​​ការ​បង្កើត​គំនូស​តាង​លំហូ​មួយ

ដើម្បី​បង្កើត​គំនូស​តាង​លំហូ​មួយ​ ៖

  1. ជ្រើស​ឧបករណ៍​មួយ​ពី​របារ​ឧបករណ៍ គំនូសតាង​លំហូរ លើ​របារ គូរ ។

  2. អូស​រាង​មួយ​ក្នុង​ស្លាយ​របស់​​អ្នក​ ។

  3. ដើម្បី​បន្ថែម​រាង​ជា​ច្រើន​ទៀត​ ធ្វើ​ជំហាន​ចុង​ក្រោយ​ម្តង​ទៀត​ ។

  4. បើក​របារ​ឧបករណ៍ បន្ទាត់​តភ្ជាប់ លើ​របារ គូរ ហើយ​ជ្រើស​បន្ទាត់​តភ្ជាប់​មួយ ។

  5. ផ្លាស់​ទី​ព្រួញ​កណ្តុរ​លើ​គែម​នៃ​រាង​មួយ​ ដូច្នេះ​ការ​តភ្ជាប់​ផ្នែក​ទាំង​ពីរ​នឹង​បង្ហាញ​ ។

  6. ចុច​លើ​តំបន់​តភ្ជាប់​មួយ​​ អូស​ទៅ​តំបន់​តភ្ជាប់​លើ​រាង​ដទៃ​ទៀត​ និង​ បន្ទាប់​លែង​កណ្តុរ​ ។

  7. ដើម្បី​បន្ថែម​បន្ទាត់​តភ្ជាប់​បន្ថែម​ទៀត ធ្វើ​ជំហាន​ចុង​ក្រោយ​ម្តង​ទៀត​ ។

ឥឡូវ​អ្នក​មាន​គ្រោង​ជា​មូល​ដ្ឋាន​ សម្រាប់​គំនូស​តាង​លំហូ​របស់​អ្នក​ ។

ដើម្បី​បន្ថែម​អត្ថបទ​ទៅ​លើ​រាង ​នៅ​លើ​គំនូស​តាង​របស់​អ្នក​​​

អនុវត្ត​មួយ​ក្នុង​ចំណោម​ជំហាន​ខាង​ក្រោម ៖

ដើម្បី​បន្ថែម​ការ​បំពេញ​ពណ៌​ទៅ​រាង​មួយ​ ៖

  1. ជ្រើស​រាង​ និង ជ្រើស​ ទ្រង់​ទ្រាយ​ -ផ្ទៃ

  2. ជ្រើស​ ពណ៌ និង​ បន្ទាប់​មក​ចុច​ពណ៌​ក្នុង​បញ្ជី​ ។

ដើម្បី​បន្ថែម​ចំណុច​តូចៗ​មួយ​ចំនួន​ដែល​ហៅ​ស្លាយ​ដទៃ​ទៀត​ ៖

ផ្តល់​តម្លៃ អន្តរកម្ម ទៅ​វត្ថុ​មួយ​ចំនួន​លើ​ស្លាយ​​របស់​អ្នក ។

  1. ជ្រើស​វត្ថុ បន្ទាប់​មក​ជ្រើស បញ្ចាំង​ស្លាយ - អន្តរកម្ម ។

  2. ជ្រើស​អន្តរកម្ម​មួយ​ក្នុង​ប្រអប់ ។ ឧទាហរណ៍ ជ្រើស​ដើម្បី​ទៅ​កាន់​ស្លាយ​បន្ទាប់ នៅ​ពេល​អ្នក​ប្រើ​ចុច​វត្ថុ ។