ជាពហុកោណ
បម្លែងវត្ថុដែលបានជ្រើសទៅជាពហុកោណមួយ (វត្ថុបិទជិតត្រូវបានចងដោយបន្ទាត់ត្រង់) ។ រូបរាងរបស់វត្ថុមិនផ្លាស់ប្តូរទេ ។ ប្រសិនបើអ្នកចង់បាន អ្នកអាចចុចកណ្តុរខាងស្តាំ និង ជ្រើស កែសម្រួលចំណុច ដើម្បីមើលការផ្លាស់ប្តូរ ។
បម្លែងទៅជាពហុកោណ
ត្រូវការជម្រើសដូចខាងក្រោមនេះ ដើម្បីបម្លែងរូបភាពមួយទៅជាពហុកោណ ។ រូបភាពដែលបានបម្លែងគឺជាការប្រមូលនៃពហុកោណតូចៗ ដែលបានបំពេញដោយពណ៌ ។
ការកំណត់
កំណត់ជម្រើសបម្លែង សម្រាប់រូបភាព ។
ចំនួនពណ៌ ៖
បញ្ចូលចំនួនពណ៌ដែលត្រូវបង្ហាញ ក្នុងរូបភាពដែលបានបម្លែង ។ LibreOffice បង្កើតពហុកោណមួយ សម្រាប់ការកើតឡើងនីមួយៗនៃពណ៌ក្នុងរូបភាព ។
កាត់បន្ថយចំណុច
យកពហុកោណពណ៌ចេញ ដែលតូចជាងតម្លៃភីកសែលដែលអ្នកបញ្ចូល ។
បំពេញប្រហោង
បំពេញចន្លោះពណ៌ដែលបង្កឡើងដោយ ការអនុវត្តកាត់បន្ថយចំណុច ។
ទំហំក្រឡាក្បឿង
បញ្ចូលទំហំរបស់ចតុកោណ សម្រាប់ការបំពេញផ្ទៃខាងក្រោយ ។
រូបភាពប្រភព៖
មើលរូបភាពដើមជាមុន ។
រូបភាពកំណត់ដោយវ៉ិចទ័រ ៖
មើលរូបភាពដែលបានបម្លែងជាមុន ។ ចុច មើលជាមុន ដើម្បីបង្កើតរូបភាពវ៉ិចទ័រ ។
វឌ្ឍនភាព
បង្ហាញវឌ្ឍនភាពការបម្លែង ។
មើលជាមុន
មើលរូបភាពដែលបានបម្លែងជាមុន ដោយមិនអនុវត្តការផ្លាស់ប្តូរ ។