ការ​កែសម្រួល​ខ្សែ​កោង

ចម្រៀក​បន្ទាត់​កោង​មួយ​ មាន​​ចំណុច​ទិន្នន័យ​ពីរ​ (​ចំណុច​បញ្ចប់) និង ចំណុច​បញ្ជា​ពីរ​ (​ចំណុច​ទាញ​) ។ បន្ទាត់​បញ្ជា​មួយ​តភ្ជាប់​ចំណុច​បញ្ជា​មួយ​​ ទៅ​នឹង​ចំណុច​ទិន្នន័យ​​មួយ​ ។ អ្នក​អាច​ផ្លាស់​ប្តូរ​រាង​របស់​ខ្សែ​កោង​ ដោយ​បម្លែង​ចំណុច​ទិន្នន័យ​មួយ​ទៅ​ជា​ប្រភេទ​ផ្សេងៗ​ ឬ​ ដោយ​អូស​ចំណុច​បញ្ជា​ទៅ​ទីតាំង​ផ្សេង​មួយ​ ។

អ្នក​​ក៏​អាច​​កែប្រែ​លក្ខណសម្បត្តិ​របស់​បន្ទាត់​ ដោយ​ជ្រើស​បន្ទាត់​ និង ជ្រើស​ ទ្រង់​ទ្រាយ​ - បន្ទាត់ ។

រូប​តំណាង

ដើម្បី​មើល​ចំណុច​ទិន្នន័យ និង ចំណុច​បញ្ជា​នៃ​បន្ទាត់​កោង​មួយ ជ្រើស​បន្ទាត់ ហើយ​បន្ទាប់​មក​ចុច​រូបតំណាង ចំណុច លើ​របារ​គូរ ។ ចំណុច​ទិនុ្នន័យ​ត្រូវ​បាន​តំណាង​ដោយ​ការេ ហើយ​ចំណុច​បញ្ជា​ត្រូវ​បាន​តាង​ដោយ​រង្វង់ ។ ចំណុច​បញ្ជា​មួយ​អាច​នឹង​គ្រប​លើ​ចំណុច​ទិន្នន័យ​មួយ ។

ដើម្បី​លៃ​តម្រូវ​ចម្រៀក​បន្ទាត់​រាង​កោង​ ៖

  1. ជ្រើស​បន្ទាត់​កោង​មួយ ហើយ​បន្ទាប់​មក​ចុច​រូបតំណាង ចំណុច លើ​របារ គូរ ។

  2. អនុវត្ត​មួយ​ក្នុង​ចំណោម​ជំហាន​ខាង​ក្រោម ៖

ដើម្បី​ពុះ​បន្ទាត់​រាង​កោង​មួយ​ ៖​

អ្នក​អាច​ពុះ​​បន្ទាត់​ខ្សែ​កោង​មួយ​ ដែល​មាន​ចំណុច​ទិន្នន័យ​បី​ ឬ​ ច្រើន​តែ​ប៉ុណ្ណោះ ។

  1. ជ្រើស​បន្ទាត់​កោង​មួយ ហើយ​បន្ទាប់​មក​ចុច​រូបតំណាង ចំណុច លើ​របារ គូរ ។

  2. ជ្រើស​ចំណុច​ទិន្នន័យ​មួយ ហើយ​បន្ទាប់​មក​ចុច​រូបតំណាង ពុះ​ខ្សែកោង លើ​របារ កែសម្រួល​ចំណុច ។

ដើម្បី​បង្កើត​រាង​បិទ​ភ្ជិត​ ៖

  1. ជ្រើស​បន្ទាត់​កោង​មួយ ហើយ​បន្ទាប់​មក​ចុច​រូបតំណាង ចំណុច លើ​របារ គូរ ។

  2. លើ​របារ កែសម្រួល​ចំណុច ចុច​រូបតំណាង Bézier បិទ  ។

ដើម្បី​បម្លែង​ចំណុច​ទិន្នន័យ​នៅលើ​បន្ទាត់​កោង​ ៖

  1. ជ្រើស​បន្ទាត់​កោង​មួយ ហើយ​បន្ទាប់​មក​ចុច​រូបតំណាង ចំណុច លើ​របារ គូរ ។

  2. ចុច​ចំណុច​បញ្ជា​ដែល​អ្នក​ចង់​បម្លែង​ ហើយ​ធ្វើ​ក្នុង​ចំណោម​ខាង​ក្រោម ៖

ដើម្បី​បន្ថែម​ចំណុច​ទិន្នន័យ​ ៖

  1. ជ្រើស​បន្ទាត់​កោង​មួយ ហើយ​បន្ទាប់​មក​ចុច​រូបតំណាង ចំណុច លើ​របារ គូរ ។

  2. លើ​របារ កែសម្រួល​ចំណុច ចុច​រូបតំណាង បញ្ចូល​ចំណុច ។

  3. ចុច​បន្ទាត់​ ដែល​អ្នក​ចង់​បន្ថែម​ចំណុច​ និង​ អូស​ក្នុង​ចម្ងាយ​ខ្លី ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

បើ​ចំណុច​ទិន្នន័យ​មួយ​មិន​មាន​ចំណុច​បញ្ជា ជ្រើស​ចំណុច​ទិន្នន័យ ហើយ​បន្ទាប់​មក​ចុច​រូបតំណាង បម្លែង​ជា​ខ្សែកោង លើ​របារ កែសម្រួល​ចំណុច ។


ដើម្បី​លុប​ចំណុច​ទិន្នន័យ​ ៖

  1. ជ្រើស​បន្ទាត់​កោង​មួយ ហើយ​បន្ទាប់​មក​ចុច​រូបតំណាង ចំណុច លើ​របារ គូរ ។

  2. ចុច​ចំណុច​ ដែល​អ្នក​ចង់​លុប ។

  3. លើ​របារ កែសម្រួល​ចំណុច ចុច​រូបតំណាង លុប​ចំណុច  ។