របារជម្រើស
ដើម្បីបង្ហាញ របារជម្រើស ជ្រើស មើល - របារឧបករណ៍ - ជម្រើស ។
របៀបបង្វិល បន្ទាប់ពីចុចវត្ថុ
ផ្លាស់ប្តូរលក្ខណៈចុចកណ្តុរ ដូច្នេះចំណុចទាញបង្វិលលេចឡើង បន្ទាប់ពីអ្នកចុចលើវត្ថុមួយ និងបន្ទាប់មកចុចវាម្តងទៀត ។ អូសចំណុចទាញ ដើម្បីបង្វិលវត្ថុក្នុងទិសដែលអ្នកចង់បាន ។
បង្ហាញក្រឡាចត្រង្គ
បង្ហាញបន្ទាត់ខ្ទាស់
បង្ហាញ ឬលាក់បន្ទាត់ខ្ទាស់ ដូច្នេះអ្នកអាចតម្រឹមវត្ថុលើស្លាយរបស់អ្នក ។ ដើម្បីយកបន្ទាត់ខ្ទាស់ចេញ អូសវាចេញពីស្លាយ ។
បន្ទាត់ជំនួយនៅពេលផ្លាស់ទី
ខ្ទាស់ទៅក្រឡាចត្រង្គ
បញ្ជាក់ថាតើត្រូវផ្លាស់ទីស៊ុម ធាតុគំនូរ វត្ថុបញ្ជាតែនៅចន្លោះរវាងចំណុចក្រឡាចត្រង្គប៉ុណ្ណោះឬយ៉ាងណា។ ដើម្បីប្ដូរស្ថានភាពស្ថានភាពក្រឡាចត្រង្គឆក់សម្រាប់សកម្មភាពបច្ចុប្បន្ន សូមអូសវត្ថុដោយសង្កត់គ្រាប់ចុច Control keyCtrl keyឲ្យជាប់។
ខ្ទាស់ទៅបន្ទាត់ខ្ទាស់
ខ្ទាស់ទៅនឹងរឹមទំព័រ
ខ្ទាស់ទៅនឹងស៊ុមវត្ថុ
បញ្ជាក់ថាតើត្រូវតម្រឹមវណ្ឌវង្កវត្ថុក្រាហ្វិកទៅកាន់ស៊ុមរបស់វត្ថុក្រាហ្វិកដែលនៅជិតបំផុតដែរឬទេ។
ខ្ទាស់ទៅនឹងចំណុចវត្ថុ
បញ្ជាក់ថាតើត្រូវតម្រឹមវណ្ឌវង្កវត្ថុក្រាហ្វិកទៅកាន់ចំណុចរបស់វត្ថុក្រាហ្វិកដែលនៅជិតបំផុតដែរឬទេ។
អនុញ្ញាតឲ្យកែសម្រួលលឿន
ប្រសិនបើបើក អ្នកអាចកែសម្រួលអត្ថបទភ្លាមៗបាន បន្ទាប់ពីចុចវត្ថុអត្ថបទ ។ ប្រសិនបើបិទ អ្នកត្រូវតែចុចទ្វេដងដើម្បីកែសម្រួលអត្ថបទ ។
ជ្រើសតែផ្ទៃអត្ថបទ
ចុចទ្វេដង ដើម្បីបន្ថែមអត្ថបទ
ផ្លាស់ប្តូរលក្ខណៈចុចកណ្តុរ ដូច្នេះអ្នកអាចចុចទ្វេដងលើវត្ថុមួយ ដើម្បីបន្ថែម ឬ កែសម្រួលអត្ថបទ ។
កែប្រែវត្ថុដែលមានគុណលក្ខណៈ
ប្រសិនបើបានធ្វើឲ្យរូបតំណាងនេះនៅលើរបារជម្រើស សកម្ម នោះវត្ថុគឺត្រូវបង្ហាញជាមួយនឹងគុណលក្ខណៈរបស់វា ប៉ុន្តែដោយប្រើភាពថ្លា 50% ខណៈដែលអ្នកផ្លាស់ទី ឬគូរវា ។ ប្រសិនបើមិនបានធ្វើឲ្យរូបតំណាងនោះសកម្មទេ គឺមានតែវណ្ឌវង្គប៉ុណ្ណើដែលបានបង្ហាញនៅពេលគូរ ហើយវត្ថុគឺត្រូវបានបង្ហាញជាមួយនឹងគុណលក្ខណៈរបស់វាទាំងអស់នៅពេលដែលអ្នកលែងប៊ូតុងកណ្ដុរ ។