រាង​ពង​ក្រពើ

ដោយ​ប្រើ ប្ដូរ​តាម​បំណង​របារ​ឧបករ៍ អ្នក​អាច​បន្ថែម​រូប​តណាង​រាង​ពង​ក្រពើ ដែល​បើក​របារ​ឧបករណ៍ រង្វង់ និង ពង​ក្រពើ 

រាង​ពង​ក្រពើ

គូរ​ពងក្រពើពេញ​មួយ​ ដែល​អ្នក​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ចុច​កន្លែង​ដែល​អ្នក​ចង់​​គូរ​ពង​ក្រពើ​ និង​ អូស​ទៅ​ទំហំ​ដែល​​អ្នក​ចង់​បាន​ ។ ដើម្បី​គូរ​រង្វង់​ ចុច​​គ្រាប់ចុចប្តូរ​ (shift) ខណៈ​ពេល​អ្នកអូស​ ។

រូបតំណាង

រាង​ពង​ក្រពើ

រង្វង់

​គូរ​រង្វង់​បំពេញ​រួច​មួយ ត្រង់​កន្លែង​ដែល​អ្នក​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ចុចត្រង់​កន្លែង​ដែល​អ្នក​ចង់​គូរ​រង្វង់​ និង​ អូស​ទៅ​ទំហំ​ដែល​អ្នក​ចង់បាន​ ។ ដើម្បី​គូរ​​រាង​ពង​ក្រពើមួយ​ សង្កត់​គ្រាប់​ចុចប្តូរ (Shift) ខណៈ​ពេល​អ្នក​អូស​ ។

រូបតំណាង

រង្វង់

ចំណិត​​​ពង​ក្រពើ

គូរ​រាង​បំពេញ​រួច​មួយ​​ និង ​កំណត់​ដោយ​ធ្នូ​របស់​​រាង​ពង​ក្រពើ​មួយ​ និង​ បន្ទាត់​កាំ​ពីរ​ ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ដើម្បី​គូរ​ចំណិត​​រាងពង​ក្រពើ​ អូស​​រាង​ពង​ក្រពើ​មួយ​ទៅ​ទំហំ​ដែល​អ្នក​ចង់​បាន​ និង​ បន្ទាប់​មក​ចុច ​ដើម្បី​កំណត់​បន្ទាត់​កាំ​ទី​មួយ​ ។ ​ផ្លាស់ទី​ព្រួញ​កណ្តុរ​របស់​អ្នក​ទៅ​កន្លែង​ដែល​អ្នក​ចង់​ដាក់​នៅ​បន្ទាត់​កាំទីពីរ​ និង​ ចុច​ ។ អ្នក​មិន​ចាំ​បាច់​ចុច​លើ​​រាង​ពង​ក្រពើ​ទេ​ ។ ដើម្បី​គូរ​ចំណិត​រង្វង់​ សង្កត់​គ្រាប់​ចុចប្តូរ (Shift) ​ខណៈ​ពេលអ្នក​អូស​ ។

រូបតំណាង

ចំណិត​​​ពង​ក្រពើ

ចំណិត​​រង្វង់

​គូរ​រាង​បំពេញ​រួច​មួយ ដែល​ត្រូវ​បាន​កំណត់​ដោយ​ធ្នូ​រង្វង់ និង បន្ទាត់​កាំ​ពីរ ក្នុង​ឯកសារ​បច្ចុប្បន្ន ។ ដើម្បី​គូរ​ចំណិត​រង្វង់​មួយ អូស​រង្វង់​មួយ​ត្រឹម​ទំហំ​ដែល​អ្នក​ចង់​បាន ហើយ​បន្ទាប់​មក​ចុច​ដើម្បី​កំណត់​បន្ទាត់​កាំ​ទីមួយ ។ ផ្លាស់ទី​ព្រួញ​កណ្តុរ​របស់​អ្នក​ទៅ​កន្លែង​ដែល​អ្នក​ចង់​ដាក់​បន្ទាត់​កាំ​ទីពីរ ហើយ​ចុច ។ អ្នក​មិន​ចាំបាច់​ចុច​លើ​រង្វង់​ទេ ។ ដើម្បី​គូរ​ចំណិត​រាង​ពងក្រពើ​មួយ សង្កត់​គ្រាប់ចុច ប្តូរ (Shift) ខណៈ​ពេល​អ្នក​អូស ។

