​​ការ​បម្លែង​រូបភាព​ប្រភេទ​(​GIF,JPG,PNG) ​ជា​ក្រាហ្វិក​វ៉ិចទ័រ

​ក្រាហ្វិក​វ៉ិចទ័រ​​អាច​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទំហំ​ ដោយ​មិន​បាត់​បង់​គុណ​ភាព​ក្រាហ្វិក​របស់​ទេ​ ។ ក្នុង​ LibreOffice Draw និង​ Impress អ្នក​អាច​បម្លែង​រូប​ភា​ព​ប្រភេទ​(FIG,JPG,PNG) ​ជា​​ក្រាហ្វិក​វ៉ិចទ័រ​ ។

  1. ជ្រើស​រូប​ភាព​ប្រភេទ​(GIF,JPG,PNG)​ ដែល​អ្នក​ចង់​បម្លែង​ ។

  2. អនុវត្ត​មួយ​ក្នុង​ចំណោម​ជំហាន​ខាង​ក្រោម ៖

    ក្នុង​ LibreOffice Draw ជ្រើស​ កែប្រែ​ - បម្លែង​ - ​ជា​ពហុកោណ ។

    ក្នុង​ LibreOffice Impress ចុច​កណ្តុរ​ខាង​ស្តាំ​លើ​រូប​ភាព​ និង​ បន្ទាប់​មក ​ជ្រើស​ ​បម្លែង​ - ​ជា​ពហុកោណ ។

  3. កំណត់​​ជម្រើស​​បម្លែង​​សម្រាប់​​រូប​ភាព​​មួយ​​ និង​ បន្ទាប់​មក​ចុច​ យល់​ព្រម ។ មើល​ ​បម្លែង​ជា​ពហុកោណ​សម្រាប់​សេចក្តីពណ៌នា​​​​របស់​​ជម្រើស​​​បម្លែង​ ។