ការ​ធ្វើ​មាត្រដ្ឋាន

ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ការ​ធ្វើ​មាត្រដ្ឋាន​ក្នុង LibreOffice Math ព្រម​ទាំង​ឧទាហរណ៍​ខ្លះៗ អាច​រក​បាន​នៅ​ទី​នេះ ។ ( សញ្ញា​សម្រង់​ក្នុង​អត្ថបទ​នេះ ប្រើ​សម្រាប់​តែ​គោល​បំណង​បញ្ជាក់​ប៉ុណ្ណោះ មិន​មែន​ជា​ផ្នែក​នៃ​ឧទាហរណ៍​ឡើយ ។)

ហ្វាក់តូរីយ្យែល​មិន​ត្រូវ​បាន​ធ្វើ​​មាត្រដ្ឋាន​ទេ (ឧទាហរណ៍ ៖ "fact stack{a#b}" និង "fact {a over b}") ប៉ុន្តែ​ត្រូវ​បាន​តម្រង់​ទិស​ដោយ​ប្រើ​បន្ទាត់​គោល ឬ​ចំណុច​កណ្តាល​នៃ​អាគុយម៉ង់ ។

តង្កៀប​តែងតែ​មាន​ទំហំ​ថេរ​ផង​ដែរ ។ នេះ​អនុវត្ត​ទៅ​គ្រប់​​និមិត្ត​សញ្ញា​ទាំងអស់ ដែល​អាច​ត្រូវ​បាន​ប្រើ​ជា​តង្កៀប ។ ប្រៀបធៀប "(((a)))", "( stack{a#b#c})", "(a over b)" ។

ទោះ​យ៉ាង​ណា តង្កៀប​ដែល​នាំ​មុខ​ដោយ "left" ឬ​"right" តែងតែ​ត្រូវ​បាន​លៃ​តម្រូវ​តាម​អាគុយម៉ង់ ។ មើល "left(left(left(a right)right)right)", "left(stack{a#b#c}right)", "left(a over b right)" ។

គុណ​លក្ខណៈ ខ្លះ​មាន​ទំហំ​ថេរ កុំ​ប្តូរ​ទំហំ​ទាំង​នេះ​ប្រសិន​បើ​ពួក​វា​ត្រូវ​បាន​ដាក់​លើ​និមិត្ត​សញ្ញា​វែង ។

រូប​តំណាង​ព្រមាន

ដកឃ្លា​ក្នុង​ឧទាហរណ៍​ត្រូវ​បាន​ទាមទារ សម្រាប់​រចនា​សម្ព័ន្ធ​ត្រឹមត្រូវ ។ អ្នក​គួរ​កុំ​លុប​ពួក​វា នៅ​ពេល​បញ្ចូល​វា​ក្នុង​បង្អួច "ពាក្យ​បញ្ជា" ។