កំពុង​ផ្ទុក​បញ្ជី​​ពណ៌​ ពណ៌​ជម្រាល​ និង​ ឆ្នូតៗ

អ្នក​អាច​ប្រើ​បញ្ជី​ដើម្បី​រៀបចំ​ពណ៌ ជម្រាល ឬ​លំនាំ​ឆ្នូតៗ ។ LibreOffice ផ្តល់​នូវ​បញ្ជី​ជាច្រើន ដែល​អ្នក​អាច​ផ្ទុក និង ប្រើ​ក្នុង​​ឯកសារ​របស់​អ្នក ។ បើ​អ្នក​ចង់ អ្នក​អាច​បន្ថែម ឬ​លុប​ធាតុ​ពី​បញ្ជី​មួយ ឬ​សូម្បី​តែ​បង្កើត​បញ្ជី​ផ្ទាល់​ខ្លួន​ក៏​ដោយ ។

ដើម្បី​ផ្ទុក​បញ្ជី​ពណ៌​មួយ​ ៖

  1. ជ្រើស​ ទ្រង់​ទ្រាយ​ - ផ្ទៃ និង​ បន្ទាប់​មក​ចុច​ផ្ទាំង​ ពណ៌ ។

  2. ​ចុច​ប៊ូតុង​ ផ្ទុក​បញ្ជី​ពណ៌ ។

  3. កំណត់​ទីតាំង​បញ្ជី​ពណ៌​ ដែល​អ្នក​ចង់​ផ្ទុក​ និង​ បន្ទាប់​មក​ចុច​ បើក ។ ឯកសារ​បញ្ជី​ពណ៌​មួយ​មាន​ទ្រង់​ទ្រាយ​ជា​ [filename].soc ។

ដើម្បី​រក្សា​ទុក​បញ្ជី​ពណ៌​មួយ​ ចុច​ប៊ូតុង​ រក្សា​ទុក​បញ្ជី​ទំព័រ បញ្ចូល​ឈ្មោះ​ឯកសារ​មួយ​ និង​ បន្ទាប់​ចុចរក្សា​ទុក ។

បញ្ជី​ CMYK ត្រូវ​បាន​បង្កើន​ប្រសិទ្ធភាព សម្រាប់​ពណ៌​បោះពុម្ព​ ។ ពណ៌​​នៅ​ក្នុង​បណ្ដាញ​ និង​នៅ​ក្នុង​បញ្ជី​​ HTML ត្រូវ​បាន​បង្កើន​ប្រសិទ្ធភាព​ ​សម្រាប់​បង្ហាញ​ ដោយ​ប្រើ​គុណភាព​បង្ហាញ​ពណ៌​ ២៥៦ ។ ក្ដារ​លាយ​ពណ៌ libreoffice.soc និង​ tango.soc មាន​ official LibreOffice និង​ពណ៌​នីមួយ​​ៗ ។

ដើម្បី​ផ្ទុក​បញ្ជី​ពណ៌​ជម្រាល​មួយ​ ៖

  1. ជ្រើស​ ទ្រង់​ទ្រាយ​ - ផ្ទៃ និង​ បន្ទាប់​មក​ចុច​​ផ្ទាំង​ ពណ៌​ជម្រាល ។

  2. ចុច​ប៊ូតុង​ ផ្ទុក​បញ្ជី​ពណ៌​ជម្រាល

  3. កំណត់​ទីតាំង​បញ្ជី​ពណ៌​ជម្រាល​មួយ​ ដែល​អ្នក​ចង់​​ផ្ទុក​ និង​ បន្ទាប់​មក​ចុច​ បើក ។ ឯកសារ​បញ្ជី​ពណ៌​ជម្រាល​មួយ​មាន​ទ្រង់​ទ្រាយ​ជា​ [filename].sog ។

ដើម្បី​រក្សា​ទុក​បញ្ជី​ពណ៌​ជម្រាល​មួយ​ ចុច​ប៊ូតុង​ ​រក្សា​ទុក​បញ្ជី​ពណ៌​ជម្រាល បញ្ចូល​ឈ្មោះ​ឯកសារ​មួយ​ និង​ បន្ទាប់​មក​ចុច​ រក្សា​ទុក ។

ដើម្បី​ផ្ទុក​បញ្ជី​ឆ្នូតៗ​មួយ​ ៖

  1. ជ្រើស​ ទ្រង់​ទ្រាយ​ - ផ្ទៃ និង​ បន្ទាប់​មក​ចុច​ផ្ទាំង​ ឆ្នូត​ៗ ។​

  2. ចុច​ប៊ូតុង​ ផ្ទុក​បញ្ជី​ឆ្នូតៗ  ។​

  3. កំណត់​ទីតាំង​​បញ្ជី​ឆ្នូត​ៗ ​ដែល​អ្នក​ចង់​ផ្ទុក​ និង​ បន្ទាប់​មក​ចុច​ បើក ។ ឯកសារ​បញ្ជី​ឆ្នូតៗ​មួយ​​ មាន​ទ្រង់​ទ្រាយ​ [filename].soh ។

ដើម្បី​រក្សា​ទុក​បញ្ជី​ឆ្នូត​ៗ​មួយ​ ចុច​ប៊ូតុង​ រក្សា​ទុក​បញ្ជី​ឆ្នូត​ៗ ​បញ្ចូល​ឈ្មោះ​ឯកសារ​មួយ​ និង​ បន្ទាប់​មក​ចុច​ រក្សា​ទុក ។

ទ្រង់​ទ្រាយ​ - ផ្ទៃ

ការ​ផ្ទុក​រចនាប័ទ្ម​បន្ទាត់​ និង ព្រួញ