ការ​ប្រើ​គ្រាប់ចុច​ផ្លូវកាត់​ក្នុង LibreOffice Impress

រូប​តំណាង​ចំណាំ

គ្រាប់​ចុច​ផ្លូវ​កាត់​មួយ​ចំនួន​អាច​ត្រូវ​បាន​ផ្ដល់​ទៅ​ប្រព័ន្ធ​ផ្ទៃតុ​របស់​អ្នក ។ គ្រាប់​ចុច​ដែល​ត្រូវបាន​ផ្ដល់​ទៅ​ប្រព័ន្ធ​ផ្ទៃ​តុ​មិន​អាច​ប្រើ​បាន LibreOffice ។ ព្យាយាម​ផ្ដល់​គ្រាប់​ចុច​ផ្សេងៗ​ផង​ដែរ​សម្រាប់ LibreOffice នៅ​ក្នុងឧបករណ៍ - ផ្លាស់ប្ដូរ​តាម​បំណង - ក្ដារ​ចុច ឬ​នៅ​ក្នុង​ប្រព័ន្ធ​ផ្ទៃតុ​របស់​អ្នក ។


អ្នក​អាច​ប្រើ​ក្តារ​ចុច​ ដើម្បី​ចូល​ដំណើរ​ការ​ពាក្យ​បញ្ជា​ LibreOffice Impress ហើយ​ក៏​​ រុក​រក​តាម​រយៈ​តំបន់​ធ្វើ​ការ​ ។ LibreOffice Impress ប្រើ​គ្រាប់​ចុច​ផ្លូវ​កាត់​ដូច LibreOffice Draw ដែរ​ ដើម្បី​បង្កើត វត្ថុ​គំនូរ ។

ការ​ជ្រើស​កន្លែង​ដាក់​

ប្លង់​ស្វ័យប្រវត្តិ LibreOffice Impress ប្រើ​កន្លែង​ដាក់​សម្រាប់​ចំណងជើង​ស្លាយ អត្ថបទ និង វត្ថុ ។ ដើម្បី​ជ្រើស​កន្លែងដាក់​មួយ ចុច បញ្ជា​(Ctrl)+បញ្ចូល (Enter) ។ ដើម្បី​ផ្លាស់ទី​ទៅ​កន្លែង​ដាក់​បន្ទាប់ ចុច បញ្ជា​(Ctrl)+បញ្ចូល​(Enter) ម្តង​ទៀត ។

រូប​តំណាង​ចំណាំ

បើ​អ្នក​ចុច បញ្ជា​(Ctrl)+បញ្ចូល​(Enter) បន្ទាប់​ពី​អ្នក​ទៅ​ដល់​កន្លែង​ដាក់​ចុងក្រោយ​ក្នុង​ស្លាយ​មួយ ស្លាយ​ថ្មី​មួយ​ត្រូវ​បាន​បញ្ចូល​បន្ទាប់​ពី​ស្លាយ​បច្ចុប្បន្ន ។ ស្លាយ​ថ្មី​ប្រើ​ប្លង់​ដូចគ្នា​ទៅ​នឹង​ស្លាយ​បច្ចុប្បន្ន​ដែរ ។


ដើម្បី​បង្កើត​ និង​​​ កែ​សម្រួល​ វត្ថុ​គំនូរ

  1. ចុច F6 ដើម្បី​ធ្វើ​ដំណើរ​លើ​របាររបស់ គំនូរ ។

  2. ចុចគ្រាប់​ចុច​ព្រួញទៅ​ស្តាំ រហូតដល់​អ្នក​ទៅ​ដល់​រូបតំណាង​របារ​ឧបករណ៍​របស់​ឧបករណ៍​គំនូរ ។

  3. ប្រសិនបើ​មាន​ព្រួញ​មួយ ជាប់​ទៅ​នឹង​រូបតំណាង ឧបករណ៍​គំនូរ​នឹង​បើក​របារ​ឧបករណ៍​រង​មួយ ។ ចុចគ្រាប់​ចុច​ព្រួញ ឡើងលើ ឬ​ចុះក្រោម​ ដើម្បី​បើក​របារ​ឧបករណ៍​រង បន្ទាប់​មក​ចុចគ្រាប់​ចុច ស្តាំឆ្វេង ដើម្បី​ជ្រើស​រូបតំណាង​មួយ ។

  4. Press +Enter.

    វត្ថុ​ត្រូវ​បាន​បង្កើត​នៅ​​កណ្តាល​​ឯកសារ​បច្ចុប្បន្ន​ ។

  5. To return to the document, press +F6.

    អ្នក​អាច​ប្រើ​គ្រាប់​ចុច​ព្រួញ ដើម្បី​ដាក់​វត្ថុ​ទៅ​ទីតាំង​ដែល​អ្នក​ចង់​បាន ។ ដើម្បី​ជ្រើស​ពាក្យ​បញ្ជា​មួយ ពី​ម៉ឺនុយ​បរិបទ សម្រាប់​វត្ថុ​ សូម​ចុច ប្តូរ (Shift)+F10