រូបតំណាង

ចំណិត​​រង្វង់

ភាគ​​​រាង​ពង​ក្រពើ

​គូរ​រាង​បំពេញ​រួច​មួយ ដែល​ត្រូវ​បាន​កំណត់​ដោយ​ធ្នូ​របស់​​រាង​ពងក្រពើ​មួយ​ និង​ បន្ទាត់​ផ្ចិត​មួយក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ដើម្បី​គូរភាគ​​​រាង​ពងក្រពើ​ អូស​​រាង​​ពង​ក្រពើ​ទៅ​ទំហំ​ដែល​អ្នក​ចង់​បាន​ និង​ បន្ទាប់​​មក​​ចុច​ ដើម្បី​កំណត់​ចំណុច​ចាប់​ផ្តើម​របស់​បន្ទាត់​ផ្ចិត​ ។ ផ្លាស់​ទី​ព្រួញ​កណ្តុរ​របស់​អ្នក​ទៅ​កន្លែង​ដែល​អ្នក​ចង់​ដាក់​ចំណុចចុង​​របស់បន្ទាត់​ផ្ចិត​ និង ចុច​ ។ អ្នក​មិន​ចាំបាច់​ចុច​លើ​រង្វង់​ទេ​ ។ ដើម្បី​គូរ​ចម្រៀក​រង្វង់​ សង្កត់​គ្រាប់ចុច​ប្តូរ​(Shift) ឲ្យ​ជាប់ រួច​អូស ។

រូបតំណាង

ភាគ​រាង​ពង​ក្រពើ

ចម្រៀក​រង្វង់

គូរ​រាង​បំពេញ​រួច​មួយ ដែល​ត្រូវ​បាន​កំណត់​ដោយ​ធ្នូ​របស់​រង្វង់​មួយ​ និង បន្ទាត់​ផ្ចិត​ ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ដើម្បី​គូរភាគ​​រង្វង់​ អូស​រង្វង់​មួយ​ទៅ​ទំហំ​ដែល​អ្នក​ចង់​បាន​ និង​ បន្ទាប់​មក​ចុច​ ដើម្បី​កំណត់​ចំណុច​ចាប់​ផ្តើម​របស់​បន្ទាត់​ផ្ចិត​ ។ ផ្លាស់​ទី​ព្រួញ​កណ្តុរ​របស់​អ្នក​ទៅ​កន្លែង​ដែល​អ្នក​ចង់​ដាក់​ចំណុច​ចុង​​របស់​បន្ទាត់​ផ្ចិត​ និង​ ចុច​ ។ អ្នក​មិន​ចាំ​បាច់​ចុចលើ​រង្វង់​ទេ​ ។ ដើម្បី​គូរ​ភាគ​​ពងក្រពើ​មួយ​ សង្កត់​គ្រាប់ចុចប្តូរ (Shift) ខណៈ​ពេល​អូស​ ។

រូបតំណាង

ភាគ​​រង្វង់

រាង​​ពង​ក្រពើ មិន​ទាន់​បំពេញ

​គូរ​​រាង​ពង​ក្រពើ​ទទេ​មួយ ត្រង់​កន្លែង​​ដែល​អ្នក​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ចុច​ត្រង់​កន្លែង​ដែល​អ្នក​​ចង់​គូរ​​រាង​ពង​ក្រពើ​ និង​ អូស​ទៅ​ទំហំ​ដែល​អ្នក​ចង់​បាន​ ។ ដើម្បី​គូរ​រង្វង់​មួយ​ សង្កត់​គ្រាប់ចុច​ប្តូរ (Shift) ខណៈ​ពេល​អ្នក​អូស​ ។

រូបតំណាង

រាង​​ពង​ក្រពើ មិន​ទាន់​បំពេញ

រង្វង់ មិន​ទាន់​បំពេញ

​គូរ​រង្វង់​ទទេ​មួយ​ ត្រង់​កន្លែង​ដែល​អ្នក​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ចុច​ត្រង់​កន្លែង​ដែល​អ្នក​ចង់​គូរ​រង្វង់​ និង​ អូស​ទៅ​ទំហំ​ដែល​អ្ន​ក​ចង់​បាន​ ។ ដើម្បី​គូរ​​រាង​ពង​ក្រពើ​មួយ​ សង្កត់​គ្រាប់​ចុច​ប្តូរ (Shift) ខណៈ​ពេល​អ្នក​អូស​ ។

