របារ​គូរ

របារគំនូរ មាន​ឧបករណ៍​កែសម្រួល​ដែលបាន​ប្រើ​ថ្មី ។ ចុច​ព្រួញ​នៅ​ជាប់​នឹង​រូបតំណាង ដើម្បី​បើក​របារ​ឧបករណ៍ ដែល​មាន​ពាក្យ​បញ្ជា​បន្ថែម ។

អ្នក​អាច​មើល​របារ​គំនូរ​ពី​ឯកសារ​អត្ថបទ ឬ​សៀវភៅ​បញ្ជី​បាន​ដែរ ។ សំណុំ​រូបតំណាង​ដែល​មើល​ឃើញ​អាច​ខុសគ្នា​បន្តិចបន្តួច ដោយ​យោង​ទៅ​តាម​ប្រភេទ​ឯកសារ​បច្ចុប្បន្ន ។

ជ្រើស

ដើម្បី​ជ្រើស​វត្ថុ​មួយ​លើ​ស្លាយ​បច្ចុប្បន្ន ចុច​ឧបករណ៍ ជ្រើស (ព្រួញ​ពណ៌​ស) លើ​របារ​គូរ ហើយ​បន្ទាប់​មក​ចុច​វត្ថុ ។

ដើម្បី​ជ្រើស​វត្ថុ​ច្រើន​ជាង​មួយ​ សង្កត់​គ្រាប់​ចុច​ប្តូរ​​ (Shift) ខណៈ​ពេល​​អ្នក​ចុច​ ។

ដើម្បីជ្រើស​វត្ថុ​ដែល​នៅ​ក្រោយ​វត្ថុ​ផ្សេង​ទៀត សង្កត់ ហើយ​បន្ទាប់​មក​ចុច​វត្ថុ ។ ដើម្បីជ្រើស​វត្ថុ​នៅ​ក្រោយ​បន្ទាប់​នៅ​ក្នុងជង់ សង្កត់ ហើយ​​បន្ទាប់​មក​ចុច​ម្ដង​ទៀត ។ ដើម្បីត្រឡប់​ជម្រើស​ទៅ​វត្ថុ​ដែលបានជ្រើស​មុន សង្កត់​គ្រាប់ចុច ប្ដូរ(Shift) + ហើយ​បន្ទាប់​មក​ចចុច ។

ដើម្បី​បញ្ចូល​អត្ថបទ​ទៅ​​វត្ថុ​​ដែល​បាន​ជ្រើស​ ចុច​ទ្វេ​ដង​លើ​វត្ថុ​ និង ​វាយ​ ឬ ​បញ្ចូល​អត្ថបទ​របស់​អ្នក​ ។

ដើម្បី​​យក​ជម្រើស​ចេញ​ ចុច​​កន្លែង​ណាមួយ​​ក្រៅ​វត្ថុ​ដែល​បាន​ជ្រើស​ ឬ​ ចុច​​គ្រាប់​ចុច​គេច​ (Escape) ។

ដោយ​ចុច​ឧបករណ៍​ទ្វេដង, អ្នក​អាច​ប្រើ​វា​សម្រាប់​ភារកិច្ច​ច្រើន។ ប្រសិនបើ​អ្នក​ហៅ​ឧបករណ៍​ដោយ​ចុច​តែ​ម្ដង, វា​ត្រឡប់​ទៅ​ជម្រើស​ចុច​ចុង​ក្រោយ បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​ទាំងស្រុង។

ផ្នែក​

អនុញ្ញាត​ឲ្យ​អ្នក​ជ្រើស​វត្ថុ​នៅ​ក្នុង​ឯកសារ​បច្ចុប្បន្ន ។

រូបតំណាង

ជម្រើស

ចតុកោណកែង

គូរ​ចតុកោណកែង​បំពេញ​រួច​ ​ដែល​អ្នក​អូស​ក្នុងឯកសារ​បច្ចុប្បន្ន​ ។​ ចុច​កន្លែង​ដែល​អ្នក​ចង់​ដាក់​ជ្រុង​មួយ​របស់​ចតុកោណកែង និង អូស​ទៅ​ទំហំ​ដែល​អ្នក​ចង់​បាន​ ។ ដើម្បី​គូរ​ការេ​ ចុច​​គ្រាប់ចុចប្តូរ (Shift) ​ខណៈពេល​អ្នក​អូស​ ។

