​​ការ​បម្លែង​​​តួអក្សរ​អត្ថបទ​ជា​វត្ថុ​គំនូរ

អ្នក​អាច​បម្លែង​​​តួ​អក្សរ​​អត្ថបទ​​​ជា​ខ្សែ​កោង​​​ ដែល​អ្នក​​អាច​កែ​សម្រួល​​​​ និង ​ប្តូរ​​ទំហំ​​ ដូច​ដែល​អ្នក​ធ្វើ​លើ​វត្ថុ​គំនូរ​មួយ​ចំនួន​ ។ មួយ​វិញ​ទៀត​ អ្នក​​បម្លែង​អត្ថបទ​ជា​វត្ថុ​គំនូរ​​ អ្នក​មិន​​អាច​កែ​សម្រួល​​មាតិកា​របស់​អត្ថបទ​បាន​ទៀត​ទេ ។

ដើម្បី​បម្លែង​អត្ថបទ​ជា​វត្ថុ​គំនូរ​ ៖

  1. ជ្រើស​អត្ថបទ​ ដែល​អ្នក​​ចង់​បម្លែង​ ហើយ​ធ្វើ​ក្នុង​ចំណោម​ខាង​ក្រោម ៖

    ក្នុង​ LibreOffice Draw ជ្រើស​ កែប្រែ​ - បម្លែង​ - ​ជា​ខ្សែ​កោង ។

    ក្នុង LibreOffice Impress ចុច​កណ្តុរ​ស្តាំ​លើ​ស៊ុម​នៃ​វត្ថុ​អត្ថបទ ហើយ​បន្ទាប់​មក​ជ្រើស បម្លែង - ជា​ខ្សែកោង ។

  2. បើ​អត្ថបទ​មាន​តួ​អក្សរ​ច្រើន​ជាងមួយ​ អត្ថបទ​ដែល​បាន​បម្លែង​ ក្លាយ​​ជា​វត្ថុ​ដែល​បាន​ដាក់​ជា​ក្រុម​មួយ​ ។ ចុច​ទ្វេ​ដង​ដើម្បី​កែសម្រួល​វត្ថុ​នីមួយៗ​ ។ ចុច​​គ្រាប់​ចុច​ គេច(Esc) ពេល​បញ្ចប់​ ។​

  3. ឥឡូវ ចុច​រូបតំណាង ចំណុច លើ​របារ គូរ ។ អ្នក​អាច​ឃើញ​ចំណុច Bézier ទាំងអស់​របស់​វត្ថុ ។ លើ​របារ កែសម្រួល​ចំណុច អ្នក​អាច​ឃើញ​រូបតំណាង​ជាច្រើន សម្រាប់​កែសម្រួល បញ្ចូល និង លុប​ចំណុច ។