វត្ថុ​​ត្រីមាត្រ

បើក​របារ​វត្ថុ វត្ថុ​ត្រីមាត្រ  ។ វត្ថុ​​ស្ថិត​ក្នុង​វិមាត្រ​បីគឺ ជម្រៅ ការ​បំភ្លឺ និង​ការ​ឆ្លុះ ។ វត្ថុ​ដែលបាន​បញ្ចូល​នីមួយៗ​ដំបូង​បង្កើត​រាង​ត្រីមាត្រ ។​ អ្នក​អាច​ចុច F3 ដើម្បី​បញ្ចូល​រូបរាង ។ ចំពោះ​វត្ថុ​ត្រីមាត្រ​ទាំង​នេះ អ្នក​អាច​បើក​ប្រអប់​បែបផែន​ត្រីមាត្រ ដើម្បី​កែសម្រួល​លក្ខណសម្បត្តិ ។

រូបតំណាង

វត្ថុ​ត្រីមាត្រ

រូប​តំណាង​ព័ត៌មាន​ជំនួយ

ដើម្បី​បង្វិល​វត្ថុ​​ត្រីមាត្រ​ជុំវិញ​អ័ក្ស​ណា​មួយ​ក្នុង​ចំណោម​អ័ក្ស​ទាំង​បី​របស់​វា​ ចុច​ដើម្បី​ជ្រើស​វត្ថុ​ និង​បន្ទាប់​មក​ចុច​ម្តង​ទៀត​ ដើម្បី​បង្ហាញ​ចំណុច​ទាញ​បង្វិល​របស់​វា​ ។ អូស​ចំណុច​ទាញ​ក្នុង​ទិស​ដែល​អ្នក​ចង់​បង្វិល​វត្ថុ​ ។


គូប

​គូរ​គូប​​បំពេញ​រួច​មួយ ត្រង់​កន្លែង​ដែល​អ្នក​អូស​ក្នុង​ស្លាយ​ ។ ដើម្បី​គូរ​ចតុកោណ​កែង​​ត្រីមាត្រ​សង្កត់​គ្រាប់ចុចប្តូរ (shift) ខណៈពេល​អ្នក​អូស ។

រូបតំណាង

គូប

ស្វ៊ែរ

គូរ​ស៊្វែរ​​បំពេញ​រួច​មួយ ត្រង់​​កន្លែង​ដែល​​អ្នក​អូស​ក្នុង​ស្លាយ​ ។ ដើម្បី​គូរ​រាង​ដូច​ស្វ៊ែរ​ សង្កត់​គ្រាប់​ចុច​ប្តូរ (Shift) ខណៈ​ពេល​អ្នក​អូស​ ។​

រូបតំណាង

ស្វ៊ែរ

ស៊ីឡាំង

គូរ​ស៊ីឡាំង​មួយ​ដែល​មាន​មូល​ដ្ឋាន​លើ​រង្វង់​មួយ​ កន្លែង​ដែល​អ្នក​អូស​ក្នុង​ស្លាយ​ ។ ដើម្បីគូរ​ស៊ីឡាំង​មួយ​ដែល​មាន​មូល​ដ្ឋាន​លើ​ពង​ក្រពើ​មួយ​ សង្កត់​គ្រាប់ចុច​ប្តូរ (Shift) ខណៈ​ពេល​អ្នក​អូស​ ។​

រូបតំណាង

ស៊ីឡាំង

កោណ

​គូរ​កោណ​មួយ​ដែល​មាន​មូល​ដ្ឋាន​លើ​រង្វង់​មួយ​ កន្លែង​ដែល​អ្ន​កអូស​ក្នុង​ស្លាយ​ ។ ដើម្បី​គូរ​កោណ​មួយ​ដែល​មាន​មូល​ដ្ឋាន​លើ​ពង​ក្រពើ​ សង្កត់​គ្រាប់ចុច​ប្តូរ (Shift) ខណៈ​ពេល​អ្នក​អូស​ ។

រូបតំណាង

កោណ

ពីរ៉ាមីត

​គូរ​ពីរ៉ាមីតមួយ​​ដែល​មាន​ការេ​ជា​មូល​ដ្ឋាន​ ដែល​អ្នក​អូស​ក្នុង​ស្លាយ​ ។ ដើម្បី​គូរ​ពីរ៉ាមីត​ដែល​មាន​ចតុកោណ​កែង​ជា​មូល​ដ្ឋាន​ សង្កត់​គ្រាប់​ចុច​ប្តូរ (Shift) ខណៈ​ពេល​អ្នក​អូស​ ។ ដើម្បី​កំណត់​ពហុកោណ​ខុស​គ្នា​ សម្រាប់​​គោល​របស់​ពីរ៉ាមីត​ បើក​ប្រអប់​ បែប​ផែន​ត្រីមាត្រ និង​ ចុច​ផ្ទាំង​ ធរណីមាត្រ​ ។ ក្នុង​ផ្ទៃ​ ភាគ​​ បញ្ចូល​ចំនួន​របស់​ស្លាយ ​សម្រាប់​ពហុកោណ​ក្នុង​ប្រអប់​ ផ្ដេក​​ដែល​បាន​ដាក់​ស្លាក​ និង​ បន្ទាប់​មក​ចុច​សម្គាល់​ធីក​​ពណ៌​បៃ​តង​ ។

រូបតំណាង

ពីរ៉ាមីត

ថូរ៉ាស់

គូរ​វត្ថុ​មួយ​មាន​រាង​ជា​កង​​ ដែល​មាន​មូល​ដ្ឋាន​លើ​រង្វង់​មួយ​ ជាកន្លែង​ដែល​អ្នក​អូស​ក្នុង​​ស្លាយ​ ។ ដើម្បី​គូរ​ថូរ៉ាស​ដែល​មាន​មូល​ដ្ឋានលើ​ពង​ក្រពើ​ សង្កត់​គ្រាប់ចុចប្តូរ (Shift) ខណៈ​ពេល​អ្នក​អូស​ ។

រូបតំណាង

ថូរ៉ាស់

ចាន​ក្រឡូម

គូរ​វត្ថុ​មួ​យ​មាន​រាង​ជា​ចាន​ក្រឡូម​ដែល​មាន​មូល​ដ្ឋាន​លើ​រង្វង់​មួយ​ ​កន្លែង​ដែល​អ្នក​អូស​ក្នុង​ស្លាយ​ ។ ដើម្បី​គូរ​ចាន​ក្រឡូម​ដែល​មាន​មូល​ដ្ឋាន​លើ​ពង​ក្រពើ​ សង្កត់​គ្រាប់ចុច​ប្តូរ (Shift) ខណៈ​ពេល​អ្នក​អូស​ ។

រូបតំណាង

ចាន​ក្រឡូម

កន្លះ​ស្វ៊ែ

គូរទៅ​កន្លះ​ស្វ៊ែរ​មួយ​ ដែល​អ្នក​អូស​ក្នុង​ស្លាយ​ ។ ដើម្បី​គូរ​រាងកន្លះ​ស្វ៊ែរ​​មួយ​ សង្កត់​គ្រាប់ចុចប្តូរ (Shift) ខណៈ​ពេល​អ្នក​អូស​ ។

រូបតំណាង

កន្លះ​ស្វ៊ែរ

ការ​ផ្គុំ​វត្ថុ​​ត្រីមាត្រ​​