រូបតំណាង

រង្វង់ មិន​ទាន់​បំពេញ

ចំណិត​​​​រាង​ពង​ក្រពើ មិន​​ទាន់​បំពេញ

​គូរ​រាង​ទទេ​មួយ ដែល​ត្រូវ​បាន​កំណត់​ដោយ​ធ្នូ​របស់​​រាង​ពង​ក្រពើ​មួយ​ និង​ បន្ទាត់​កាំ​ពីរ​ ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ដើម្បី​គូរ​ចំណិត​​រាង​​ពង​ក្រពើ​មួយ​ អូស​​រាង​ពង​ក្រពើ​មួយ​ទៅ​ទំហំ​ដែល​អ្នក​ចង់​បាន​ និង​បន្ទាប់មក​ចុច​ ដើម្បី​កំណត់​បន្ទាត់​កាំ​ទីមួយ​ ។ ផ្លាស់​​ទី​ព្រួញ​កណ្តុរ​របស់​អ្នក​ទៅ​កន្លែង​ដែល​អ្នក​ចង់​ដាក់​នៅ​បន្ទាត់​កាំ​ទី​ពីរ​ និង​ ចុច​ ។ ​អ្នក​មិន​ចាំ​បាច់​ចុច​លើ​​រាង​​ពង​ក្រពើ​ទេ​ ។ ដើម្បី​គូរ​ចំណិត​រង្វង់​មួយ​ សង្កត់​គ្រាប់ចុច​ប្តូរ​ (Shift) ខណៈ​ពេល​អ្នក​អូស​ ។

រូបតំណាង

ចំណិត​​​​រាង​ពង​ក្រពើ មិន​​ទាន់​បំពេញ

ចំណិត​​រង្វង់ មិន​ទាន់​បំពេញ

​គូរ​រាង​ទទេ​មួយ​​ដែល​ត្រូវ​បាន​កំណត់​ដោយ​ធ្នូរង្វង់​មួយ និង បន្ទាត់​កាំ​ពីរ​ក្នុង​ឯកសារ​បច្ចុប្បន្ន ។ ដើម្បី​គូរ​ចំណិត​រង្វង់​មួយ អូស​រង្វង់​មួយ​ត្រឹម​ទំហំ​ដែល​អ្នក​ចង់​បាន ហើយ​បន្ទាប់​មក​ចុច​ដើម្បី​កំណត់​បន្ទាត់​កាំ​ទីមួយ ។ ផ្លាស់ទី​ព្រួញ​កណ្តុរ​របស់​អ្នក​ទៅ​កន្លែង​ដែល​អ្នក​ចង់​ដាក់​បន្ទាត់​កាំ​ទីពីរ ហើយ​ចុច ។ អ្នក​មិន​ចាំបាច់​ចុច​លើ​រង្វង់​ទេ ។ ដើម្បី​គូរ​ចំណិត​​រាង​ពងក្រពើ​មួយ សង្កត់​គ្រាប់ចុច ប្តូរ (Shift) ខណៈ​ពេល​អ្នក​អូស ។

រូបតំណាង

ចំណិត​​រង្វង់ មិន​ទាន់​បំពេញ

ភាគ​​រាងពង​ក្រពើ មិន​​ទាន់​បំពេញ

​គូរ​រាង​ទទេ​មួយ​ដែល​ត្រូវ​បាន​កំណត់​ដោយ​ធ្នូ​របស់​រាង​​ពង​ក្រពើ​ និង​បន្ទាត់​ផ្ចិត​ ក្នុង​ឯកសារ​បច្ចុប្បន្ន ។ ដើម្បី​គូរ​ភាគ​​រាង​ពង​ក្រពើ​ ត្រូវអូស​​រាងពង​ក្រពើ​មួយ​ទៅតាន​ទំហំ​ដែល​អ្នក​ចង់​បាន​ និង​បន្ទាប់​មក​ចុច​ ដើម្បី​កំណត់​ចំណុច​ចាប់​ផ្តើម​ របស់​បន្ទាត់​ផ្ចិត​ ។ ផ្លាស់​ទី​ព្រួញ​កណ្តុរ​របស់​អ្នក​​ទៅ​កន្លែង​ដែល​អ្នក​ចង់​ដាក់​នៅ​ចំណុច​ចុង​​របស់​បន្ទាត់​ផ្ចិត ហើយ​ចុច​ ។ អ្នក​មិន​ចាំ​បាច់​ចុច​លើ​រង្វង់​ទេ​ ។ ដើម្បី​គូរភាគ​​រង្វង់​ សង្កត់​គ្រាប់ចុច​ប្តូរ​(Shift)​ឲ្យ​ជាប់ ហើយ​អូស ។

