​​រួម​ទាំង​សៀវភៅ​បញ្ជី​ក្នុង​ស្លាយ

អ្នក​អាច​អនុវត្ត​វិធីសាស្ត្រ​ផ្សេង​គ្នា​ដើម្បី​បញ្ចូល​ក្រឡា​សៀវភៅ​បញ្ជី​ទៅ​ក្នុង​ស្លាយ Impress ឬ​ទំព័រ Draw ៖

  1. បញ្ចូល​តារាង​ដើម - អ្នក​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​ក្រឡា ហើយ​អនុវត្ត​កា​រទ្រង់ទ្រាយ​ស្អាត​ ដោយ​ប្រើ​ផ្នែក​រចនា​តារាង​នៅ​លើ​ស្លាបព្រិល​ភារកិច្ច ។

  2. បញ្ចូល​តារាង​ថ្មី​ជា​វត្ថុ OLE ឬ​បញ្ចូល​ឯកសារ​ដែល​មាន​ស្រាប់​ជា​វត្ថុ OLE - អ្នក​អាច​បញ្ជាក់​តំណ​ទៅ​កាន់​ឯកសារ​ដើម្បីក្លាយជា​តំណ​បន្តផ្ទាល់​ទៅ​ទិន្នន័យ​ចុងក្រោយ​បំផុត​ដែល​បាន​រក្សាទុក​ក្នុង​ឯកសារ​សៀវភៅ​បញ្ជី ។

បញ្ចូល​តារាង​ដើម

  1. ទៅ​កាន់​ស្លាយ Impress ឬ​ទំព័រ Draw ដែល​អ្នក​ចង់​បញ្ចូល​តារាង ។

  2. ជ្រើស បញ្ចូល - តារាងឬ​ប្រើ​រូប​តំណាង​តារាង​លើ​របារ​ឧបករណ៍​ស្តង់ដារ​ដើម្បី​បញ្ចូល​តារាង ។

  3. ចុច​ទ្វេ​ដង​លើ​តារាង និង​បញ្ចូល ឬ​បិទ​ភ្ជាប់​ទិន្នន័យ​ទៅ​ក្នុង​ក្រឡា ។

  4. ជ្រើស​មាតិកា​ក្រឡា​មួយ​ចំនួន​ ហើយ​ចុច​ខាង​ស្ដាំ​ដើម្បី​បើក​ម៉ឺនុយ​បរិបទ ។ ជ្រើស​ពាក្យ​បញ្ជា​ដើម្បី​ផ្លាស់ប្ដូរ​មាតិកា​ក្រឡា ដូចជា​ទំហំ​ពុម្ពអក្សរ និង​គម្លាត​បន្ទាត់ ។

  5. ចុច​កណ្ដុរ​ស្ដាំ​លើ​ស៊ុម​តារាង​​ ដើម្បីបើក​ម៉ឺនុយ​បរិបទ​របស់តារាង ។ ប្រើ​ម៉ឺនុយ​បរិបទ​របស់តារាង ដើម្បីបញ្ចូល​ឈ្មោះ និងសេចក្ដីពិពណ៌នា​សម្រាប់​តារាង ឬ​ត្រូវចែក​ជួរដេក ឬ​ជួរឈរ​ស្មើៗ​គ្នា ក្នុងចំណោម​ពាក្យ​បញ្ជា​ផ្សេង ។

  6. ជ្រើស​ក្រឡា​មួយ​ចំនួន​ ហើយ​ចុច​កណ្ដុរ​ស្ដាំ​ ដើម្បី​បើក​ម៉ឺនុយ​បរិបទ​ ដែលអ្នកអាច​បញ្ចូល ឬ​លុបជួរដេក​ និងជួរ​ឈរ ក្នុងចំណោម​ពាក្យ​បញ្ជា​ផ្សេង ។

    ដើម្បី​ជ្រើស​ផ្ទៃ​ចតុកោណកែង​របស់​ក្រឡា ចង្អុល​ទៅ​ក្រឡា​នៅជ្រុង​មួយ​របស់​ចតុកោណកែង ចុច​ប៊ូតុង​កណ្ដុរ ហើយ​អូស​កណ្ដុរ​ទៅ​ជ្រុង​ទល់មុខ​របស់​ចតុកោណកែង បន្ទាប់​មកលែង​ប៊ូតុង​កណ្ដុរ ។

    ដើម្បីជ្រើស​ក្រឡា​មួយ ចង្អុល​ទៅក្រឡា​នោះ ចុច​ប៊ូតុង​កណ្ដុរ ហើយអូស​កណ្ដុរ​ទៅក្រឡា​បន្ទាប់ និង​ត្រឡប់មក​វិញ បន្ទាប់មក​លែង​ប៊ូតុង​កណ្ដុរ ។

