ទំហំ​ពុម្ព​អក្សរ

ប្រើ​ប្រអប់​នេះ​ដើម្បី​បញ្ជាក់​​ទំហំ​ពុម្ព​អក្សរ​សម្រាប់​រូបមន្ត​របស់​អ្នក ។ ជ្រើស​ទំហំ​មូលដ្ឋាន​មួយ ហើយ​ធាតុ​រូបមន្ត​​ទាំងអស់​នឹង​ត្រូវ​បាន​ធ្វើ​មាត្រដ្ឋាន​តាម​មូលដ្ឋាន​នេះ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ទ្រង់ទ្រាយ - ទំហំ​ពុម្ព​អក្សរ


Font Size Dialog

ទំហំ​មូលដ្ឋាន

All elements of a formula are proportionally scaled to the base size. To change the base size, select or type in the desired point (pt) size. You can also use other units of measure or other metrics, which are then automatically converted to points.

រូប​តំណាង​ព័ត៌មាន​ជំនួយ

ដើម្បី​ប្តូរ​ទំហំ​លំនាំ​ដើម (12 pt) ដែល​បាន​ប្រើ​ក្នុង LibreOffice Math ជា​អចិន្ត្រៃយ៍ ដំបូង​អ្នក​ត្រូវ​តែ​កំណត់​ទំហំ (ឧទាហរណ៍ 11 pt) ហើយ​បន្ទាប់​ចុច​ប៊ូតុង លំនាំ​ដើម ។


ទំហំ​ទំនាក់​ទំនង

ក្នុង​ផ្នែក​នេះ អ្នក​អាច​កំណត់​ទំហំ​ទំនាក់​ទំនង​សម្រាប់​ប្រភេទ​នីមួយ​ៗ​នៃ​ធាតុ​ដោយ​យោង​ទៅ​តាម​ទំហំ​មូលដ្ឋាន ។

អត្ថបទ

ជ្រើស​ទំហំ​សម្រាប់​អត្ថបទ​ក្នុង​រូបមន្ត​ដោយ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ទំហំ​មូលដ្ឋាន ។

សន្ទស្សន៍

ជ្រើស​ទំហំ​ទំនាក់ទំនង​សម្រាប់​សន្ទស្សន៍​ក្នុង​រូបមន្ត​សមាមាត្រ​ទៅ​នឹង​ទំហំ​មូលដ្ឋាន ។

អនុគមន៍

ជ្រើស​ទំហំ​ទំនាក់​ទំនង​សម្រាប់​ឈ្មោះ និង​ធាតុ​អនុគមន៍​ផ្សេង​ទៀត​ក្នុង​រូបមន្ត​សមាមាត្រ​ទៅ​នឹង​ទំហំ​មូលដ្ឋាន ។

សញ្ញា​ប្រមាណ​វិធី

ជ្រើស​ទំហំ​ទំនាក់​ទំនង​សម្រាប់​សញ្ញា​ប្រមាណ​វិធី​គណិតវិទ្យា​ក្នុង​រូបមន្ត សមាមាត្រ​ទៅ​នឹង​ទំហំ​មូលដ្ឋាន ។

លីមីត

ជ្រើស​ទំហំ​ទំនាក់​ទំនង​សម្រាប់​លីមីត​ក្នុង​រូបមន្ត​មួយ​សមាមាត្រ​ទៅ​នឹង​ទំហំ​មូលដ្ឋាន ។

លំនាំដើម

ចុច​ប៊ូតុង​នេះ ​ដើម្បី​រក្សា​ទុក​ការ​ផ្លាស់ប្តូរ​របស់​អ្នក​ជា​លំនាំ​ដើម​មួយ​ សម្រាប់​រូបមន្ត​ថ្មី​ទាំងអស់ ។ ការ​ឆ្លើយតប​សុវត្ថិភាព​លេច​ឡើង​មុន​ពេល​រក្សា​ទុក​ការ​ផ្លាស់ប្តូរ​ណា​មួយ ។

Save Default Dialog