បញ្ចាំង​ស្លាយ​ផ្ទាល់ខ្លួន

កំណត់​ការ​បញ្ចាំង​ស្លាយ​ផ្ទាល់ខ្លួន​ ដោយ​ប្រើ​ស្លាយ​នៅ​ក្នុងកា​របង្ហាញ​បច្ចុប្បន្ន ។ បន្ទាប់​មក​អ្នក​អាច​យក​ស្លាយ​ដើម្បី​បំពេញ​តម្រូវការ​របស់​អ្នក​ទស្សនា ។ អ្នក​អាច​បង្កើត​ការ​បញ្ចាំង​ផ្ទាល់ខ្លួន​ជា​ច្រើន​តាមដែល​អ្នក​ចង់​បាន ។\

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

​ជ្រើស​ ​បញ្ចាំង​ស្លាយ​ - បញ្ចាំង​ស្លាយ​ផ្ទាល់​ខ្លួន


ការ​បង្កើត​ការ​បញ្ចាំង​ស្លាយ​ផ្ទាល់ខ្លួន

ឈ្មោះ​ការ​បង្ហាញ​

រាយ​​ការ​បញ្ចាំង​​ស្លាយ​ផ្ទាល់ខ្លួន​​ដែល​មាន ។

ដើម្បី​បង្កើត​ការ​បញ្ចាំង​ស្លាយ​ផ្ទាល់​ខ្លួន​ ចុច ​ថ្មី​ ។

ប្រើ​​ការ​​​បញ្ចាំង​​​ស្លាយ​​ផ្ទាល់​​ខ្លួន

រត់​ការ​បញ្ចាំង​ស្លាយ​ផ្ទាល់ខ្លួន ដែល​អ្នក​បានជ្រើស​នៅពេល​អ្នក​ចុច ចាប់ផ្ដើម ។ បើ​មិនដូច្នេះទេ ការ​បង្ហាញ​ទាំង​មូល​ត្រូវ​បាន​បង្ហាញ ។

ដើម្បី​រត់​ការ​បញ្ចាំង​ស្លាយ​ផ្ទាល់​ខ្លួន​ ៖

  1. ចុច​ បង្ហាញ​​ក្នុង​បញ្ជី​ និង​ បន្ទាប់​មក​ជ្រើស​ ប្រើ​ការ​បញ្ចាំង​ស្លាយ​ផ្ទាល់​ខ្លួន​ ។

  2. ចុច​ ចាប់​ផ្តើម ។

ថ្មី

បង្កើត​ការ​បញ្ចាំង​ស្លាយ​ផ្ទាល់ខ្លួន​មួយ ។

កែ​សម្រួល

បន្ថែមស្លាយ យកស្លាយចេញ ឬ​រៀបស្លាយ​​ឡើងវិញ ព្រម​ទាំង​កា​រផ្លាស់ប្ដូរ​ឈ្មោះ​​នៃ​កា​របញ្ចាំង​ស្លាយ​ផ្ទាល់ខ្លួន​ដែល​បានជ្រើស ។

លុប

លុប​ធាតុ​ដែល​បាន​ជ្រើស ឬ​ធាតុ​ដោយ​មិន​ត្រូវ​ការ ​ការ​អះអាង ។

ចម្លង

បង្កើត​ច្បាប់ចម្លង​កា​របញ្ចាំង​ស្លាយ​ផ្ទាល់ខ្លួន​ដែល​បានជ្រើស ។ អ្នកអាច​កែប្រែ​ឈ្មោះ​​នៃ​ការ​បង្ហាញ​ ដោយ​ចុចកែសម្រួល ។

ចាប់ផ្តើម

រត់​ការ​បង្ហាញ​ស្លាយ ។ សូមប្រាកដ​ថា ប្រើ​ការ​បញ្ចាំង​ស្លាយ​ផ្ទាល់ខ្លួន ត្រូវ​បាន​ជ្រើស​ ប្រសិនបើ​អ្នក​ចង់​រត់​កា​របង្ហាញ​ផ្ទាល់ខ្លួន ។

បិទ

បិទ​ប្រអប់ និង​រក្សា​ទុក​រាល់​ការ​ផ្លាស់ប្តូរ ។