ព្រួញ

បើក​របារ​ឧបករណ៍ ព្រួញ ដែល​អ្នក​អាច​បន្ថែម​បន្ទាត់​ត្រង់ បន្ទាត់​ដែល​មាន​ព្រួញ និង បន្ទាត់​វិមាត្រ​ទៅ​ស្លាយ ឬ​ទំព័រ​បច្ចុប្បន្ន ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

បើ​អ្នក​ចង់ អ្នក​អាច​បន្ថែម​ព្រួញ​មួយ បន្ទាប់​ពី​អ្នក​គូរ​បន្ទាត់​មួយ​ដោយ​ជ្រើស ទ្រង់ទ្រាយ - បន្ទាត់ ហើយ​បន្ទាប់​មក​ជ្រើស​រចនាប័ទ្ម​ព្រួញ​មួយ​ពី​ប្រអប់ រចនាប័ទ្ម ។


បន្ទាត់

គូរ​បន្ទាត់​ត្រង់​មួយ​ ​កន្លែង​ដែល​អ្នក​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​​ ។ ដើម្បី​ដាក់បន្ទាត់​នៅ​ ៤៥ ដឺក្រេ​ សង្កត់​គ្រាប់ចុចប្តូរ (Shift) ខណៈ​ពេល​អ្នក​អូស​ ។

រូបតំណាង

បន្ទាត់

បន្ទាត់​​ចប់​ដោយ​​ព្រួញ

គូរ​បន្ទាត់​ត្រង់​មួយ​ដែល​បញ្ចប់​ដោយ​ព្រួញ​មួយ​ កន្លែង​ដែល​អ្នក​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​​ ។ ដើម្បី​ដាក់​បន្ទាត់​ទៅ​​ ៤៥ ដឺក្រេ​ សង្កត់​គ្រាប់ចុច​ប្តូរ (Shift) ​ខណៈ​ពេល​អ្នក​អូស​ ។

រូបតំណាង

បន្ទាត់​​ចប់​ដោយ​​ព្រួញ

បន្ទាត់​​ដែលមាន ព្រួញ/រង្វង់

​គូរ​បន្ទាត់​ត្រង់​មួយ​ ដែល​ចាប់​ផ្តើម​ដោយ​ព្រួញ​មួយ​ និង​ បញ្ចប់​ដោយ​រង្វង់​មួយ​ កន្លែង​ដែល​អ្នក​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ដើម្បី​​ដាក់​បន្ទាត់​ទៅ​ ៤៥ ដឺក្រេ​ សង្កត់​គ្រាប់​ចុចប្តូរ (Shift) ខណៈ​ពេល​អ្នក​អូស​ ។

រូបតំណាង

បន្ទាត់​​ដែលមាន ព្រួញ/រង្វង់

បន្ទាត់​ដែល​មាន ​ព្រួញ​/ការេ

គូរ​បន្ទាត់​ត្រង់​មួយ​ដែល​ចាប់​ផ្តើម​ដោយ​ព្រួញ​មួយ​ និង​ បញ្ចប់​ដោយ​ការេ​មួយ​ កន្លែង​ដែល​អ្នក​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។​ ដើម្បី​ដាក់​បន្ទាត់​ទៅ​កម្រិត​ ៤៥ ដឺក្រេ សង្កត់​គ្រាប់ចុច​ប្តូរ (Shift) ខណៈ​ពេល​អ្នក​អូស​ ។​

រូបតំណាង

បន្ទាត់​ដែល​មាន ​ព្រួញ​/ការេ

បន្ទាត់ (៤៥°)

គូរ​បន្ទាត់​ត្រង់​មួយ​ដែល​ត្រូវ​បាន​បង្ខំ​ដោយ​​មុំ​ ៤៥​ ដឺក្រេ​ ។

រូបតំណាង

បន្ទាត់ (៤៥°)

បន្ទាត់​​ផ្តើម​​ដោយ​ព្រួញ

​​គូរ​បន្ទាត់​ត្រង់​មួយ​ ដែល​ចាប់​ផ្តើម​ដោយ​ព្រួញ​មួយ​ ​កន្លែង​ដែល​អ្នក​អូស​​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ដើម្បីដាក់​បន្ទាត់​ទៅ​ ៤៥​ ដឺក្រេ​ សង្កត់​គ្រាប់ចុច​ប្តូរ (Shift) ខណៈ​ពេល​អ្នក​អូស​ ។

