ការ​បង្កើត​រូប​ភាព​ GIF ដែល​មាន​ចលនា

អ្នក​អាច​​​​​ធ្វើ​ឲ្យ​ វត្ថុ​គំនូរ ​វត្ថុ​អត្ថបទ​ វត្ថុ​ក្រាហ្វិក​(រូប​ភាព) ​មាន​ចលនា​ ​នៅ​លើ​ស្លាយ​របស់​អ្នក​ ដើម្បី​បង្កើត​ការ​បង្ហាញ​របស់​អ្នក​ឲ្យ​មាន​​ការ​ចាប់​អារម្មណ៍​ថែម​ទៀត ។ ​LibreOffice Impress​ ផ្តល់​ឲ្យ​អ្នក​នូវ​កម្មវិធី​ធ្វើ​ចលនា​សាមញ្ញ​មួយ​ ​​​ដែល​អ្នក​អាច​បង្កើត​រូប​ភាព​ចលនា​(ស៊ុម) ដោយ​​ផ្គុំ​វត្ថុ​ពី​ស្លាយ​របស់​អ្នក​ ។ បែប​ផែន​ចលនា​ត្រូវ​បាន​សម្រេច​ដោយ​ការ​បង្វិល ​តាមរយៈ​​ស៊ុម​ឋិតិវន្ត​ ដែល​អ្នក​បង្កើត ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

ប្រសិន​បើ​អ្នក​បង្កើត​ចលនា​រូប​ភាព​ (GIF ដែល​មាន​ចលនា​) អ្នក​អាច​ផ្តល់​តម្លៃ​ពន្យាពេល​ទៅ​ស៊ុម​នីមួយៗ និង​ បញ្ជាក់​​ចំនួន​ពេល​ ដែល​ចលនា​ត្រូវ​បាន​បង្ហាញ ។


ដើម្បី​បង្កើត​ GIF ដែល​មាន​ចលនា​មួយ ៖

  1. ជ្រើស​វត្ថុ​មួយ ឬ​ក្រុម​វត្ថុ​មួយ ដែល​អ្នក​ចង់​រួមបញ្ចូល​ក្នុង​ចលនា​របស់​អ្នក និង ជ្រើស បញ្ចូល - រូបភាព​មាន​ចលនា ។

  2. អនុវត្ត​មួយ​ក្នុង​ចំណោម​ជំហាន​ខាង​ក្រោម ៖

  1. ក្នុង​ផ្ទៃ​ ក្រុម​ចលនា​ ជ្រើស​ វត្ថុ​រូប​ភាព ។

    ប្រើ​គំនូស​តាង​ចលនា​ ដើម្បី​បញ្ជាក់​​ថិរ​វេលា​សម្រាប់​បង្ហាញ​ស៊ុម​មួយ​ និង​ ចំនួន​ពេលវេលា​នៃ​​លំដាប់​ចលនា​មួយ​​​ដែល​ត្រូវ​បាន​បង្ហាញ (រង្វិលជុំ) ។

  2. បញ្ចូល​លេខ​ស៊ុម​មួយ​ក្នុង​ប្រអប់​ លេខ​រូប​ភាព (ប្រអប់​ឆ្វេង) ។

  3. បញ្ចូល​ចំនួន​ទី​ ២​ ដែល​អ្នក​ចង់​ឲ្យ​ស៊ុម​បង្ហាញ​ក្នុង​ប្រអប់​ ថិរវេលា​ (ប្រអប់​កណ្តាល) ។

  4. ធ្វើ​ជំហាន​ទី​២​​ចុង​ក្រោយ​ម្តង​ទៀត​ សម្រាប់​ស៊ុម​នីមួយៗ​ក្នុង​ចលនា​របស់​អ្នក​ ។

    រូប​តំណាង​ព័ត៌មាន​ជំនួយ

    អ្នក​អាច​មើល​ចលនា​របស់​អ្នក​ជាមុន​ ដោយ​​ប្រើ​​វត្ថុ​បញ្ជា​ទៅ​ខាង​ឆ្វេង​នៃ​ប្រអប់ លេខ​​រូប​ភាព  ។


  5. ជ្រើស​ចំនួន​ពេល​វេលា​ ដែល​អ្នក​ចង់​ឲ្យ​លំដាប់​ចលនា​ធ្វើ​ម្តង​ទៀត​ក្នុង​ប្រអប់​ ការ​រាប់​រង្វិល​ជុំ (ប្រអប់​ស្តាំ) ។

  6. ជ្រើស​ជម្រើស​តម្រឹម​មួយ​ សម្រាប់​វត្ថុ​ទាំង​នេះ​នៅ​ក្នុង​ប្រអប់​ តម្រឹម ។

  7. ចុច បង្កើត ។