រូបតំណាង

ភាគ​​រាងពង​ក្រពើ មិន​​ទាន់​បំពេញ

ភាគ​​​រង្វង់ មិនទាន់​បំពេញ

​​គូរ​​រាង​ទទេ​មួយ​ ដែល​ត្រូវ​បាន​កំណត់​ដោយ​ធ្នូ​របស់​រង្វង់​ និង​ បន្ទាត់​ផ្ចិត​​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ដើម្បី​គូរ​ភាគ​​រង្វង់​មួយ​ អូស​រង្វង់​ទៅ​ទំហំ​ដែល​អ្នក​ចង់​បាន​ និង​ បន្ទាប់មក​ចុច​ ដើម្បី​កំណត់​ចំណុច​ចាប់​ផ្តើម​របស់​បន្ទាត់​ផ្ចិត​ ។ ផ្លាស់​ទី​ព្រួញកណ្តុរ​របស់​អ្នក​ទៅ​កន្លែង​ដែល​អ្នក​ចង់​ដាក់​នៅ​ចំណ»ចចុង​​របស់​បន្ទាត់​ផ្ចិត​ និង​ ច»ច​ ។ អ្នក​មិន​ចាំ​បាច់​ចុច​លើ​រង្វង់​ទេ​ ។ ដើម្បី​គូរ​ចម្រៀក​ដែល​មាន​មូលដ្ឋានលើ​​រាង​ពងក្រពើ​ សង្កត់​គ្រាប់​ចុចប្តូរ (Shift) ខណៈ​ពេល​អ្នក​អូស​ ។

រូបតំណាង

ភាគ​​​រង្វង់ មិនទាន់​បំពេញ

ធ្នូ​

គូរ​ធ្នូ​មួយ​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ដើម្បី​គូរ​ធ្នូ​មួយ​​ អូស​ពង​ក្រពើ​មួយ​ទៅ​ទំហំ​ដែល​អ្ន​ក​ចង់​បាន​ និង​ បន្ទាប់​មក​ចុច​ ដើម្បី​កំណត់​ចំណុច​ចាប់​ផ្តើម​របស់​ធ្នូ ។ ផ្លាស់​ទី​ព្រួញ​កណ្តុរ​របស់​អ្នក​ទៅ​កន្លែង​ដែល​អ្នក​ចង់​ដាក់​នៅ​ចំណុច​ចុង​ និង​ ចុច​ ។ អ្នក​មិន​ចាំ​បាច់​ចុច​លើ​ពង​ក្រពើ​ទេ​ ។ ដើម្បី​គូរ​ធ្នូ​មួយ​ដែល​មាន​មូល​ដ្ឋាន​លើ​រង្វង់​មួយ​ សង្កត់​គ្រាប់​ចុច​ប្តូរ (Shift) ខណៈពេល​អ្នក​អូស​ ។

រូបតំណាង

ធ្នូ​

ធ្នូ​​រង្វង់

​​​​​គូរ​​ធ្នូ​មួយ​ដែល​មាន​មូល​ដ្ឋាន​លើ​រង្វង់​ក្នុង​ឯកសារ​បច្ចុប្បន្ន ។ ដើម្បី​គូរ​ធ្នូ​មួយ​ អូស​រង្វង់​មួយ​​ទៅតាម​​ទំហំ​ដែល​អ្នក​ចង់​បាន​ ហើយ​បន្ទាប់មក​​ចុច​ ដើម្បី​កំណត់​ចំណុច​ចាប់​ផ្តើម​របស់​ធ្នូ ។ ផ្លាស់​ទី​ព្រួញ​កណ្តុរ​របស់​អ្នក​ ទៅ​កន្លែង​ដែល​អ្នក​ចង់​ដាក់​នៅ​ចំណុចចុង ហើយ​ចុច​ ។ អ្នក​មិន​ចាំបាច់​ចុច​លើ​រង្វង់​ទេ​ ។ ដើម្បី​គូរ​ធ្នូ​មួយ​ដែល​មាន​មូល​ដ្ឋាន​លើ​រាង​ពង​ក្រពើ​ ត្រូវ​សង្កត់​គ្រាប់ចុចប្តូរ​(Shift) ឲ្យ​ជាប់ ហើយ​អូស ។

រូបតំណាង

ធ្នូ​​រង្វង់