រូបតំណាង

ចតុកោណកែង

រាងពងក្រពើ

គូរ​ពងក្រពើពេញ​មួយ​ ដែល​អ្នក​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ចុច​កន្លែង​ដែល​អ្នក​ចង់​​គូរ​ពង​ក្រពើ​ និង​ អូស​ទៅ​ទំហំ​ដែល​​អ្នក​ចង់​បាន​ ។ ដើម្បី​គូរ​រង្វង់​ ចុច​​គ្រាប់ចុចប្តូរ​ (shift) ខណៈ​ពេល​អ្នកអូស​ ។

រូបតំណាង

រាង​ពង​ក្រពើ

អត្ថបទ

គូរ​ប្រអប់​អត្ថបទ​មួយ​ដែល​អ្នក​ចុច ឬ អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន ។ ចុច​កន្លែង​ណាមួយ ក្នុង​ឯកសារ ហើយ​បន្ទាប់​មក​វាយ​បញ្ចូល ឬ បិទភ្ជាប់​អត្ថបទ​របស់​អ្នក ។

រូបតំណាង

អត្ថបទ

ខ្សែកោង

រូបតំណាង​ខ្សែកោង​លើ​របារ​ឧបករណ៍ នឹង​បើក​របារ​ឧបករណ៍ បន្ទាត់ ដែល​អ្នក​អាច​បន្ថែម​បន្ទាត់ និង រាង​ទៅ​ស្លាយ​បច្ចុប្បន្ន ។

រូបភាព

ខ្សែ​កោង

បន្ទាត់​តភ្ជាប់

រូបតំណាង

បន្ទាត់​តភ្ជាប់

បើក​របារ​ឧបករណ៍ បន្ទាត់​តភ្ជាប់ ដែល​អ្នក​អាច​បន្ថែម​បន្ទាត់​តភ្ជាប់​ទៅ​វត្ថុ​ក្នុង​ស្លាយ​បច្ចុប្បន្ន ។ បន្ទាត់​តភ្ជាប់​គឺ​ជា​បន្ទាត់​ដែល​ភ្ជាប់​វត្ថុ ហើយ​នឹង​នៅ​តែ​ភ្ជាប់​ជាមួយ នៅ​ពេល​ផ្លាស់ទី​វត្ថុ ។ បើ​អ្នក​ចម្លង​វត្ថុ​មួយ​ជាមួយ​នឹង​បន្ទាត់​តភ្ជាប់​មួយ នោះ​បន្ទាត់​តភ្ជាប់​ក៏​ត្រូវ​បាន​ចម្លង​ផង​ដែរ ។

បន្ទាត់ និង​ព្រួញ

បើក​របារ​ឧបករណ៍​ព្រួញ ដើម្បី​បញ្ចូល​បន្ទាត់ និង​ព្រួញ ។

វត្ថុ​​ត្រីមាត្រ

បើក​របារ​វត្ថុ វត្ថុ​ត្រីមាត្រ  ។ វត្ថុ​​ស្ថិត​ក្នុង​វិមាត្រ​បីគឺ ជម្រៅ ការ​បំភ្លឺ និង​ការ​ឆ្លុះ ។ វត្ថុ​ដែលបាន​បញ្ចូល​នីមួយៗ​ដំបូង​បង្កើត​រាង​ត្រីមាត្រ ។​ អ្នក​អាច​ចុច F3 ដើម្បី​បញ្ចូល​រូបរាង ។ ចំពោះ​វត្ថុ​ត្រីមាត្រ​ទាំង​នេះ អ្នក​អាច​បើក​ប្រអប់​បែបផែន​ត្រីមាត្រ ដើម្បី​កែសម្រួល​លក្ខណសម្បត្តិ ។

រូបតំណាង

វត្ថុ​ត្រីមាត្រ

រាង​មូលដ្ឋាន

បើក​របារ​ឧបករណ៍​រាង​មូលដ្ឋាន​​ដែល​អ្នក​អាច​ប្រើ​ដើម្បី​បញ្ចូល​​ក្រាហ្វិក​ទៅ​ក្នុង​ឯកសារ​របស់​អ្នក​ ។

