ញា​ប្រមាណវិធី ។

គម្លាត​បន្ទាត់

កំណត់​គម្លាត​រវាង​បន្ទាត់ ។

គម្លាត​ឫស

កំណត់​គម្លាត​រវាង​សញ្ញា​ឫស និង រ៉ាឌីកាល់ ។

សន្ទស្សន៍

កំណត់​គម្លាត​សម្រាប់​សន្ទស្សន៍​តូច​លើ​ និង តូច​ក្រោម ។

អក្សរ​តូច​លើ

កំណត់​គម្លាត​សម្រាប់​សន្ទស្សន៍​តូច​លើ ។

អក្សរ​តូច​ក្រោម

កំណត់​គម្លាត​សម្រាប់​សន្ទស្សន៍​​តូច​ក្រោម ។

ប្រភាគ

កំណត់​គម្លាត​រវាង​របារ​ប្រភាគ និង ភាគ​យក ឬ​ភាគ​បែង ។

ភាគ​យក

កំណត់​គម្លាត​រវាង​របារ​ប្រភាគ និង ភាគយក ។

ភាគ​បែង

កំណត់​គម្លាត​រវាង​របារ​ប្រភាគ និង ភាគបែង ។

របារ​ប្រភាគ

កំណត់​ប្រវែង​លើស និង កម្រាស់​បន្ទាត់​នៃ​របារ​ប្រភាគ ។

ប្រវែង​លើស

កំណត់​ប្រវែង​លើស​នៃ​បន្ទាត់​ប្រភាគ ។

ទម្ងន់

កំណត់​កម្រាស់​នៃ​បន្ទាត់​ប្រភាគ ។

លីមីត

កំណត់​គម្លាត​រវាង​​និមិត្ត​សញ្ញា​បូក និង លក្ខខណ្ឌ​លីមីត ។

លីមីត​លើ

កំណត់​គម្លាត​រវាង​សញ្ញា​បូក និង លីមីត​លើ ។

លីមីត​ក្រោម

កំណត់​គម្លាត​រវាង​សញ្ញា​បូក និង លីមីត​ក្រោម ។

តង្កៀប

កំណត់​គម្លាត​រវាង​តង្កៀប និង មាតិកា ។

ទំហំ​លើស (ឆ្វេង​/​ស្តាំ)

កំណត់​ចម្ងាយ​បញ្ឈរ​រវាង​គែម​ខាង​លើ​នៃ​មាតិកា និង គែម​ខាង​លើ​នៃ​តង្កៀប ។

គម្លាត

កំណត់​ចម្ងាយ​ផ្ដេក​រវាង​មាតិកា និង ចុង​ខាង​លើ​នៃ​តង្កៀប ។

ធ្វើ​មាត្រដ្ឋាន​តង្កៀប​ទាំងអស់

ធ្វើ​មាត្រដ្ឋាន​ប្រភេទ​តង្កៀប​ទាំងអស់ ។ បើ​បន្ទាប់​មក​អ្នក​បញ្ចូល ( a over b) ក្នុង​បង្អួច ពាក្យ​បញ្ជា តង្កៀប​នឹង​ព័ទ្ធ​ជុំវិញ​កម្ពស់​ទាំងមូល​នៃ​អាគុយម៉ង់ ។ ជា​ធម្មតា អ្នក​សម្រច​បាន​ដូច​នេះ​ដោយ​បញ្ចូល left ( a over b right ) ។

ទំហំ​លើស

លៃតម្រូវ​ភាគរយ​នៃ​ទំហំ​ដែល​លើស ។ បើ​តង្កៀប​ត្រូវ​បាន​កំណត់​ត្រឹម ០ ភាគរយ នោះ​ពួក​វា​ព័ទ្ធ​ជុំវិញ​អាគុយម៉ង់​ដោយ​កម្ពស់​ស្មើ​គ្នា ។ បញ្ចូល​តម្លៃ​កាន់​តែ​ខ្ពស់ ចន្លោះ​បញ្ឈរ​រវាង​មាតិកា​នៃ​តង្កៀប និង ស៊ុម​ខាង​ក្នុង​នៃ​តង្កៀប​កាន់​តែ​ទូលាយ ។ វាល​​អាច​ត្រូវ​បាន​ប្រើ​តែ​ក្នុង​បន្សំ​ជាមួយ ធ្វើ​មាត្រដ្ឋាន​តង្កៀប​ទាំងអស់ ។

