អត្ថបទ

របារ​ឧបករណ៍ អត្ថបទ មាន​រូបតំណាង​​ច្រើនជាង​មួយ​ ដើម្បី​បញ្ចូល​ប្រភេទ​ប្រអប់​អត្ថបទ​ផ្សេងៗ ។

អត្ថបទ

គូរ​ប្រអប់​អត្ថបទ​មួយ ដែល​អ្នក​ចុច ឬ​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន ។ ចុច​កន្លែង​ណា​មួយ​ក្នុង​ឯកសារ ហើយ​បន្ទាប់​មក​វាយ ឬ​បិទភ្ជាប់​អត្ថបទ​របស់​អ្នក ។

រូបតំណាង

អត្ថបទ

ធ្វើ​អត្ថបទ​​ឲ្យ​សម​ទៅ​នឹង​ស៊ុម

គូរ​ប្រអប់​អត្ថបទ​មួយ ដែល​អ្នក​ចុច ឬ​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន ។ អត្ថបទ​ដែល​អ្នក​បញ្ចូល ត្រូវ​បាន​ប្តូរ​ទំហំ​ដោយ​ស្វ័យប្រវត្តិ ឲ្យ​សម​ទៅ​នឹង​វិមាត្រ​នៃ​ប្រអប់​អត្ថបទ ។ចុច​កន្លែង​ណា​មួយ​ក្នុង​ឯកសារ ហើយ​បន្ទាប់​មក​វាយ ឬ​បិទភ្ជាប់​អត្ថបទ​របស់​អ្នក ។

រូបតំណាង

ធ្វើ​អត្ថបទ​​ឲ្យ​សម​ទៅ​នឹង​ស៊ុម

ប៉ឺត​ប៉ោង

គូរ​បន្ទាត់​ដែល​បញ្ចប់​ក្នុង​ប៉ឺតប៉ោង​ចតុកោណកែង ​ពី​កន្លែង​ដែល​អ្នក​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​​​ ។ ទិស​អត្ថបទ​គឺ​ផ្ដេក ។ អូស​ចំណុច​ទាញ​មួយ​នៃ​ប៉ឺត​ប៉ោង​ ដើម្បី​ផ្លាស់​ប្តូរ​ទំហំ​ប៉ឺតប៉ោង​ ។ ដើម្បី​ផ្លាស់​ប្តូរ​ប៉ឺត​ប៉ោង​រាង​ចតុកោណកែង​ទៅ​ជា​ប៉ឺតប៉ោង​រាង​មូល​ អូស​ចំណុច​ទាញ​នៅ​ជ្រុង​ធំ​ជាង​គេ​បំផុត​ ពេល​ព្រួញ​កណ្តុរ​ផ្លាស់ប្តូរ​ទៅ​ជា​រូប​ដៃ​ ។ ដើម្បី​បន្ថែម​អត្ថបទ​ ចុច​គែម​នៃ​ប៉ឺត​ប៉ោង​ និង​ បន្ទាប់​មក​វាយ​ ឬ​ បិទ​ភ្ជាប់​អត្ថបទ​របស់​អ្នក​ ។

រូបតំណាង

ប៉ឺត​ប៉ោង

ការ​គាំទ្រ​ភាសា​អាស៊ី

These commands can only be accessed after you enable support for Asian languages in - Language Settings - Languages.

ប៉ឺត​ប៉ោង​បញ្ឈរ​

រូបតំណាង

គូរ​បន្ទាត់​មួយ​ដែល​បញ្ចប់​ដោយ​ប៉ឺតប៉ោង​រាង​ចតុកោណ​​ដែល​មាន​ទិស​អត្ថបទ​បញ្ឈរ​ពី​កន្លែង​ដែល​អ្នក​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ អូស​ចំណុច​ទាញ​របស់​ប៉ឺត​ប៉ោង​ដើម្បី​ផ្លាស់​ប្តូរ​ទំហំ​ប៉ឺត​ប៉ោង​ ។ ដើម្បី​បន្ថែម​អត្ថបទ​ ចុច​គែម​របស់​ប៉ឺត​ប៉ោង​ និង​បន្ទាប់​​មក​វាយ​បញ្ចូល​ ឬ​ បិទ​ភ្ជាប់​អត្ថបទ​របស់​អ្នក​ ។ ដើម្បី​ផ្លាស់​ប្តូរ​ប៉ឺត​ប៉ោង​រាង​ចតុកោណ​កែង​​ទៅ​ជា​ប៉ឺតប៉ោង​​រាង​មូល​​ អូស​ចំណុច​ទាញ​នៅ​ជ្រុង​ធំ​ជាង​គេ​ ពេល​ព្រួញ​កណ្តុរ​ផ្លាស់​ប្តូរ​ទៅ​ជា​រូប​ដៃ​ ។​

អត្ថបទ​បញ្ឈរ​

រូបតំណាង

គូរ​ប្រអប់​អត្ថបទ​មួយ​ដែល​មាន​ទិស​អត្ថបទ​បញ្ឈរ​ ជា​កន្លែង​ដែល​អ្នក​ចុច​ ឬ​ អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ចុច​កន្លែង​ណា​ក៏​បាន​ក្នុង​ឯកសារ​ និង​ បន្ទាប់​មក​វាយ​បញ្ចូល​ ឬ​ បិទ​ភ្ជាប់​អត្ថបទ​របស់​អ្នក​ ។ អ្នក​ក៏​អាច​ផ្លាស់​ទី​ទស្សន៍​ទ្រនិច​ទៅ​កន្លែង​ដែល​អ្នក​ចង់​បន្ថែម​អត្ថបទ​ គូរ​ប្រអប់​​អក្សរ​ និង​​បន្ទាប់​មក​វាយ​បញ្ចូល​ ឬ​ បិទ​ភ្ជាប់​អត្ថបទ​របស់​អ្នក​ ។

ធ្វើ​​អត្ថបទ​​បញ្ឈរ ​ឲ្យ​សម​ទៅ​នឹង​ស៊ុម

គូរ​ស៊ុម​អត្ថបទ​មួយ​ដែល​មាន​ទិស​អត្ថបទ​បញ្ឈរ ដែល​អ្នក​​ចុច​ ឬ​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន ។ អត្ថបទ​ដែល​អ្នក​បញ្ចូល​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទំហំ​ដោយ​ស្វ័យ​ប្រវត្តិឲ្យ​សម​នឹង​វិមាត្រ​របស់​ស៊ុម ។ (បើក​ការ​គាំទ្រ​អត្ថបទ​អាស៊ី​ដើម្បី​អនុញ្ញាត​រូបតំណាង​នេះ) ។ចុច​កន្លែង​ណា​មួយ​នៅ​ក្នុង​ឯកសារ  ហើយ​បន្ទាប់​មក​វាយ​ ឬ​បិទភ្ជាប់​អត្ថបទ​របស់​អ្នក ។ អ្នក​ក៏​អាច​ផ្លាស់ទី​ទស្សន៍​ទ្រនិច​ទៅ​កន្លែង​ដែល​អ្នក​ចង់​បន្ថែម​អត្ថបទ អូស​ស៊ុម​អត្ថបទ​មួយ ហើយ​បន្ទាប់​មក​វាយ ឬ​បិទភ្ជាប់​អត្ថបទ​របស់​អ្នក ។

រូបតំណាង

ធ្វើ​​អត្ថបទ​​បញ្ឈរ ​ឲ្យ​សម​ទៅ​នឹង​ស៊ុម