របៀប

កែប្រែ​រាង​ ទិស​ ឬ​ បំពេញ​នៃ​វត្ថុ​ដែល​បាន​ជ្រើស​ ។

រូបតំណាង

បែបផែន (តែ LibreOffice Draw)

ដើម្បី​បើក​របារ​ឧបករណ៍ របៀបLibreOffice Draw Mode ចុច​ព្រួញ​នៅ​បន្ទាប់​​នឹង​រូបតំណាង បែបផែន នៅ​លើ​របារ គំនូរ ។ នៅ​ក្នុង LibreOffice Impress ជ្រើស មើល - របារ​ឧបករណ៍ - របៀប.

បង្វិល

បង្វិល​ ឬ​ បញ្ឆៀង​វត្ថុទ្វេមាត្រ​ដែល​បាន​ជ្រើស នៅជុំវិញ​ចំណុច​ស្នូល​ ។ អូស​ចំណុច​ទាញ​ជ្រុង​របស់​វត្ថុ ​ក្នុង​ទិស​ដែល​អ្នក​ចង់​បង្វិល​វា​ ។​ ដើម្បី​ធ្វើ​ឲ្យ​វត្ថុ​មួយ​ឆៀង​ អូស​ចំណុច​ទាញ​ជ្រុង​ក្នុង​ទិស ​ដែល​អ្នក​ចង់​ធ្វើ​ឲ្យ​វា​ឆៀង​ ។

ស្លាយ​នីមួយៗ​មាន​ចំណុច​​ស្នូល​​តែ​មួយ​ប៉ុណ្ណោះ ។ ចុច​ទ្វេ​ដង​​លើ​វត្ថុ​មួយ ដើម្បី​ផ្លាស់ទី​ចំណុច​​ស្នូល​​ទៅ​​កណ្តាល​​វត្ថុ​ ។ ​អ្នក​ក៏​អាច​​​​អូស​ចំណុច​ស្នូល​ទៅ​ទីតាំង​ថ្មី​​លើ​អេ​ក្រង់​ និង​បន្ទាប់​មក​បង្វិល​វត្ថុ​ ។

រូប​តំណាង​ចំណាំ

ប្រសិន​បើ​អ្នក​ជ្រើស​ក្រុម​មួយ​ដែល​រួម​មាន​វត្ថុ​​ត្រីមាត្រ​មាន​តែ​វត្ថុ​ត្រីមាត្រ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ជ្រើស​ ។ អ្នក​មិន​អាច​ធ្វើ​ឲ្យ​វត្ថុ​ត្រីមាត្រ​ឆៀង​បាន​ទេ​ ផ្ទុយ​ទៅ​វិញ​ អ្នក​អាច​បង្វិល​វា​ទៅ​អ័ក្ស​ X និង Y​ ​ដោយ​អូស​ចំណុច​ទាញ​កណ្តាល​ ។


រូបតំណាង

បង្វិល

ត្រឡប់

​ត្រឡប់​វត្ថុ​ដែល​បាន​ជ្រើស​ជុំវិញ​បន្ទាត់​ត្រឡប់​ ដែល​អ្នក​អាច​អូស​ទៅ​កន្លែង​ណា​ក៏​បាន​នៅលើ​ស្លាយ​ ។ អូស​ចំណុច​ទាញ​របស់​វត្ថុ​កាត់​បន្ទាត់ត្រឡប់​ ដើម្បី​ត្រឡប់​វត្ថុ​ ។ ដើម្បី​ផ្លាស់​ប្តូរ​ទិស​របស់​​បន្ទាត់​ត្រឡប់​ អូស​ចំណុច​ចុង​​មួយ​ ក្នុង​ចំណោម​ចំណុច​ចុង​​របស់​វា​ ទៅ​ទីតាំង​ថ្មី​ ។

រូបតំណាង

ត្រឡប់

ក្នុង​វត្ថុ​វិល​ត្រីមាត្រ

បម្លែង​វត្ថុ​ទ្វេមាត្រ​ដែល​បាន​ជ្រើស​ទៅ​ជា​វត្ថុ​ត្រីមាត្រ​​មួយ ដោយ​បង្វិល​វត្ថុ​ជុំវិញ​បន្ទាត់​ស៊ី​មេទ្រី​ ។

អូស​បន្ទាត់​ស៊ីមេទ្រី​ទៅ​ទីតាំង​ថ្មី​ ដើម្បី​ផ្លាស់​ប្តូរ​រាង​នៃ​វត្ថុ​ដែល​​បានបម្លែង ។ ដើម្បី​ប្តូរ​ទិស​​បន្ទាត់​ស៊ីមេទ្រី​ អូស​ចំណុចចុង​មួយ ​ក្នុង​ចំណោម​ចំណុច​ចុង​​របស់​វា​ ។ ចុច​វត្ថុ ដើម្បី​បម្លែង​វា​ជា​​ត្រីមាត្រ ។

រូបតំណាង

ក្នុង​វត្ថុ​វិល​ត្រីមាត្រ

កំណត់​ក្នុង​​រង្វង់ (យថាទស្សន៍)

បង្ខូច​ទ្រង់​ទ្រាយ​វត្ថុ​ដែល​បាន​ជ្រើស​ ដោយ​រុំ​វា​ជុំវិញ​រង្វង់​​ប្រឌិត​​​ និង​បន្ទាប់​មក​បន្ថែម​យថាទស្សន៍​ ។ អូស​ចំណុច​ទាញ​មួយ​របស់​វត្ថុ​ដែល​បាន​ជ្រើស​ ដើម្បី​បង្ខូច​ទ្រង់​ទ្រាយ​របស់​វា​ ។ប្រសិន​បើ​វត្ថុ​ដែល​បាន​ជ្រើស​មិន​មែន​ជា​ពហុកោណ​ ឬ​​ខ្សែកោង​ Bézier ​អ្នក​នឹង​ទទួល​ការ​ណែនាំ​ ឲ្យ​​ផ្លាស់​ប្តូរ​វត្ថុ​ទៅ​ជា​ខ្សែ​កោង​ មុន​ពេល​អ្នក​អាច​បង្ខូច​ទ្រង់​ទ្រាយរបស់​វា​ ។

