ម៉ឺនុយ

ភាគ​ដូច​ខាង​ក្រោម​រាយ​​ប្រធាន​បទ​ជំនួយ​ដែល​អាច​រក​បាន សម្រាប់​ម៉ឺនុយ និង ប្រអប់ ។

រូប​តំណាង​ចំណាំ

បង្អួច​ដែល​មាន​ឯកសារ​ដែល​អ្នក​ចង់​ធ្វើការ​ត្រូវ​តែ​ជ្រើស ដើម្បី​ប្រើ​ពាក្យ​បញ្ជា​ម៉ឺនុយ ។ ដូចគ្នា​នេះដែរ​ អ្នក​ត្រូវ​តែ​ជ្រើស​វត្ថុ​មួយ​ក្នុង​ឯកសារ​ដើម្បី​ប្រើ​ពាក្យ​បញ្ជា​ម៉ឺនុយ ដែល​ទាក់ទង​ជាមួយ​វត្ថុ ។


រូប​តំណាង​ព្រមាន

ម៉ឺនុយ​គឺ​ជា​បរិបទ​ដែល​រស់​រវើក ។ នេះ​មាន​ន័យ​ថា ធាតុ​ម៉ឺនុយ​ទាំង​នេះ​អាច​មាន​តែ​ចំពោះ​អ្វី​ៗ ដែល​ទាក់ទង​ទៅ​នឹង​ការងារ​ដែល​កំពុង​អនុវត្ត​បច្ចុប្បន្ន ។ បើ​ទស្សន៍​ទ្រនិច​ស្ថិត​នៅ​ក្នុង​អត្ថបទ នោះ​ធាតុ​ម៉ឺនុយ​ទាំង​នោះ​នឹង​មាន​សម្រាប់​កែសម្រួល​អត្ថបទ ។ បើ​អ្នក​បាន​ជ្រើស​ក្រាហ្វិក​ក្នុង​ឯកសារ បន្ទាប់​​អ្នក​នឹង​ឃើញ​ធាតុ​ម៉ឺនុយ​ទាំងអស់​​ដែល​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​កែសម្រួល​ក្រាហ្វិក ។


ឯកសារ

ពាក្យ​បញ្ជា​ទាំងនេះ អនុវត្ត​ចំពោះ​ឯកសារ​បច្ចុប្បន្ន ដោយ​បើក​ឯកសារ​ថ្មី ឬ​បិទ​កម្មវិធី ។

កែសម្រួល

ម៉ឺនុយ​នេះ មាន​ពាក្យ​បញ្ជា​សម្រាប់​កែសម្រួល​មាតិកា​ឯកសារ​បច្ចុប្បន្ន ។

ទិដ្ឋភាព

ម៉ឺនុយ​នេះ​មាន​ពាក្យ​បញ្ជា​សម្រាប់​ត្រួតពិនិត្យ​ការ​បង្ហាញ​ឯកសារ​នៅលើ​អេក្រង់ ។

បញ្ចូល

ម៉ឺនុយ​នេះ​មាន​ពាក្យ​បញ្ជា​​ដែល​ត្រូវបាន​ប្រើ​ ដើម្បី​បញ្ចូល​ធាតុ​ថ្មី​ទៅ​ក្នុង​ឯកសារ​ ​ឧទាហរណ៍ ​ក្រាហ្វិក​ វត្ថុ តួអក្សរ​ពិសេស​ និង​ឯកសារ​ផ្សេងៗទៀត​ ។

ទ្រង់ទ្រាយ

មាន​ពាក្យ​បញ្ជា​សម្រាប់​ធ្វើទ្រង់ទ្រាយ​ប្លង់ និង​មាតិកា​រ​ឯកសារ​របស់​អ្នក ។

រាងពងក្រពើ

This menu provides slide management and navigation commands.

បញ្ចាំង​ស្លាយ

មាន​ពាក្យ​បញ្ជា និង​ជម្រើស​សម្រាប់​រត់​ការ​បង្ហាញ ។

ឧបករណ៍

មាន​ឧបករណ៍​ពិនិត្យ​អក្ខរាវិរុទ្ធ វិចិត្រ​សាល​នៃ​វត្ថុ​សិល្បៈ ដែល​អ្នក​អាច​បន្ថែម​ទៅ​ក្នុង​ឯកសារ​របស់​អ្នក ព្រម​ទាំង​​ឧបករណ៍ សម្រាប់​កំណត់​រចនា​សម្ព័ន្ធ​​ម៉ឺនុយ និង​កំណត់​ចំណង់​ចំណូល​ចិត្ត​កម្មវិធី ។

បង្អួច

មាន​ពាក្យ​បញ្ជា​សម្រាប់​បង្កើត និង​បង្ហាញ​បង្អួច​ឯកសារ ។

​ជំនួយ

ម៉ឺនុយ​ជំនួយ​អនុញ្ញាត​ឲ្យ​អ្នក​ចាប់​ផ្តើម​ និង ត្រួត​ពិនិត្យ​ប្រព័ន្ធ​ជំនួយ​របស់ ​LibreOffice ។