បង្ហាញការបញ្ចាំងស្លាយ
មានវិធីផ្សេងទៀតដើម្បីចាប់ផ្ដើមបញ្ចាំងស្លាយ ។ នៅពេលដែលការបញ្ចាំងស្លាយកំពុងរត់ អ្នកអាចគ្រប់គ្រងវាដោយការសង្កត់គ្រាប់ចុច ឬចុចប៊ូតុងកណ្ដុរ ។
តាមលំនាំដើម ការបញ្ចាំងស្លាយតែងតែចាប់ផ្ដើមពីស្លាយដំបូងមកជានិច្ច ហើយអ្នកទៅមុខដោយដៃរហូតដល់ស្លាយចុងបញ្ចប់ ។ អ្នកអាចផ្លាស់ប្ដូរការកំណត់ទាំងនេះបាន ។
ការរត់ការបញ្ចាំងស្លាយ
-
ជ្រើស បញ្ចាំងស្លាយ - បញ្ចាំងស្លាយ ដើម្បីរត់ការបញ្ចាំង ។
ប្រសិនបើអ្នកចង់បង្ហាញទាំងអស់ ដើម្បីចាប់ផ្ដើមពីស្លាយបច្ចុប្បន្នជំនួសឲ្យស្លាយដំបូង ជ្រើស LibreOffice - ចំណូលចិត្តឧបករណ៍ - ជម្រើស - LibreOffice Impress - ទូទៅ ហើយចុច ជាមួយទំព័របច្ចុប្បន្នជានិច្ច ។
-
ចុចទៅមុខដើម្បីទៅបែបផែនបន្ទាប់ ឬទៅស្លាយបន្ទាប់ ។
សង្កត់ គេច(Esc) ដើម្បីបញ្ឈប់ការបញ្ចាំងមុនពេលចប់ ។
មានគន្លឹះបន្ថែមជាច្រើនក្នុងការគ្រប់គ្រងការបញ្ចាំងស្លាយ ។ អ្នកក៏អាចចុចកណ្ដុរខាងស្ដាំដើម្បីបើកម៉ឺនុយបរិបទដែលមានពាក្យបញ្ជាមានប្រយោជន៍ផងដែរ ។
ការបង្ហាញការបញ្ចាំងស្លាយដោយស្វ័យប្រវត្តិ (របៀប kiosk)
ចំពោះការប្ដូរទៅស្លាយបន្ទាប់ដោយស្វ័យប្រវត្តិ អ្នកអាចផ្ដល់តម្លៃដំណើរផ្លាស់ប្ដូរស្លាយទៅកាន់ស្លាយនីមួយៗ ។
-
Open the Slide Transition sidebar deck.
-
នៅក្នុងផ្ទៃ ស្លាយទៅមុខ សូមចុច ដោយស្វ័យប្រវត្តិបន្ទាប់ពី ហើយជ្រើសថេរវេលា ។
-
ចុច អនុវត្តទៅស្លាយទាំងអស់។
អ្នកអាចផ្ដល់តម្លៃពេលវេលាផ្សេងគ្នាសម្រាប់ស្លាយនីមួយៗទៅស្លាយបន្ទាប់។ លក្ខណៈពិសេស ពេលវេលាសម ជួយឲ្យអ្នកទទួលបាននូវសិទ្ធិកំណត់ពេលវេលា ។
ដើម្បីទៅស្លាយទីមួយវិញ បន្ទាប់ពីបានបញ្ចាំងស្លាយទាំងអស់រួចហើយនោះ អ្នកត្រូវតែកំណត់ការបញ្ចាំងស្លាយទៅជាធ្វើម្ដងទៀតដោយស្វ័យប្រវត្តិ ។
-
ជ្រើស បញ្ចាំងស្លាយ - កំណត់ការបញ្ចាំងស្លាយ ។
-
នៅក្នុងផ្ទៃប្រភេទ ចុច ស្វ័យប្រវត្តិ ហើយជ្រើសពេលវេលាផ្អាករវាងការបញ្ចាំង ។
ការរត់ការបញ្ចាំងស្លាយពីឯកសារ
អ្នកអាចចាប់ផ្ដើម LibreOffice ពីប្រអប់បញ្ចូលពាក្យបញ្ជា ដាក់ពីក្រោយដោយប៉ារ៉ាម៉ែត្រ -show ហើយឈ្មោះឯកសារ Impress ។ ឧទាហរណ៍ ដើម្បីចាប់ផ្ដើមឯកសារ filename.odp ពីប្រអប់បញ្ចូលពាក្យបញ្ជា គឺត្រូវបញ្ចូលពាក្យបញ្ជាដូចខាងក្រោម ៖
soffice -show filename.odp
វាសន្មត់ថា soffice គឺជាផ្លូវកម្មវិធីនៃប្រព័ន្ធរបស់អ្នក ហើយ filename.odpនោះគឺត្រូវបានដាក់នៅក្នុងថតបច្ចុប្បន្ន ។