ម៉ាទ្រីស

កំណត់​គម្លាត​ទំនាក់​ទំនង​សម្រាប់​ធាតុ​ក្នុង​ម៉ាទ្រីស ។

គម្លាត​​​បន្ទាត់

កំណត់​គម្លាត​រវាង​ធាតុ​ម៉ាទ្រីស​ក្នុង​ជួរដេក​មួយ ។

គម្លាត​ជួរ​ឈរ

កំណត់​គម្លាត​រវាង​ធាតុ​ម៉ាទ្រីស​ក្នុង​ជួរឈរ​មួយ ។

និមិត្ត​​សញ្ញា

កំណត់​គម្លាត​នៃ​និមិត្ត​សញ្ញា​ដោយ​មាន​ទំនាក់​ទំនង​ទៅ​នឹង​អថេរ ។

កម្ពស់​ចម្បង

កំណត់​កម្ពស់​និមិត្ត​សញ្ញា​ដោយ​មាន​ទំនាក់​ទំនង​ទៅ​នឹង​បន្ទាត់​គោល ។

គម្លាត​អប្ប​បរមា

កំណត់​ចម្ងាយ​អប្ប​បរមា​រវាង​និមិត្ត​សញ្ញា​មួយ និង អថេរ ។

សញ្ញា​ប្រមាណ​វិធី

កំណត់​គម្លាត​រវាង​សញ្ញា​ប្រមាណ​វិធី និង អថេរ ឬ​លេខ ។

ទំហំ​លើស

កំណត់​កម្ពស់​ពី​អថេរ​ទៅ​គែម​ខាង​លើ​របស់​សញ្ញា​ប្រមាណវិធី ។

គម្លាត

កំណត់​ចម្ងាយ​ផ្ដេក​រវាង​សញ្ញា​ប្រមាណវិធី និង អថេរ ។

ស៊ុម

បន្ថែម​ស៊ុម​ទៅ​រូបមន្ត​របស់​អ្នក ។ ជម្រើស​នេះ​មាន​ប្រយោជន៍​យ៉ាង​ពិសេស ប្រសិន​បើ​អ្នក​ចង់​រួម​បញ្ចូល​រូបមន្ត​ទៅ​ក្នុង​ឯកសារ​អត្ថបទ​ក្នុង LibreOffice Writer ។ នៅ​ពេល​ធ្វើការ​កំណត់ ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​មិន​ប្រើ 0 ជា​ទំហំ ព្រោះ​ថា​វា​នឹង​បង្កើត​បញ្ហា​ការ​មើល សម្រាប់​អត្ថបទ​ដែល​នៅ​ជុំ​វិញ​ចំណុច​បញ្ចូល ។

ឆ្វេង

ស៊ុម​ខាង​ឆ្វេង​ត្រូវ​បាន​ដាក់​ចន្លោះ​រូបមន្ត និង ផ្ទៃ​ខាង​ក្រោយ ។

ស្តាំ

ស៊ុម​ខាង​ស្តាំ​ត្រូវ​បាន​ដាក់​ចន្លោះ​រូបមន្ត និង ផ្ទៃ​ខាង​ក្រោយ ។

កំពូល

ស៊ុម​ខាង​លើ​ត្រូវ​បាន​ដាក់​ចន្លោះ​រូបមន្ត និង ផ្ទៃ​ខាង​ក្រោយ ។

បាត

ស៊ុម​ខាង​ក្រោម​ត្រូវ​បាន​ដាក់​ចន្លោះ​រូបមន្ត និង ផ្ទៃ​ខាង​ក្រោយ ។

មើលវាល​​ជា​មុន

បង្ហាញ​ការ​មើល​ជា​មុន​នៃ​ជម្រើស​បច្ចុប្បន្ន ។

លំនាំដើម

រក្សាទុក​ការ​ផ្លាស់ប្ដូរ​របស់​អ្នក​ជា​ការ​កំណត់​លំនាំដើម​សម្រាប់​រូបមន្ត​ថ្មី​ទាំងអស់។ ចម្លើយ​តប​សុវត្ថិភាព​នឹង​លេចឡើង​នៅ​មុន​ពេល​រក្សាទុក​ការ​ផ្លាស់ប្ដូរ​ទាំងនេះ។

Save Default Dialog