រូបតំណាង

បន្ទាត់​​ផ្តើម​​ដោយ​ព្រួញ

បន្ទាត់​ដែល​មាន រង្វង់/ព្រួញ

គូរ​បន្ទាត់​ត្រង់​មួយ​ដែល​ចាប់​ផ្តើម​ដោយ​រង្វង់​មួយ​ និង បញ្ចប់​ដោយព្រួញ​​មួយ​ កន្លែង​ដែល​អ្នក​អូស​ ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ដើម្បី​ដាក់​បន្ទាត់​នៅ​កម្រិត ៤៥ ដឺក្រេ​ សង្កត់​គ្រាប់​ចុច​ប្តូរ (Shift) ខណៈ​ពេល​អ្នក​អូស​ ។​

រូបតំណាង

បន្ទាត់​ដែល​មាន រង្វង់/ព្រួញ

បន្ទាត់​ដែល​មាន​​ ការេ/ព្រួញ

គូរ​បន្ទាត់​ត្រង់​មួយ​ដែល​ចាប់​ផ្តើម​ដោយ​ការេ​ និង បញ្ចប់​ដោយ​ព្រួញ​មួយ​ ​កន្លែង​ដែល​អ្នក​​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ដើម្បី​ដាក់​បន្ទាត់​ទៅ​ ៤៥​ ដឺក្រេ សង្កត់​គ្រាប់​ចុច​ប្តូរ (Shift) ខណៈ​ពេល​អ្នក​អូស ។

រូបតំណាង

បន្ទាត់​ដែល​មាន​​ ការេ/ព្រួញ

បន្ទាត់​វិមាត្រ

គូរ​បន្ទាត់​មួយ​ដែល​បង្ហាញ​ប្រវែង​វិមាត្រ​ដែល​កំណត់​ព្រំដែន​ដោយ​បន្ទាត់​នាំផ្លូវ ។ បន្ទាត់​វិមាត្រ​គណនា និង បង្ហាញ​វិមាត្រ​ជាជួរ​ដោយ​ស្វ័យប្រវត្តិ ។ ដើម្បី​គូរ​បន្ទាត់​វិមាត្រ​មួយ បើក​របារ​ឧបករណ៍ ព្រួញ ហើយ​ចុច​រូបតំណាង បន្ទាត់​វិមាត្រ ។ ផ្លាស់ទី​ព្រួញ​របស់​អ្នក​ទៅ​កន្លែង​ដែល​អ្នក​ចង់​ឲ្យ​បន្ទាត់​ចាប់ផ្តើម ហើយ​អូស​ដើម្បី​គូរ​បន្ទាត់​វិមាត្រ ។ លែង​កណ្តុរ​ពេល​បញ្ចប់ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

ប្រសិន​បើ​អ្នក​ចង់​ឲ្យ​បន្ទាត់​វិមាត្រ​មានប្រវែង​ដូច​គ្នា​នឹង​ផ្នែក​នៅ​ជិត​វត្ថុ សង្កត់​គ្រាប់ចុច នៅពេល​អូស ។ ដើម្បី​បង្ខំ​បន្ទាត់​វិមាត្រ​ទៅ​ ៤៥ ដឺក្រេ សង្កត់​គ្រាប់ចុច​ប្ដូរ (Shift) នៅពេល​អូស ។


ក្នុង LibreOffice Draw បន្ទាត់​វិមាត្រ​មួយ​តែងតែ​ត្រូវ​បាន​បញ្ចូល​នៅ​លើ ស្រទាប់ ដែល​មាន​ឈ្មោះ​ថា បន្ទាត់​វិមាត្រ ។ បើ​អ្នក​កំណត់​ឲ្យ​ស្រទាប់​នោះ​មើល​មិន​ឃើញ អ្នក​នឹង​មើល​មិន​ឃើញ​បន្ទាប់​វិមាត្រ​ណា​មួយ​ក្នុង​គំនូរ​របស់​អ្នក ។

រូបតំណាង

បន្ទាត់​វិមាត្រ

បន្ទាត់​ដែល​​មាន​​ព្រួញ

គូរ​បន្ទាត់​ត្រង់​មួយ​ដែល​ចាប់​ផ្តើម​ដោយ​ព្រួញ​នៅ​ចុង​ទាំង​សង​ខាង​​ ដែល​អ្នក​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ដើម្បី​ដាក់​​បន្ទាត់​ទៅ​កម្រិត​ ៤៥ ដឺក្រេ​ ត្រូវ​សង្កត់​គ្រាប់ចុច​ប្តូរ​(Shift) ឲ្យជាប់ រួច​អូស ។

រូបតំណាង

បន្ទាត់​ដែល​​មាន​​ព្រួញ