ខ្សែកោង

រូបតំណាង​ខ្សែកោង​លើ​របារ​ឧបករណ៍ នឹង​បើក​របារ​ឧបករណ៍ បន្ទាត់ ដែល​អ្នក​អាច​បន្ថែម​បន្ទាត់ និង រាង​ទៅ​ស្លាយ​បច្ចុប្បន្ន ។

ប្រសិនបើ​អ្នក​សង្កត់​គ្រាប់ចុច​ប្ដូរ (Shift) កា៣​រផ្លាស់ទីកណ្ដុរ​ត្រូវបានកំណត់​​លើស​ពី​ ៤៥ ដឺក្រេ ។ ប្រសិនបើ​អ្នក​សង្កត់ key, the new point will not be connected to នៅ​ចំណុច​ចុងក្រោយ ។ វា​អនុញ្ញាត​ឲ្យ​អ្នកបង្កើត​វត្ថុ ដែល​មាន​ខ្សែកោង ដែល​មិន​ត្រូវបាន​ភ្ជាប់​រួម​គ្នា​ទេ ។ ប្រសិនបើ​អ្នក​គូរ​វត្ថុតូច​ជាងខណៈពេល​ដែល​សង្កត់​គ្រាប់​ចុច ក្នុង​វត្ថុ​ធំ​ដែល​អ្នក​មិនបានបិទ​នៅ​ឡើយ​ទេ វត្ថុ​ដែល​តូច​ជាង​ត្រូវ​បាន​ដក​ពី​វត្ថុដែល​ធំជាង ដូច្នេះ​បង្ហាញ​ជា​រន្ធ​នៅ​ក្នុង​វត្ថុ​ធំ ។

រាង​បិទជិត នឹង​ទទួល​ដោយ​ស្វ័យប្រវត្តិ​នូវ​ការ​បំពេញ ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​ប្រអប់ រចនាប័ទ្ម/ការ​បំពេញ ផ្ទៃ លើ​របារ បន្ទាត់ និង ការ​បំពេញ ។

ខ្សែ​កោង​ ​បំពេញ​រួច

​គូរ​រាង​បិទ​ជិត​ដែល​បំពេញ​រួច ដែល​ត្រូវ​បាន​ផ្អែក​លើ​ខ្សែ​កោង​ Bézier ។ ចុចត្រង់​កន្លែង​ដែល​អ្នក​ចង់​ឲ្យ​ខ្សែ​កោង​ចាប់​ផ្តើម​ អូស​ លែង​ និង​បន្ទាប់​មក​ផ្លាស់​ទី​ព្រួញ​កណ្តុរ​ទៅ​កន្លែង​ដែល​អ្នក​ចង់​ឲ្យ​ខ្សែ​កោង​បញ្ចប់​ និង​ ចុច ។​​ ផ្លាស់ទី​​ព្រួញ​កណ្តុរ​ និង​ ចុច​ម្តងទៀត​ ដើម្បី​បន្ថែម​ភាគ​​បន្ទាត់​ត្រង់​ទៅ​ខ្សែ​កោង​ ។ ចុច​ទ្វេ​ដង​ ដើម្បី​បិទ​រាង​ ។

រូបតំណាង

ខ្សែ​កោង​ ​បំពេញ​រួច

ពហុកោណ​ មិន​ទាន់​បំពេញ

គូរ​រាង​បិទ​ជិត​ដែល​មាន​ភាគ​​បន្ទាត់​ត្រង់​ ។ ចុច​កន្លែង​ដែល​អ្នក​ចង់​ចាប់​ផ្តើមពហុកោណ និង​ អូស ​ដើម្បី​គូស​ភាគ​​បន្ទាត់​ ។ ចុច​ម្តង​ទៀត​ ដើម្បី​កំណត់​ចុង​បញ្ចប់​របស់​ភាគ​​បន្ទាត់​ និង​ បន្ត​ចុច​ដើម្បី​កំណត់​ភាគ​​បន្ទាត់​ដែល​នៅ​សល់​របស់​ពហុកោណ ។ ចុច​ទ្វេ​ដង ​ដើម្បី​បញ្ចប់​ការ​គូរ​​ពហុ​កោណ ។ ​​ដើម្បី​បង្ខំ​ពហុកោណ​ទៅ​ដល់​មុំ​ ៤៥​ដឺក្រេ​ សង្កត់​គ្រាប់ចុចប្តូរ (Shift) ពេល​អ្នក​ចុច​ ។

