​ការ​គូរ​ខ្សែ​កោង

រូប​តំណាងខ្សែកោង រូបតំណាង​នៅលើ​របារ​ឧបករណ៍​ គំនូរ បើក​របារ​ឧបករណ៍​ដើម្បី​គូរ​ខ្សែ​កោង Bézier ។ ខ្សែ​កោង Bézier គឺ​ត្រូវ​បាន​កំណត់​ដោយ​ចំណុច​ចាប់​ផ្ដើម និង​ចំណុច​បញ្ចប់ ដែល​មាន​ឈ្មោះ​ថា "យុថ្កា" ។ ភាពកោង​នៃ​ខ្សែកោង Bézier គឺ​ត្រូវ​បាន​កំណត់​ដោយ​ចំណុច​ត្រួត​ពិនិត្យ ("ចំណុច​ទាញ") ។ ការ​ផ្លាស់ទី​ចំណុច​ត្រួតពិនិត្យ​នឹង​ផ្លាស់ប្ដូរ​រូបរាង​ខ្សែកោង Bézier ។

រូប​តំណាង​ចំណាំ

ចំណុច​ត្រួត​ពិនិត្យ​អាច​មើល​ឃើញ​តែ​នៅ​ក្នុង​របៀប "កែ​សម្រួល​ចំណុច" ប៉ុណ្ណោះ ។ ចំណុច​ត្រួត​ពិនិត្យ​គឺ​តាង​ដោយ​រង្វង់ ហើយ​ចំណុច​យុថ្កា​គឺ​តាង​ដោយ រាង​ការេ ។ ចំណុច​ចាប់​ផ្ដើមគឺ​​ធំជាង​ចំណុច​យុថ្កា​បន្តិច ។


ចម្រៀក​ខ្សែកោង Bézier និង ចម្រៀក​បន្ទាត់​ត្រង់​អាច​បញ្ចូល​ចូល​គ្នា​ដើម្បី​បង្កើត​បាន​ជា​ខ្សែកោង Bézier ស្មុគស្មាញ​ច្រើន ។ ដំណើរ​ផ្លាស់ប្ដូរ​ផ្សេង​គ្នា​បី អាច​ត្រូវ​បាន​អនុវត្ត​ដើម្បី​បញ្ចូល​ចម្រៀក​ឲ្យ​ជាប់​គ្នា ៖

របៀប​ប្រើ​ឧបករណ៍​ខ្សែកោង

  1. នៅលើ​របារ​ឧបករណ៍​គូរ បើក​របារ​ឧបករណ៍​ ខ្សែ​កោង រូបតំណាង ហើយ​ជ្រើស​ឧបករណ៍ ខ្សែកោងរូបតំណាង ។

  2. ចុច​កន្លែង​ដែល​អ្នក​ចង់​ចាប់​ផ្ដើម​ខ្សែកោង ហើយ​អូស​តាម​ទិស​ដែល​អ្នក​ចង់​ដាក់​ខ្សែកោង ។ បន្ទាត់​ត្រួត​ពិនិត្យ​នឹង​បង្ហាញ​ពី​ទិស​ដៅ ។

    សង្កត់ ប្ដូរ​(Shift) នៅ​ខណៈ​ដែល​អ្នក​អូស​​ដើម្បី​ដាក់​កម្រិត​ទិស​ទៅ​ក្រឡាចត្រង្គ ៤៥ ដឺក្រេ ។

  3. លែង​កណ្ដុរ​​នៅ​កន្លែង​ដែល​ត្រូវ​ដាក់​ចំណុច​ត្រួត​ពិនិត្យ​ដំបូង​គេ ។

  4. ផ្លាស់ទី​ព្រួញ​កណ្ដុរ​ទៅ​កន្លែង​ដែល​អ្នក​ចង់​បញ្ចប់​ចម្រៀក​ខ្សែ​កោង ។ ខ្សែកោង​គឺ​តាម​ព្រួញ​ ។

  5. អនុវត្ត​មួយ​ក្នុង​ចំណោម​ជំហាន​ខាង​ក្រោម ៖

របៀប​ប្រើ​ឧបករណ៍​បន្ទាត់​សេរី

  1. ចុច​លើ​របារ​ឧបករណ៍​គូរ ហើយ​បើក​របារ​ឧបករណ៍ ខ្សែ​កោង រូបតំណាង ហើយ​ជ្រើស​ឧបករណ៍ បន្ទាត់​សេរីរូបតំណាង ។

  2. ចុច​នៅ​កន្លែង​ដែល​អ្នក​ចង់​ចាប់​ផ្ដើម​គូរ​ខ្សែកោង ហើយ​សង្កត់​ប៊ូតុង​កណ្ដុរ​ឲ្យ​ជាប់ ។

  3. គូរ​បន្ទាត់​សេរី​ដូច​ដែល​អ្នក​គូរ​វា​ដោយ​ប្រើ​ខ្មៅដៃ​ដែរ ។

  4. លែង​ប៊ូតុង​កណ្ដុរ​ដើម្បី​បញ្ចប់​បន្ទាត់ ។