គុណ​លក្ខណៈ

ព័ត៌មាន​បន្ថែម​អំពី​គុណ​លក្ខណៈ​ក្នុង LibreOffice Math ត្រូវ​បាន​រក​ឃើញ​នៅ​ទី​នេះ ។

គុណលក្ខណៈ​របស់ សញ្ញា ´ , របារ, សញ្ញា ˘ , ធីក​, រង្វង់, ចំណុច, ចំណុច​ទ្វេរ, ចំណុច​ត្រី, សញ្ញា ` , ពួក, សញ្ញា ~ និង​ ​វ៉ិចទ័រ តែង​តែ​មាន​ទំហំ​ថេរ ហើយ​មិន​រីក​វែង​ឡើយ បើ​ពួកវា​នៅពី​លើ​និមិត្ត​សញ្ញា​វែង​មួយ ។ តាម​លំនាំដើម គុណលក្ខណៈ​គឺ​នៅ​កណ្ដាល ។

គុណលក្ខណៈ​ដែល​កើន​ឡើង​តាម​ប្រវែង​និមិត្ត​សញ្ញា​គឺ បន្ទាត់​ពី​លើ, បន្ទាត់​ពី​ក្រោម និង ឆ្នូត​ពី​លើ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

សម្រាប់​ខ្សែ​អក្សរ​ខ្លះ បន្ទាត់​មួយ​ដែល​បញ្ចូល​ដោយ underline នឹង​ស្ថិត​នៅ​ជាប់​តួអក្សរ​តែ​ម្តង ។ ក្នុង​ករណី​នេះ ក្រុម​ទទេ​មួយ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ៖ underline Q sub {} ជំនួស​ឲ្យ underline Q ។