រូបតំណាង

ពហុកោណ​ បំពេញ​រួច

ពហុ​កោណ (៤៥°) ​បំពេញ​រួច

​គូរ​រាង​បិទ​ជិត​ដែល​រួម​មានភាគ​​បន្ទាត់​ត្រង់ ​ដែល​ត្រូវ​បង្ខំ​ដោយ​មុំ​ ៤៥ដឺក្រេ​ ។ ចុច​កន្លែង​ដែល​អ្នក​ចង់ចាប់​ផ្តើម​ពហុកោណ និង​ អូស​​ ដើម្បី​គូរភាគ​​បន្ទាត់​ ។ ​ចុច​ម្តង​ទៀត​ ដើម្បី​កំណត់​​ចុង​របស់​ភាគ​បន្ទាត់​ និង​ បន្ត​ចុច​ ដើម្បី​កំណត់​ភាគ​​បន្ទាត់​របស់​ពហុកោណ​ដែល​នៅ​សល់​ ។ ​​​ចុច​ទ្វេ​ដង​ដើម្បី​បញ្ចប់​​ការ​គូរ​​ពហុកោណ ។ ​​ដើម្បី​គូរ​ពហុកោណ​ដែល​មិន​បង្ខំ​​ទៅ​មុំ​ ៤៥​ ដឺក្រេ​ សង្កត់​គ្រាប់​ចុច​ប្តូរ(Shift) ​ពេល​អ្នក​ចុច​ ។

រូបតំណាង

ពហុ​កោណ (៤៥°) ​បំពេញ​រួច

បន្ទាត់សេរី ​បំពេញ​រួច

គូរ​បន្ទាត់​សេរី​មួយ​ ​កន្លែង​ដែល​អ្នក​អូស​ក្នុង​ស្លាយ​ ។ ពេល​អ្នក​លែង ​LibreOffice​ បង្កើត​រាង​បិទ​ភ្ជាប់​មួយ​ ដោយគូរ​​ភាគ​​បន្ទាត់​ត្រង់​ពី​ចំណុច​ចុង​ ​ទៅ​ចំណុច​ចាប់​ផ្តើម​របស់​បន្ទាត់ ។ រាង​ក្នុង​ក្នុង​បន្ទាត់​នឹង​ត្រូវ​បាន​បំពេញ​ដោយ​ពណ៌​របស់​ផ្ទៃ​បច្ចុប្បន្ន​ ។

រូបតំណាង

បន្ទាត់សេរី ​បំពេញ​រួច

ខ្សែ​កោង

គូរ​ខ្សែកោង​ Bezier រាបស្មើ​មួយ​ ។ ចុច​កន្លែង​ដែល​អ្នក​ចង់​ឲ្យ​​ខ្សែង​កោង​ចាប់​ផ្តើម​ អូស​ លែង​ និង​បន្ទាប់​មក​​ផ្លាស់ទី​​​ព្រួញ​កណ្តុរ​ទៅ​កន្លែង​ដែល​អ្នក​ចង់​ឲ្យ​ខ្សែកោង​​បញ្ចប់​ និង ចុច​ ។ ផ្លាស់ទី​ព្រួញ​កណ្តុរ​ និង ចុច​ម្តង​ទៀត​ដើម្បី​បន្ថែមជម្រៀក​​​បន្ទាត់​ត្រង់​ទៅ​ខ្សែ​កោង​ ។ ចុច​ទ្វេរដង​ដើម្បី​បញ្ចប់​ការ​គូរ​ខ្សែ​កោង ។ ដើម្បី​បង្កើត​រាង​បិត​ជិត​មួយ​ ចុច​ទ្វេរ​ដង​​លើ​ចំណុច​​ចាប់​ផ្តើម​នៃ​ខ្សែកោង​ ។ ធ្នូ​​របស់​​ខ្សែកោង​ត្រូវ​បាន​កំណត់​ដោយ​ចម្ងាយ​ដែល​អ្នក​អូស ។

