របារ​ស្ថានភាព

របារ​ស្ថានភាព​បង្ហាញ​ព័ត៌​មាន​អំពី​ឯកសារ​របស់​អ្នក​ រួម​មាន​វត្ថុ​ដែល​បាន​ជ្រើស​ថ្មីៗ​ ។ អ្នក​អាច​​ចុចទ្វេដង​លើ​ធាតុ​របស់​របារ​ស្ថានភាព​ខ្លះ​ ដើម្បី​បើក​បង្អួច​ប្រអប់​ដែល​ទាក់​ទង​ ។​

​ទំហំ​បច្ចុ​ប្បន្ន

បង្ហាញ​ទីតាំង X និង Y នៃ​ទស្សន៍​ទ្រនិច និង ទំហំ​នៃ​វត្ថុ​ដែល​បាន​ជ្រើស ។

ពង្រីក

បញ្ជាក់​​កត្តា​ពង្រីក​ការ​បង្ហាញ​ទំព័រ​បច្ចុប្បន្ន ។

ការ​កែប្រែ​ឯកសារ​

ប្រសិនបើ​ផ្លាស់ប្ដូរ​ទៅ​ឯកសារ​ដែល​មិនទាន់​បាន​រក្សាទុក នោះ "*" គឺ​ត្រូវបាន​បង្ហាញ​នៅ​ក្នុង​វាល​នេះ​លើ​របារ​ស្ថានភាព ។ វា​ក៏​អនុវត្ត​ទៅឯកសារ​ថ្មី​ផងដែរ មិនមែន​ឯកសារ​ដែល​មិនទាន់​រក្សាទុក​នោះទេ ។

​ស្លាយ​/កម្រិត​ បច្ចុប្បន្ន

​បង្ហាញ​លេខ​ស្លាយ​បច្ចុប្បន្ន​ ដែល​​តាម​ពី​ក្រោយ​ដោយ​​ចំនួន​ស្លាយ​សរុប​ ។

រចនាប័ទ្ម​ទំព័រ​បច្ចុប្បន្ន​

បង្ហាញ​រចនាប័ទ្ម​ទំព័រ​បច្ចុប្បន្ន​ ។ ចុច​ទ្វេ​ដង​ដើម្បី​កែ​សម្រួល​រចនាប័ទ្ម ចុច​ទ្វេដង​ដើម្បី​ជ្រើស​រចនាប័ទ្ម​មួយ​ទៀត​ពី​រចនាប័ទ្ម ដែល​បាន​ផ្ដល់​តម្លៃ​រួច ។