បញ្ចូល​សៀវភៅ​បញ្ជី​មេ​ជា​វត្ថុ OLE

អ្នក​អាច​បន្ថែម​សៀវភៅ​បញ្ជី​របស់​ LibreOffice Calc ទទេ​មួយ​​ ទៅ​ស្លាយ​​មួយ​ ជា​វត្ថុ​ OLE មួយ​ ។

  1. ទៅ​ស្លាយ​ដែល​អ្នក​ចង់​បញ្ចូល​សៀវភៅ​បញ្ជី​ ។

  2. ជ្រើស បញ្ចូល - OLE- វត្ថុ ។ ចុច បង្កើត​ថ្មី និង​ជ្រើស​សៀវភៅ​បញ្ជី LibreOffice ។ ចុច យល់ព្រម ។ ចុច​ក្នុង​សៀវភៅ​បញ្ជី​ដើម្បី​បញ្ចូល​ទិន្នន័យ​របស់​អ្នក ។

  3. ចុច​ខាងក្រៅ​សៀវភៅ​បញ្ជី​ដើម្បី​មើល​ស្លាយ ។

ដើម្បី​ផ្លាស់​ប្តូរ​ទំហំ​​សៀវភៅ​បញ្ជី​ ដោយ​មិន​ផ្លាស់​ប្តូរ​ទំហំ​ក្រឡា​ ចុច​ទ្វេ​​ដង​លើ​សៀវភៅ​បញ្ជី​ ហើយ​បន្ទាប់​មក​អូស​ចំណុច​ទាញ​នៅ​ជ្រុង​មួយ​ ។ ដើម្បី​ផ្លាស់​ប្តូរ​ទំហំ​ក្រឡា​របស់​សៀវភៅ​បញ្ជី​ ចុច​លើ​សៀវភៅ​បញ្ជី​ ហើយ​បន្ទាប់​មក​អូស​ចំណុច​ទាញ​នៅ​ជ្រុង​មួយ​ ។​

បញ្ចូល​សៀវភៅ​បញ្ជី​ពី​ឯកសារ

ពេល​អ្នក​បញ្ចូល​សៀវភៅ​បញ្ជី​ដែល​មាន​ស្រាប់​មួយ​ ទៅ​ក្នុង​ស្លាយ​របស់​អ្នក​ ការ​ផ្លាស់​ប្តូរ​ដែល​​បាន​ធ្វើ​​ឡើង​ទៅ​លើ​ឯកសារ​សៀវភៅ​បញ្ជី​ដើម​ ដែល​មិន​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ​លើ​ស្លាយ​របស់​​អ្នក​ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​អាច​ផ្លាស់​ប្តូរ​សៀវភៅ​បញ្ជី​ក្នុង​ស្លាយ​របស់​អ្នក​ ។

  1. ទៅ​ស្លាយ​ដែល​អ្នក​ចង់​បញ្ចូល​សៀវភៅ​បញ្ជី​ ។

  2. ជ្រើស​ បញ្ចូល​ - វត្ថុ​ - វត្ថុ​ OLE​​​ ។

  3. ជ្រើស បង្កើត​ពី​ឯកសារ ហើយ​ចុច ស្វែងរក ។

  4. កំណត់​ទីតាំង​ឯកសារ ​ដែល​អ្នក​ចង់​បញ្ចូល​ និង​ បន្ទាប់​មក​ចុច​ យល់​ព្រម ។​

    អនុញ្ញាត​ប្រអប់​ធីក តំណ​ទៅ​ឯកសារដើម្បី​បញ្ចូល​ឯកសារ​ជា​តំណ​បន្ត​ផ្ទាល់ ។

រូប​តំណាង​ចំណាំ

សៀវភៅ​បញ្ជី​ទាំង​មូល​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ស្លាយ​របស់​អ្នក​ ។ ប្រសិន​អ្នក​ចង់​ផ្លាស់​ប្តូរ​សន្លឹក​ដែល​ត្រូវ​បាន​​បង្ហាញ​ ចុច​ទ្វេ​ដង​លើ​សៀវភៅ​បញ្ជី​ ហើយ​បន្ទាប់​មក​ជ្រើស​សន្លឹក​ផ្សេង​មួយ​ ។


ទ្រង់ទ្រាយ - ប្លង់ស្លាយ

​បញ្ចូល​ - វត្ថុ​ - វត្ថុ​ OLE​