ដើម្បី​ជ្រើស​វត្ថុ​មួយ​

  1. Press +F6 to enter the document.

  2. សូម​ចុច ថេប រហូត​ដល់​អ្នក​ទៅ​ដល់​វត្ថុ​ដែល​អ្នក​ចង់​ជ្រើស ។

កំឡុង​ពេល​បញ្ចាំង​ស្លាយ

ដើម្បី​ចាប់ផ្ដើម​ការ​បញ្ចាំង​ស្លាយ ចុច បញ្ជា(Ctrl)+F2F5

ទៅ​មុខ​ស្លាយ​បន្ទាប់​ ឬ​ បែប​ផែន​ចលនា​បន្ទាប់​

ដកឃ្លា

ទៅ​មុខ​ស្លាយ​បន្ទាប់​ ដោយ​មិន​បង្ហាញ​បែប​ផែន​ចលនា​វត្ថុ​

+PageDown

ត្រឡប់​ទៅ​ស្លាយ​មុន

+PageUp

ទៅ​ស្លាយ​ជាក់​លាក់​មួយ​

វាយ​លេខ​ទំព័រ​របស់​ស្លាយ ហើយ​បន្ទាប់​មក​ចុច បញ្ចូល (Enter) ។

បញ្ឈប់​ការ​បញ្ចាំង​ស្លាយ

គេច(Esc)-

ឧបករណ៍​តម្រៀប​ស្លាយ

ពេល​ដំបូង​ដែល​អ្នក​ប្តូរ​ទៅ​​ឧបករណ៍​តម្រៀប​ស្លាយ ចុច បញ្ចូល (Enter) ដើម្បី​ប្តូរ​ការ​ផ្តោត​អារម្មណ៍​ក្តារចុច​ទៅ​តំបន់​ធ្វើការ ។ ផ្សេង​ពី​នោះ ចុច F6 ដើម្បី​រុករក​តំបន់​ធ្វើការ ហើយ​បន្ទាប់​មក​ចុច បញ្ចូល (Enter) ។

ការ​ជ្រើស​ និង មិន​ជ្រើស​ស្លាយ​

ប្រើ​គ្រាប់ចុច​ព្រួញ ដើម្បី​រុករក​ស្លាយ​ដែល​អ្នក​ចង់​ជ្រើស ហើយ​បន្ទាប់​មក​ចុច ដកឃ្លា ។ ដើម្បី​បន្ថែម​ទៅ​ជម្រើស ប្រើ​គ្រាប់ចុច​ព្រួញ ដើម្បី​រុករក​ស្លាយ​ដែល​អ្នក​ចង់​បន្ថែម និង ចុច ដកឃ្លា ម្តងទៀត ។ ដើម្បី​ដោះជម្រើស​ពី​ស្លាយ​មួយ រុករក​ស្លាយ ហើយ​បន្ទាប់​មក​ចុច ដកឃ្លា ។

ការ​ចម្លង​ស្លាយ​មួយ ៖

  1. ប្រើ​គ្រាប់ចុច​ព្រួញ ដើម្បី​រុករក​ស្លាយ​ដែល​អ្នក​ចង់​ចម្លង ហើយ​បន្ទាប់​មក​ចុច បញ្ជា​(Ctrl)+C ។

  2. ផ្លាស់ទី​ទៅ​ស្លាយ​ដែល​អ្នក​ចង់​បិទភ្ជាប់​ស្លាយ​ដែល​បាន​ចម្លង ហើយ​បន្ទាប់​មក​ចុច បញ្ជា​(Ctrl)+V ។

ការ​ផ្លាស់​​ទី​ស្លាយ​ ៖

  1. ប្រើ​គ្រាប់ចុច​ព្រួញ ដើម្បី​រុករក​ស្លាយ​ដែល​អ្នក​ចង់​ផ្លាស់ទី ហើយ​បន្ទាប់​មក​ចុច បញ្ជា​(Ctrl)+X ។

  2. រុករក​ស្លាយ​ដែល​អ្នក​ចង់​ផ្លាស់ទី ហើយ​បន្ទាប់​មក​ចុច បញ្ជា​(Ctrl)+V ។

  3. ជ្រើស​ មុន​ បន្ទាប់ ក្នុង​ស្លាយ​បច្ចុប្បន្ន​ និង​ បន្ទាប់​មក​ចុច​ ​យល់​ព្រម ។