រូបតំណាង

រាង​មូលដ្ឋាន

រាង​និមិត្ត​សញ្ញា

បើក​​របារ​ឧបករណ៍​រាង​និមិត្តសញ្ញា​​ដែល​អ្នក​អាច​បញ្ចូល​ក្រាហ្វិក​ទៅ​ក្នុង​ឯកសារ​របស់អ្នក​ ។

រូបតំណាង

រាង​និមិត្ត​សញ្ញា​

បណ្តុំ​ព្រួញ

បើក​របារ​ឧបករណ៍​បណ្តុំ​ព្រួញ​ដែល​អ្នក​អាច​បញ្ចូល​ក្រាហ្វិក​ទៅ​ក្នុង​ឯកសារ​របស់​អ្នក​ ។

រូបតំណាង

ព្រួញ​បណ្តុំ

គំនូសតាង​​លំហូរ

បើក​របារ​ឧបករណ៍​គំនូសតាង​លំហូរ​ ដែលអ្នក​អាច​បញ្ចូលក្រាហ្វិក​ពីវា​ទៅក្នុង​ឯកសារ​របស់​អ្នកបាន ។

រូបតំណាង

ដ្យាក្រាម

ប៉ឺត​ប៉ោង

បើក​របារ​ឧបករណ៍​ប៉ឺតប៉ោង​ដែល​អ្នក​អាច​បញ្ចូល​ក្រាហ្វិក​ទៅ​ក្នុង​ឯកសារ​របស់​អ្នក​ ។

រូបតំណាង

ប៉ឺត​ប៉ោង

ផ្កាយ និង​បដា

បើក​របារ​ឧបករណ៍​ផ្កាយ និង​បដា ដែល​អ្នក​អាច​បញ្ចូល​ក្រាហ្វិក​ពីវា​​ទៅកាន់​ឯកសារ​របស់អ្នកបាន ។

រូបតំណាង

ផ្កាយ

ចំណុច

ធ្វើ​ឲ្យ​អ្នក​អាច​កែ​សម្រួល​ចំណុច​​បាន​ ​លើ​គំនូរ​របស់​អ្នក ។

ចំណុច​ត​​​ភ្ជាប់

ធ្វើ​ឲ្យ​អ្នកអាច​​កែ​សម្រួល​ចំណុច​ភ្ជាប់​​លើ​គំនូរ​របស់​អ្នកបាន ។

វិចិត្រ​សាល​សិល្បៈ​អក្សរ

Opens the Fontwork dialog from which you can insert styled text not possible through standard font formatting into your document.

រូបតំណាង

វិចិត្រសាល​សិល្បៈអក្សរ

ពី​ឯកសារ

Inserts an image into the current document .

រូប​តំណាង

Image

បញ្ចូល​

រូបតំណាង

បញ្ចូល

បង្វិល

ឧករណ៍​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​បង្វិល​វត្ថុ ។

រូបតំណាង

បង្វិល

​តម្រឹម

កែប្រែ​ការ​កម្រឹម​របស់​វត្ថុ​​ដែល​បានជ្រើស ។

រូបតំណាង

​តម្រឹម

រៀបចំ

ផ្លាស់​ប្តូរ​លំដាប់​ជង់​នៃ​វត្ថុ​ដែល​បាន​ជ្រើស​ ។

រូបតំណាង

រៀប​ចំ

បិទ/បើក ហូត

បិទ និង បើក​បែបផែន​ត្រីមាត្រ សម្រាប់​វត្ថុ​ដែល​បាន​ជ្រើស ។

Animation Pane

Assigns effects to selected objects.

រូបតំណាង

ចលនា​ផ្ទាល់ខ្លួន

អន្តរកម្ម

កំណត់​របៀប​ដែល​វត្ថុ​ដែល​បាន​ជ្រើស​នឹង​ធ្វើ នៅ​ពេល​អ្នក​ចុច​លើ​វា កំឡុងពេល​បញ្ចាំង​ស្លាយ​មួយ ។

រូបតំណាង

អន្តរកម្ម