រូបតំណាង

ខ្សែ​កោង

ពហុកោណ

គូរ​បន្ទាត់​មួយ​ដែល​រួម​មាន​ស៊េរីមួយ​​របស់ចម្រៀក​បន្ទាត់​ត្រង់​ ។ អូស​ដើម្បី​គូរ​ចម្រៀក​បន្ទាត់​​ ចុច​ដើម្បី​កំណត់​ចំណុច​បញ្ចប់​របស់​ចម្រៀក​បន្ទាត់​ និង​បន្ទាប់​មក​អូស​ដើម្បី​គូរ​ចម្រៀក​បន្ទាត់​ថ្មី​ ។ ចុច​ទ្វេ​ដង​ដើម្បី​បញ្ចប់​ការ​គូរ​បន្ទាត់​​ ។ ដើម្បី​បង្កើត​រាង​បិទ​ភ្ជិត​ ចុច​ទ្វេ​ដង​លើ​ចំណុច​ចាប់​ផ្តើម​របស់​បន្ទាត់​ ។​

សង្កត់​គ្រាប់​ចុច​ប្តូរ​ (Shift) ខណៈពេល​គូរ​ពហុកោណ​មួយ​ទៅ​ទីតាំង​ចំណុច​ថ្មី​នៅ​មុំ​ ៤៥​​​ដឺក្រេ​ ។

របៀប​ កែសម្រួល​ចំណុច​​ ធ្វើ​ឲ្យ​អ្នក​កែប្រែ​ចំណុច​នីមួយៗ​របស់​ពហុកោណ​ឲ្យ​មាន​អន្តរសកម្ម​បាន​ ។

រូបតំណាង

ពហុកោណ

​ពហុកោណ (៤៥°)

គូរ​បន្ទាត់​ដែល​មាន​ផ្នែក​​​ស៊េរី​បន្ទាត់​ត្រង់ ដែល​ត្រូវបានបង្ខំ​ដោយ​មុំ ៤៥ ដឺក្រេ ។ អូស ដើម្បី​គូរ​ផ្នែកបន្ទាត់ ចុច​ដើម្បី​កំណត់​ចំណុច​ចុង​របស់​ផ្នែកបន្ទាត់ ហើយ​បន្ទាប់​មក​​អូ​ស ដើម្បី​គូរ​ផ្នែក​បន្ទាត់​ថ្មី ។ ចុច​ទ្វេដង​ ដើម្បី​បញ្ចប់​ការ​គូរ ។ ដើម្បី​បង្កើត​រាង​បិតជិត សង្កត់ ហើយ​ចុច​ទ្វេដង ។

រូបតំណាង

​ពហុកោណ (៤៥°)

បន្ទាត់​សេរី

គូរ​បន្ទាត់​ស៊េរី​ កន្លែង​ដែល​អ្នក​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន ។ ដើម្បី​បញ្ចប់​បន្ទាត់ លែងប៊ូតុង​កណ្ដុរ ។ ដើម្បី​គូររាង​បិទជិត លែង​ប៊ូតុង​កណ្ដុរ​នៅ​ជិត​ចំណុច​ចាប់ផ្ដើម​នៃ​បន្ទាត់ ​។

រូបតំណាង

បន្ទាត់​សេរី