​ការ​ធ្វើ​ការ​ជា​មួយ​ស្រទាប់

គំនូរ​ក្នុងស្រទាប់​គាំទ្រLibreOffice Draw ។

ការ​ជ្រើស​ស្រទាប់​មួយ​

ដើម្បី​ជ្រើស​ស្រទាប់​មួយ ចុច​ផ្ទាំង​ឈ្មោះ​នៃ​ស្រទាប់​នៅ​ខាង​ក្រោម​នៃ​តំបន់​ធ្វើការ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

ដើម្បី​កែសម្រួល​លក្ខណសម្បត្តិ​របស់​ស្រទាប់​មួយ ចុច​ទ្វេដង​លើ​ផ្ទាំង​ស្រទាប់​មួយ ។


ការ​លាក់​ស្រទាប់​

  1. ជ្រើស​ស្រទាប់​មួយ ហើយ​បន្ទាប់​មក​ជ្រើស ទ្រង់ទ្រាយ - ស្រទាប់ ។

  2. ក្នុង​ផ្ទៃ​​ លក្ខណសម្បត្តិ​ ជម្រះ​ប្រអប់​ធីក​ មើល​ឃើញ  ។

  3. ចុច យល់ព្រម ។

ក្នុង​ផ្ទាំង​ឈ្មោះ​របស់​ស្រទាប់​ ពណ៌​អត្ថបទ​របស់​ឈ្មោះ​ ផ្លាស់​ប្តូរ​ទៅ​ជា​ពណ៌​ខៀវ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

អ្នក​អាច​បង្កើត​ស្រទាប់​មួយ​ឲ្យ​ មើល​ឃើញ​ ឬ​ មើល​មិន​ឃើញ​ ដោយ​ចុច​លើ​ផ្ទាំង​របស់​ ពេល​សង្កត់​គ្រាប់ចុច​ ប្តូរ​(Shift) ។


ការ​បង្ហាញ​ស្រទាប់​ដែល​បាន​លាក់​

  1. ជ្រើស​ស្រទាប់​មួយ​ដែល​បាន​លាក់ និង បន្ទាប់មក​ជ្រើស ទ្រង់ទ្រាយ - ស្រទាប់ ។

  2. ក្នុង​ផ្ទៃ​ លក្ខណសម្បត្តិ​ ជ្រើស​ប្រអប់​ធីក​ មើល​ឃើញ  ។

  3. ចុច យល់ព្រម ។

ការ​ចាក់​សោ​ស្រទាប់​

  1. ជ្រើស​ស្រទាប់​មួយ ហើយ​បន្ទាប់​មក​ជ្រើស ទ្រង់ទ្រាយ - ស្រទាប់ ។

  2. ក្នុង​ផ្ទៃ​ លក្ខណសម្បត្តិ ជ្រើស​ប្រអប់​ធីក​ បាន​ចាក់​សោ ។

  3. ចុច យល់ព្រម ។

អ្នក​មិន​អាច​កែ​សម្រួល​វត្ថុ​ នៅលើ​ស្រទាប់​ដែល​បាន​ចាក់​សោ​បានទេ ។

ការ​មិន​ចាក់​សោ​ស្រទាប់​

  1. ជ្រើស​ស្រទាប់​មួយ​ដែល​បាន​ចាក់សោ ហើយ​បន្ទាប់​មក​ជ្រើស ទ្រង់ទ្រាយ - ស្រទាប់ ។

  2. ក្នុង​ផ្ទៃ​ លក្ខណសម្បត្តិ ជម្រះ​ប្រអប់​ធីក​ បាន​ចាក់​សោ

  3. ចុច យល់ព្រម ។

អំពី​ស្រទាប់

ការ​បញ្ចូល​ស្រទាប់

​ការ​ផ្លាស់​ទី​ស្រទាប់​ទៅ​ស្រទាប់​ផ្សេង