អំពី​ស្រទាប់

ស្រទាប់​មាន​តែ​ក្នុង LibreOffice Draw ប៉ុណ្ណោះ ដោយ​មិន​មាន​ក្នុង LibreOffice Impress ឡើយ ។ ស្រទាប់​អនុញ្ញាត​ឲ្យ​អ្នក​ផ្គុំ​ធាតុ​លើ​ទំព័រ​មួយ ដែល​ទាក់ទង​គ្នា ។ ចាត់​ទុក​ថា ស្រទាប់​គឺ​ជា​កន្លែង​ធ្វើការ​ផ្សេង​គ្នា ដែល​អ្នក​អាច​លាក់​កុំ​ឲ្យ​មើល​ឃើញ កុំ​ឲ្យ​បោះពុម្ព ឬ​ចាក់​សោ ។

ស្រទាប់​មិន​កំណត់​លំដាប់​គរ​លើ​គ្នា​របស់​វត្ថុ​លើ​ទំព័រ​របស់​អ្នក​ឡើយ លើកលែង​តែ​ស្រទាប់ វត្ថុ​បញ្ជា ដែល​តែងតែ​ស្ថិត​នៅ​មុខ​ស្រទាប់​ផ្សេង​ទៀត ។

លំដាប់​គរ​លើ​គ្នា​នៃ​វត្ថុ​លើ​ទំព័រ​របស់​អ្នក ត្រូវ​បាន​កំណត់​ដោយ​លំដាប់​ដែល​អ្នក​បន្ថែម​វត្ថុ ។ អ្នក​អាច​រៀបចំ​លំដាប់​គរ​លើ​គ្នា​ឡើង​វិញ​ដោយ កែប្រែ - រៀបចំ ។

ផ្ទៃ​លើ​ស្រទាប់​មួយ​ដែល​មិន​មាន​វត្ថុ គឺ​ថ្លា ។

LibreOffice Draw ​ផ្តល់​ស្រទាប់​លំនាំ​ដើម​បី ៖​

អ្នក​មិន​អាច​លុប ឬ​ប្ដូរ​ឈ្មោះ​ស្រទាប់​លំនាំដើម​បាន​ទេ ។ អ្នក​អាច​បន្ថែម​ស្រទាប់​ផ្ទាល់​ខ្លួន​របស់​អ្នក​ដោយ បញ្ចូល - ស្រទាប់ ។

ស្រទាប់ ប្លង់ គឺ​ជា​កន្លែង​ធ្វើការ​លំនាំដើម ។ ស្រទាប់ ប្លង់ កំណត់​ទីតាំង​ចំណងជើង អត្ថបទ និង កន្លែង​ដាក់​វត្ថុ​លើ​ទំព័រ​របស់​អ្នក ។

ស្រទាប់ វត្ថុ​បញ្ជា អាច​ត្រូវ​បាន​ប្រើ​សម្រាប់​ប៊ូតុង ដែល​បាន​ផ្ដល់​តម្លៃ​អំពើ​មួយ ប៉ុន្តែ​មិន​គួរ​ត្រូវ​បាន​បោះពុម្ព​ឡើយ ។ កំណត់​លក្ខណសម្បត្តិ​របស់​ស្រទាប់​ទៅ​ជា​មិន​អាច​បោះពុម្ព​បាន ។ វត្ថុ​លើ​ស្រទាប់ វត្ថុ​បញ្ជាតែងតែ​ស្ថិត​នៅ​មុខ​វត្ថុ​លើ​ស្រទាប់​ផ្សេង​ទៀត ។

ស្រទាប់​ បន្ទាត់​វិមាត្រ ជា​កន្លែង​ដែល​អ្នក​គូរ ជា​ឧទាហរណ៍ បន្ទាត់​វិមាត្រ​។ ដោយ​ប្តូរ​​ស្រទាប់​ ដើម្បី​បង្ហាញ​ ឬ​ លាក់​ អ្នក​អាច​ប្តូរ​បន្ទាត់​ទាំង​នេះ​ដោយ​ងាយ​ ដោយ​គ្រាន់​តែ​ បិទ​ និង បើក​ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

You can lock a layer to protect its contents, or hide a layer and its contents from view or from printing. When you add a new layer to a page, the layer is added to all of the pages in your document. However, when you add an object to a layer, it is only added to the current page. If you want the object to appear on all of the pages, add the object to the master slide (View - Master Slide).