រូបតំណាង

កំណត់​ក្នុង​​រង្វង់ (យថាទស្សន៍)

កំណត់​ទៅ​ជា​រង្វង់ (ទេរ)

បង្ខូច​ទ្រង់​ទ្រាយ​របស់​វត្ថុ​ដែល​បាន​ជ្រើស​ ដោយ​រុំវា​ជុំវិញ​រង្វង់​ប្រឌិត​​ ។ អូស​ចំណុច​ទាញ​របស់​វត្ថុ​ដែល​បាន​ជ្រើស​ ដើម្បី​បង្ខូច​ទ្រង់​ទ្រាយ​របស់​វា​ ។ ប្រសិន​បើ​វត្ថុ​ដែល​បាន​ជ្រើស​មិន​មែន​ជា​ពហុកោណ​ ឬ​ ខ្សែ​កោង​ ​Bézier ​អ្នក​នឹង​ទទួល​ការ​ណែនាំ​ ឲ្យ​​ផ្លាស់​ប្តូរ​​វត្ថុ​ឲ្យ​ទៅ​ជា​ខ្សែ​កោង​ មុន​ពេល​អ្នក​អាច​បង្ខូច​ទ្រង់ទ្រាយ​របស់​វា​ ។

រូបតំណាង

កំណត់​ទៅ​ជា​រង្វង់ (ទេរ)

បង្ខូច​ទ្រង់​ទ្រាយ

អនុញ្ញាត​ឲ្យ​អ្នក​អូស​ចំណុច​ទាញ​របស់​​វត្ថុ​ដែល​បាន​ជ្រើស​ ដើម្បី​ផ្លាស់​ប្តូរ​រាង​របស់​វា​ ។ប្រសិន​​បើវត្ថុ​ដែល​បាន​ជ្រើស​មិន​មែន​ជា​ពហុកោណ​ ឬ​ខ្សែ​កោង​ Bézier អ្នកនឹង​ទទួល​ការបញ្ជាក់​ ​ផ្លាស់​ប្តូរ​វត្ថុ​ទៅ​ជា​ខ្សែ​កោង​ មុន​ពេល​អ្នក​អាច​បង្ខូច​ទ្រង់​ទ្រាយ​របស់​វា ។

រូបតំណាង

បង្ខូច​ទ្រង់​ទ្រាយ

ថ្លា

អនុវត្ត​ជម្រាល​ថ្លា​ចំពោះ​វត្ថុ​ដែល​បាន​ជ្រើស។ បន្ទាត់​ថ្លា​តំណាង​ឲ្យ​មាត្រដ្ឋាន​ប្រផេះ ដែល​ដង​ពណ៌ខ្មៅ​ត្រូវ​ទៅ​នឹង​ភាព​ថ្លា 0% ហើយ​ដង​ពណ៌ស​ត្រូវ​ទៅ​នឹង​ភាព​ថ្លា 100% ។

អូស​ចំណុច​ទាញ​​ពណ៌​ស ដើម្បី​ប្តូរ​ទិស​នៃ​​ជម្រាល​​ថ្លា ។​ អូស​ចំណុច​ទាញ​ពណ៌​ខ្មៅ ដើម្បី​ប្តូរ​ប្រវែង​ជម្រាល ។​​ អ្នក​ក៏​​អាច​​អូស និង ទម្លាក់​​ពណ៌​ទៅ​លើ​ចំណុច​ទាញ​ពី​របារ ពណ៌ ដើម្បី​ប្តូរ​តម្លៃ​មាត្រដ្ឋាន​ប្រផេះ​របស់​ពួក​វា ។

រូប​តំណាង​ចំណាំ

ដើម្បី​បង្ហាញ របារ​ពណ៌ ជ្រើស មើល - របារ​ឧបករណ៍ - របារ​ពណ៌ ។


រូបតំណាង

ថ្លា

ពណ៌​ជម្រាល

កែប្រែ​ការ​បំពេញ​ជម្រាល​នៃ​វត្ថុ​ដែល​បាន​ជ្រើស ។ ពាក្យ​បញ្ជា​នេះ​អាច​មាន តែ​ក្នុង​ករណី​ដែល​​អ្នក​បាន​អនុវត្ត​ជម្រាល​មួយ​ទៅ​វត្ថុ​ដែល​បាន​ជ្រើស​ក្នុង ទ្រង់ទ្រាយ – ផ្ទៃ ។អូស​ចំណុច​ទាញ​នៃ​បន្ទាត់​ជម្រាល ដើម្បី​ប្តូរ​ទិស​ជម្រាល ឬ​ប្រវែង​ជម្រាល ។ អ្នក​​ក៏​អាច​អូស និង ទម្លាក់​ពណ៌​ទៅ​លើ​ចំណុច​ទាញ​ពី​របារ ពណ៌​ ដើម្បី​ប្តូរ​ពណ៌​នៃ​ចំណុច​ចុង​ជម្រាល ។

រូប​តំណាង​ចំណាំ

ដើម្បី​បង្ហាញ របារ​ពណ៌ ជ្រើស មើល - របារ​ឧបករណ៍ - របារ​ពណ៌ ។


រូបតំណាង

ពណ៌​ជម្រាល